រោងចក្រ ៣ ចាយទុនប្រមាណ ១០ លានដុល្លារ និងលេចរូបរាងឡើងនៅកម្ពុជា

យោងតាមការចុះផ្សាយហ្វេសប៊ុកផ្ទាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC នៅថ្ងៃទី ១៩ខែ មីនា ឆ្នាំ ២០១៩ បានឲដឹងថាខ្លួនបានអនុម័តសំណើរសុំវិនិយោគរបស់ក្រុមហ៊ុនពីរដែលមានទុវិនិយោគសរុបប្រមាណជាង​ ១០ លានដុល្លា នឹងផ្ដល់ការងារជាច្រើនរយកន្លែង។

តាមការស្នើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “UNIWOOD SHOES MANUFACTURING CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៣០កន្លែង។

២-“NAN LAI INTERNATIONAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។

៣-“VICMARK FASHIONS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅអគារលេខ១៦៧១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៩កន្លែង។

អត្ថបទដោយ ៖ កឹម ប៊ុនធឿន

0 មតិ

បញ្ចេញមតិ

RELATED ARTICLES