៦ ចំណុចពីក្រសួងប្រាប់ដល់អ្នកបើកឡានទាំងអស់ នៅក្រោមអាកាសធាតុក្ដៅខ្លាំង ត្រូវប្រុងប្រយ័ត្ន

ខណៈរដូវប្រាំងបានឈានចូលមកដល់ ដែលជាហេតុធ្វើឲ្យអាកាសធាតុក្ដៅខ្លាំង ដូច្នេះអ្នកបើកបរឡានទាំងអស់ក៏ត្រូវប្រុងប្រយ័ត្នដែលចំពោះរថយន្ដរបស់ខ្លួនដែរ ។

មិនត្រឹមតែប៉ុណ្ណោះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្រាប់គន្លឹះទាំង ៦ ចំណុចនេះដល់អ្នកបើកឡានឲ្យប្រុងប្រយ័ត្នដើម្បីមានសុវត្តិភាព ។

. ពិនិត្យកំដៅរបស់កៅស៊ូកង់ក្នុងរយៈពេល ២ម៉ោង ឬ ១៦០គីឡូម៉ែត្រម្ដង ព្រោះសម្ពាធកង់កើនឡើងទៅតាមសីតុណ្ហភាព តែមិនត្រូវបន្ធូរទេ នៅពេលសីតុណ្ហភាពត្រជាក់សម្ពាធនឹងចុះវិញ ។ បើស្ទាបសំបកកៅស៊ូក្ដៅ ត្រូវឈប់ថយន្ដទុកឲ្យកៅស៊ូកង់ត្រជាក់ធម្មតាវិញ ប្រសិនបើដូច្នេះទេ អាចផ្ទុះ ឬ ឆេះ ។

. ពិនិត្យប្រេងម៉ាស៊ីនឲ្យមានគ្រប់គ្រាន់ ព្រោះប្រេងម៉ាស៊ីនពីការរំងិល អាចជួយឲ្យម៉ាស៊ីនត្រជាក់ ។

. ពិនិត្យកម្រិតទឹក ហើយក្នុងពេលបើកបរ ត្រូវពិនិត្យមើលនាឡិកាកំដៅទឹក ។ បើនាឡិកាកំដៅកើនឡើងលើសធម្មតាអាចធ្វើឲ្យម៉ាស៊ីនខូច ឬ អាចឆេះ ដូច្នេះត្រូវបញ្ឈប់ការបើកបរភ្លាម ។

. ពិនិត្យមើលខ្សែពាន ប្រសិនបើខ្សែពានធូរ មិនអាចបូមទឹកបានទេអាចធ្វើឲ្យកំដៅកើនឡើង ។ បន្ថែមលើនេះ ត្រូវពិនិត្យខ្សែពាននូវភាពសឹក និងភាពប្រេះស្រាំផងដែរ ។

. មើលកន្លែងដែលចាក់កៅស៊ូធ្វើផ្លូវរលាយហូរនៅលើផ្ទៃដី ព្រោះអាចធ្វើឲ្យរថយន្ដរអិល ។

. បើកបរដោយល្បឿនសមល្មម ពីព្រោះការបើកបរល្បឿនលឿនធ្វើឲ្យម៉ាស៊ីន និងកង់រថយន្ដកាន់តែក្ដៅ ។

គួរបញ្ជាក់ផងដែរថា ៦ ចំណុចនេះនិងជួយអ្នកបាន ប្រសិនបើការបើកបរក្នុងកំឡុងពេលអាកាសធាតុក្ដៅខ្លាំងនោះ ហើយចំណុចទាំងនេះដែលអ្នកត្រូវតែអនុវត្ត ៕

អត្ថបទដោយ ៖ ឆាំ មករា

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES