មូលហេតុតែមួយគត់ដែលធ្វើអោយលោក លី កាស៊ីង ក្លាយជាសេដ្ឋីមានជាងគេនៅហុងកុង

នៅលើពិភពលោកយើងនេះមនុស្សយើងតែងតែមានឋាន: និងតួរនាទីខុសៗគ្នាទៅតាមជំនាញរៀងៗខ្លួន ដោយសារតែភាពខុសគ្នានេះហើយទើបជីវភាពមនុស្សក៏មានការប្រែប្រួល និងស្ថិតនៅក្នុងលំដាប់មួយដែលផ្សេងគ្នាផងដែរ ។ ឋាន: តួរនាទី នឹងទ្រព្យសម្បត្តិ របស់មនុស្សគឺកើតឡើងមកពីការខិតខំប្រឹងប្រែង តស៊ូព្យាយាម របស់មនុស្សយើងទើបអាចមានឧកាសទទួលបានវា។

បើតាមបទពិសោធន៍របស់លោក លី កាស៊ីង ដែលជាមហាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅហុងកុង លោកក៏បានលើកឡើងថា “ខ្ញុំក្លាយជាសេដ្ឋីមិនមែនជាសំណាងរបស់ខ្ញុំទេ តែកើតចេញមកពីមូលហេតុតែម្យ៉ាងគត់ គឺការខិតខំប្រឹងប្រែងរបស់ខ្ញុំ” ។

ដូច្នេះហើយអ្វីដែលលោក លី កាស៊ីង បានលើកឡើងនេះគឺលោកចង់បង្ហាញពីមូលហេតុដែលធ្វើអោយលោកអាចក្លាយជាសេដ្ឋីបានគឺមិនមែនដោយសារតែលោកជាមនុស្សមានសំណាងនោះឡើយ មូលហេតុគឺដោយសារតែលោកខិតខំប្រឹងប្រែងជាយូរយាណាស់មកហើយ ។ លោកក៏ធ្លាប់បានលើកឡើងដែរថា ការលះបង់ និងខិតខំប្រឹងប្រែងរបស់លោក គឺមិនមែនតិចតួចឡើយ លោកបានលះបង់ទាំងកាយ ទាំងចិត្ត ទាំងពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់ទម្រាំតែលោកមានថ្ងៃនេះ និងដើរមកដល់ចំណុចនេះ។

បើតាបបទពិសោធន៍របស់មហាសេដ្ឋីរូបនេះយើងអាចដឹងបានថាភាពជោគជ័យ និងទ្រព្យសម្បត្តិគឺអាចកើតឡើងបានលុះត្រាតែអ្នកប្រឹងប្រែង និងលះបង់ខ្ពស់ដើម្បីទទួលបាននូវអ្វីដែលអ្នកប៉ងប្រាថ្នា។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES