លោកឯម ច័ន្ទរិទ្ធិកុរ៖ទោះគ្រួសារមិនគាំទ្រក៏ដោយ ចង់ក្លាយជាសហគ្រិនត្រូវហ៊ានចេញរកស៊ីដោយខ្លួនឯង

លោក ច័ន្ទរិទ្ធិកុរ ជាអតីតនិស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្រ្តអង់គ្លេសក៏ជាស្ថាបនិកនៃក្រុមហ៊ុន(DOY DOY) ដែលជាក្រុមហ៊ុនលក់ប្រដាប់ប្រដាក្មេងលេង ក៏ទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងក្នុងឆ្នំា២០១៧ផងដែរ។ សហគ្រិនរូបនេះ បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនទំាងនៅវ័យក្មេង ដោយការខិតខំប្រឹងប្រែង ទោះជាមានការរារំាងពីសំណាក់គ្រួសារក្តីក៏ពួកគាត់នៅតែអាចឆ្លងកាត់ឧបសគ្គទំាងនេះរហូតទទួលការរីកចម្រើនដល់សព្វថ្ងៃ។

ស្ថាបនិករូបនេះបានលើកឡើងក្នុងឃ្លីបវីឌីអូមួយថា ការចាប់ផ្តើមធ្វើអាជីវកម្មដំបូងគឺគ្រួសារមិនមានគំាទ្រទេ​ គឺការចាប់ផ្តើមអាជីវកម្មមានទុនត្រឹមតែក្រោមមួយពាន់ដុល្លារប៉ុណ្ណោះ ដែលលោកមានគំនិតក្នុងការចាប់ផ្តើមអាជីវកម្មមួយនេះតំាងពីរៀននៅថ្នាក់វិទ្យាល័យមកម្លេះ ។លោក ច័ន្ទរិទ្ធិកុរ បន្ថែមថា ហេតុផលដែលធ្វើឲ្យរូបគេសម្រេចចិត្តបង្កើត Doy Doy ឡើង គឺមានគោលដៅជំរុញផ្នែកSTEM (វិទ្យាសាស្ត្រ បច្ចុកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)ដល់ក្មេងៗតូច​ ដោយសារការស្រលាញ់ផងនិងទទួលបានចំណេះដឹងពីអ្នកជំនាញខ្លះៗផង ទើបមានគំនិតបង្កើត( Doy Doy Product)នេះឡើង។

លោកបាន​បន្តទៀតថា  Doy Doy ជាឧបករណ៍សាងសងសម្រាប់ក្មេងលេងដែលមានតម្លៃធូរថ្លែដែលអាចឲ្យគ្រួសារមិនថាអ្នកមានឬមធ្យម អាចមានលទ្ធភាពទិញ សំរាប់កូនរបស់ពូកគាត់។ហើយឧបករណ៍Doy Doy បង្កើតឡើងពីជ័រតភ្ចាប់ជាមួយត្រយល ដោយការយល់ឃើញការប្រើប្រាស់ជ័រវាប៉ះពាល់ដល់បរិស្ថានហើយគុណភាពមិនល្អ ក៏អាបឌេតនៅឧបករណ៍ដែរថ្មីមិនប៉ះពាល់ បន្ថែមពីនេះការធ្វើអាជីវកម្មមួយនេះលោកក៏ទទួលការប្រឈមច្រើនដែរ  ដោយសារការរៀនផង​ធ្វើអាជីវកម្មផង​ក៏មិនសូវបានស្វែងយល់ពីរបៀបនៃការគ្រប់គ្រងហិញ្ញវត្ថុ ទើបធ្វើឲ្យការចំណាយខ្លះត្របានខាតបង់។

ជាចុងក្រោយ ច័ន្ទរិទ្ធិកុរ  បើមានគំនិតចង់ចាប់ផ្តើមអាជីវកម្មហើយគួរតែកុំបោះបង់ចោល ត្រូវតែចាប់ផ្តើម ព្រោះថាកម្រមានអ្នកដែលមានគំនិតចង់ធ្វើអ្វីដែលថ្មី ប៉ុន្តែបើខ្វះខាតនៅដើមទុនគួរតែកត់ត្រាទុកសំរាប់ពេលដែលមានទុនគ្រប់គ្រាន់ តែបើចង់ធ្វើអាជីវកម្មត្រូតែហ៊ានសាកហ៊ានធ្វើតែទោះជាបរាជ័យត្រូវតែបន្តទៅមុខទៀត បរាជ័យគឺជាមេរៀន ជាបទពិសោធន៍សំរាប់ឲ្យយើងរឹងមំានៅថ្ងែមុខបាន៕

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី , Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES