មកស្គាល់ ធនាគារធំៗនៅកម្ពុជា អនុញ្ញាតឲ្យអតិថិជន ស្នើប្រាក់កម្ចី និងបើកគណនីលើអនឡាញផ្ទាល់!

វិស័យធនាគារ នៅកម្ពុជា កាន់រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ​ ហើយធនាគារជាច្រើននៅកម្ពុជាក៏ខិតខំពាំនាំនូវសេវកម្មហិរញ្ញវត្ថុថ្មីជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការក៏ដូចជាផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ជាពិសេសនោះគឺ ពេលបច្ចេវិទ្យាហិរញ្ញវត្ថុកាន់តែវាយលុកខ្លាំង ធនាគារពាណិជ្ជធំៗនៅកម្ពុជាក៏នាំយកនូវសេវកម្មដែលផ្ដលភាពងាយស្រួលដល់អតិថិជនផងដែរ

ខាងក្រោមនេះ Business Cambodia សូមបង្ហាញពី ធនាគារពាណិជ្ជធំៗ នៅកម្ពុជា អនុញ្ញាតឲ្យអតិថិជន ស្នើប្រាក់កម្ចី និងបើកគណនីលើអនឡាញផ្ទាល់៖

១. ធនាគារ ប្រៃសណីយន៍កម្ពុជា

ប្រៃសណីយន៍កម្ពុជា ក.អ បាននឹងកំពុងវិវត្តន៍ខ្លួនទៅជាធនាគារ ឌីជីថលជាបណ្ដើរៗហើយ។ បច្ចុប្បន្ន ធនាគារ ដែលមានក្រសួងប្រៃសណីន៍ជាម្ចាស់ភាគហ៊ុន បានអនុញ្ញាតឲ្យធ្វើការបើកគណនីធនាគារលើអនឡាញផ្ទាល់ពោលគឺអតិថិជន មិនចាំចំណាយពេលធ្វើដំណើរមកបំពេញបែបបទបើកគណនីនៅសាខាធនាគារឡើយ។ អ្វីដែលកាន់តែពិសេសនោះគឺ ធនាគារនេះ អនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនធ្វើការស្នើប្រាក់កម្ចីតាមអនឡាញផ្ទាល់តែម្ដង ដោយលោកអ្នកអាចចូលទៅកាន់ website ធនាគារប្រៃសណីន៍កម្ពុជា( www.cambodiapostbank.com) ហើយចុចលើប្រភេទឥណទានដែលអ្នកស្នើរកម្ចី រួចចុចពាក្យ” ដាក់ពាក្យឥលូវនេះ” នោះអ្នកអាចបំពេញឯកសារស្នើប្រាក់កម្ចីបាន។

២. ធនាគារ អេស៊ីលីដា

ធនាគារ ពាណិជ្ជដែលទ្រព្យសកម្មច្រើនបំផុតនៅកម្ពុជាមួយនេះ បាននឹងកំពុងពន្លូតខ្លួនបន្តិចម្ដងៗ ដើម្បីក្លាយទៅជាធនាគារឌីជីថលពេញនាពេលអនាគត់។ អេស៊ីជាធនាគារដែលប្រជាជនខ្មែរជឿទុកចិត្តច្រើន ហើយគួបផ្សេង ធនាគារ មាន Mobile App សម្រាប់អតិថិជនប្រតិបត្តិការសេវាធនាគារ លើស្មាតហ្វូនផងនោះ អតិថិជនកាន់តែច្រើនគាំទ្រ អេស៊ីលីដា។ ធនាគារ ចាស់វស្សានេះ ក៏អនុញ្ញាតឲ្យអតិថិ បើកគណនីលើអនឡាញ ព្រមទាំងដាក់ពាក្យស្នើកម្ចីតាមអនឡាញផងដែរ ដោយគ្រាន់តែចូលទៅ website ហើយចុចលើប្រភេទឥណទាននោះលោកអ្នកអាចបំពេញបែបទស្នើកម្ចីបាន។

៣. ធនាគារ ABA

ABA ជាធនាគារ ពាណិជ្ជធំមួយនៅកម្ពុជាដែលឈានមុខគេខាងបច្ចេកវិទ្យា( Fintech)។ បច្ចុប្បន្ន ទោះបីជាធនាគារនេះ មិនទាន់ដាក់ឲ្យដំណើរដាក់ពាក្យស្នើកម្ចីតាមអនឡាញពិតមែន តែធនាការនេះ យល់ច្បាស់ពីតម្លៃនៃពេលវេលារបស់អតិថិជនរបស់ខ្លួន ដូច្នេះ ធនាគារនេះបានអនុញ្ញាតឲ្យអតិថិជន ធ្វើការបើកគណនីធនាគារ តាមអនឡាញផ្ទាល់ ដែលសន្សំសំចៃពេលវេលារបស់អ្នក។

លោកអ្នក​អាច​ស្នើ​សុំ​តាម​អន​ឡាញ​ ដើម្បី​បើក​គណនី​ពី​ធនាគារ​ ABA​ ដោយ​អនុវត្ត​តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​៖

  • ចូល​ទៅ​ababank.com​ ហើយ​ជ្រើសរើស​គណនី​ដែល​ត្រូវ​ជាមួយ​តម្រូវការ​របស់​អ្នក​។​
  • ​អាន​ពី​លក្ខណៈ​ និង​លក្ខខណ្ឌ​ផ្សេងៗ​របស់​គណនី​ដែល​អ្នក​ជ្រើសរើស​ហើយ​ចុច​ប៊ូ​តុង​ “បើកគណនី”
  • បំពេញ​ពាក្យ​ស្នើ​សុំ​ ហើយ​ចុច​ប៊ូ​តុង​ “បញ្ចូន”​
  • បើក​អ៊ីមែល​របស់​អ្នក​ដើម្បី​កត់​លេខ​កូដ​ ហើយ​យក​លេខ​កូដ​ និង​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ មក​កាន់​សាខា​ណាមួយ​ដែល​នៅ​ជិត​អ្នក​ដើម្បី​ឲ្យ​បុគ្គលិក​យើងខ្ញុំ​ដំណើរការ​គណនី​ ដោយ​លៃ​យ៉ាងណា​កុំ​ឲ្យ​ហួស​រយៈពេល​ 15​ថ្ងៃ​។

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES