ត្រឹម ៤ ឆ្នាំ តើក្រុមហ៊ុនផលិតស្មាតហ្វូន One Plus អភិវឌ្ឍន៍បានអ្វីខ្លះ?

៤ ឆ្នាំនៃក្រុមហ៊ុនផលិតស្មាតហ្វូនចំណូលថ្មីមួយរបស់ប្រទេសចិន ដែលមានឈ្មោះថា One Plus សម្រេចបានលទ្ធផលប៉ុន្នាហើយ បើគិតមកដល់ពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុនចំណូលថ្មីចិនមួយនេះត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ ដោយស្ថាបនិកពីររូប គឺលោក Pete Lau ឬ Liu Zuoho ដែលជាស្ថាបនិកផង នឹងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន One Plus ចំណែកលោក Carl Pei គាត់គឺជាសហស្ថាបនិករបស់ One Plus ដែលបង្កើតឡើងជាមួយ Pete Lau តាំងពីឆ្នាំ ២០១៣ មកដែរ ហើយបច្ចុប្បន្នលោក ក៏ជានាយកគ្រប់គ្រងនៅ One Plus Global ផងដែរ។

ក្រុមហ៊ុនស្មាតហ្វូន One Plus មានទីស្នាក់ការកណ្ដាលនៅទីក្រុង ស៊ីឈ័ន ខេត្ត ក្វាងទុង ក្នុងប្រទេសចិន ហើយបានចែកចាយនៅស្មាតហ្វូនទាំង ៧ ដែលខ្លួនបានផលិតទៅកាន់ ប្រទេស និងតំបន់ ទាំង ៣៨ នៅលើពិភពលោក នៅក្នុងខែមិនា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ។

ឆ្នាំនេះគឺជាឆ្នាំទី ៤ ជិតឈានចូលទី ឆ្នាំទី ៥ នៃក្រុមហ៊ុនស្មាតហ្វូននេះដែលបានបង្កើតឡើងតាំងពី ២០១៣ មក ហើយនៅថ្ងៃទី ២២ មេសា ឆ្នាំ ២០១៤ ស្មាតហ្វូនដំបូងបង្អស់ត្រូវបានលេចរូបរាងឡើង ដែលមានឈ្មោះថា OnePlus One ដែលបង្ហាញពីសម្ថតភាព នឹងមានលក្ខណៈសម្បត្តិល្អ ស្រដៀងស្មាតហ្វូនដ៏ទៃមួយចំនួន​ ជាពិសេសវាក៏ដាក់លក់ក្នុងតម្លៃថោកផងដែរ ដែលកាលនោះមាន ទំហំផ្ទុក ១៦ ជីហ្គាបៃលក់ត្រឹម ២៩៩ ដុល្លារ នឹង ៦៤ ជីហ្គាបៃលក់ក្នុងតម្លៃ ៣៤៩ ដុល្លារប៉ុណ្ណោះ ហើយការលក់លើទីផ្សារគឺដាច់គួរសម ។

ស្មាតហ្វូនទី ២ ឬ OnePlus 2 ត្រូវបានបង្ហាញឡើងនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥ បន្ទាប់ពីទទួលជោគជ័យពីម៉ូឌែល OnePlus One រួចមក ហើយម្ដងនេះវានៅតែរក្សាប្រជាប្រិយភាពបានដដែលផងដែរតាមរយៈការផលិត នឹង កំណែប្រែបច្ចេកវិទ្យាថ្មីៗមកបន្តបន្ទាប់ ។

ហើយម៉ូឌែលនេះក៏មានបញ្ហាបន្ដិចបន្ទួចផងដែរ ដោយសារក្រុមហ៊ុន OnePlus បោះបង់ចោល ឈីប NFC ហើយងាកទៅ Qualcomm Snapdragon 810 វិញ ទោះយ៉ាងនេះក្ដីវានៅតែទទួលបានការគាំទ្រដដែល ដោយវាបានដាក់រន្ធ USB ប្រភេទឲ្យប្រើប្រាស់ C ដំបូងគេជំនួសឲ្យ micro USB ដែលមានអាយុកាលចាស់មកហើយនោះ ។

ស្មាតហ្វូនបន្ទាប់គឺ ម៉ូដែល X ដែលសព្វថ្ងៃបើនិយាយដល់ស្មាតហ្វូនដែលមានឈ្មោះ X នៅចុងគឺបញ្ចាក់ថាស្មាតហ្វូនទី ១០ ហើយ តែនេះមិនមែនទេ វាជាស្មាហ្វូនដែលចេញក្នុងឆ្នាំតែមួយប៉ុណ្នោះ ហើយក៏មិនខុសគ្នាច្រើនខែនោះដែរ។

ម៉ូឌែល X ត្រូវបានប្រកាសចេញក្នុងឆ្នាំជាមួយ OnePlus 2 អំឡុងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ ខុសគ្នាខ្ទង់ ៤ ខែ​ តែវាក៏មិនអន់នោះដែរ ដោយទូរស័ព្ទចុចលើអេក្រង់មួយនេះ មានអេក្រង់ AMOLED ដំបូងគេ បើគិតមកដល់បច្ចុប្បន្នមានស្មាតហ្វូនមិនច្រើនទេដែលបំពាក់អេក្រង់នេះ ហើយOnePlus X ត្រូវបានដាក់លក់ក្នុងតម្លៃ ២៤៩ ដុល្លារ។

បន្ទាប់មក OnePlus ក៏បញ្ចេញម៉ូឌែលថ្មីមួយទៀតគឺនេះគឺ OnePlus 3 ដែលចេញក្នុងឆ្នាំជាមួយ OnePlus 3T ដែរ សម្រាប់ម៉ូឌែលត្រូវបានគេផលិតឡើងនៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦ ជាមួយ OnePlus 3 ក្នុងឆ្នាំតែ OnePlus 3T ប្រកាសចេញនៅថ្ងៃទី ១៥ វិច្ឆកា ឆ្នាំ ២០១៦ ។

ម៉ូឌែលទាំងពីរនេះ មានលក្ខណៈសម្បត្តិមិនចាញ់គ្នាប៉ុន្មានទេ ដោយមានវាមានឈីបល្អជាប្រភេទ Qualcomm Snapdragon 820 ដូចគ្នាជាមួយកាមេរ៉ា​មុខ ១៦ មេហ្គាភីកសែលទៀតដែរ។

ជាមួយគ្នានោះ OnePlus 3T ក៏ត្រូវប្រកាសលក់នៅ អាមេរិកថ្ងៃទី ២២ វិច្ឆកា ឆ្នាំ ២០១៦ នឹង នៅទ្វីបអឺរ៉ុបនៅថ្ងៃទី ២៨ ខែ វិច្ឆកា ឆ្នាំ ២០១៦ ហើយវាក៏ជាស្មាតហ្វូនមួយដែលលក់ចែកចាយទៅច្រើនប្រទេស ។

សម្រាប់ម៉ូដែលចុងឆ្នាំ​ ២០១៧ នេះ គឺមានពីរស្មាតហ្វូនដូច OnePlus 3 នឹង OnePlus 3T ដែរ ដោយម៉ូដែលនេះមានឈ្មោះថា OnePlus 5 នឹង OnePlus 5T ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន OnePlus ដែលមានសម្ថតភាពខ្លាំងគួរសមបើប្រៀបធៀបជាមួយកំពូលស្មាតហ្វូនដទៃមួយចំនួនទៀត ដោយខ្លួនព្យាយាមបំពាក់កាមេរ៉ាភ្លោះ មុខងារសម្គាល់មុខសម្រាប់ដោះសោរ មានកម្លាំងក្នុងម៉ាស៊ីនខ្លាំងជាងម៉ូឌែលមុខៗ នឹងមានអង្គចងចាំក្នុងម៉ាស៊ីនធំផងដែរ ហើយលើសពីនេះ OnePlus ទាំង ២ ស៊េរី ក៏ទទួលបានការអារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ផងដែរ។

ហើយឈានជើងមកដល់ឆ្នាំ ២០១៨ នេះ OnePlus ក៏បោះជំហានបញ្ចេញស្មាតហ្វូនថ្មី OnePlus 6 និង OnePlus 6T ដែលត្រៀមប្រកាសចេញនៅខែក្រោយនេះ ។ ដូច្នេះសូមរងចាំស្វែងយល់ពីលក្ខណ

សម្បត្តិរបស់ OnePlus 6T នៅអត្ថបទក្រោយ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES