មុនក្លាយជាម្ចាស់កាហ្វេ Starbuck លោក Howard Schultz ធ្លាប់ជាក្មេងរត់តុនៅហាងនេះកាហ្វេនេះ

លោក Howard Schultz គឺជាស្ថាបនិកកាហ្វេ Starbuck ដែលេជាហាងកាហ្វេមួយដ៏ល្បីល្បាញ និងទទួលបានការគាំទ្ររពីសំណាក់ប្រជាជនទូទាំងពិភពលោក។ មិនថានៅទ្វីបអ៊ឺរ៉ុប ឬទ្វីបអាស៊ីឡើយ Starbuck បានទាយប្រជាប្រិយភាព និងបានឆក់យកបេះដូងអតិថិជនបានយ៉ាងច្រើនផងដែរ។

Starbucks គឺជាឈ្មោះយីហោកាហ្វេដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេទទួលស្គាល់ថា ជាកាហ្វេល្អបំផុតលំដាប់លេខ ១ នៅលើពិភពលោក។ ហើយនៅឆ្នាំ២០១៨ កន្លងទៅនេះ Starbucks បានក្លាយជាយីហោកាហ្វេទី១ ដែលមានតម្លៃថ្លៃជាងគេប្រមាណជា ៨០ ពាន់លានដុល្លារអាមេរិក។

ប៉ុន្តែមានរឿងមួយដែលស្ទើតែមិនគួរអោយជឿនោះគឺលោក Howard Schultz​ ដែលនាយកប្រតិបត្តិ និងជាម្ចាស់ក្នុងក្រុមហ៊ុនកាហ្វេនេះ ធ្លាប់ជាអតីតក្មេងរត់តុនៅក្នុងហាងកាហ្វេមួយនេះ។ បើស្តាប់ទៅស្ទើតែមិនគួរអោយជឿមែន​ ប៉ុន្តែលោក Howard Schultz បានលាតត្រដាងការពិតដោយមិនលាក់លៀមឡើយ ថាដោយសារតែជីវភាពក្រីក្រ លោកធ្លាប់បានមកសុំការងារធ្វើជាអ្នករត់តុនៅក្នុងហាងកាហ្វេ Starbuck តាំងពីលោកមានអាយុ ១០ ឆ្នាំប៉ុណ្ណោះ ។ ហើយអ្វីដែលគួរអោយចម្លែកនោះគឺ កាលដែលលោកធ្វើកាជាអ្នករត់តុនោះហាងកាហ្វេ Starbuck មានតែ ១ សាខាតែប៉ុណ្ណោះ ប៉ុន្តែបើប្រៀបធៀបមកបច្ចុប្បន្ននេះហាងកាហ្វនេះមានសាខាពាសពេញពិភពលោករួមទាំងកម្ពុជាយើងផងដែរ។

បទពិសោធន៍ និងខ្សែជីវិតរបស់លោក Howard Schultz ដែលជានាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេ Starbuck នេះបានបញ្ជាក់អោយយើងដឹងយ៉ាងច្បាស់ថា មនុស្សម្នាក់អាចកែប្រែវាសនា និងអនាគតរបស់ខ្លួនបាន។ ហើយអ្វីដែលសំខាន់គឺអ្នកត្រូវមានចំណេះដឹង បេះដូងរឹងមាំ និងឆន្ទះមោះមុតដើម្បីកែរប្រែវាសនា និងអនាគតរបស់អ្នកដែរ ឬទេ ហើយចំណុចនេះគឺអាស្រ័យលើខ្លួនអ្នកជាអ្នកសម្រេច ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES