មនុស្ស ៤ ប្រភេទនេះ អ្នកមិនគួររកស៊ីជាមួយដាច់ខាត ទោះពួកគាត់មានលុយច្រើនក៏ដោយ

ការចាប់ដៃគូរអាជីវកម្មគឺមិនមែនជារឿងងាយស្រួលឡើយ ហើយវាក៏ប្រឈមមុខនឹងហានិភ័យខ្ពស់ផងដែរ ពីព្រោះមនុស្សយើងមិនមែនសុទ្ធតែល្អ មិនមែនសុទ្ធតែស្មោះត្រង់ទាំងអស់នោះឡើយ។ ដូច្នេះហើយមុននឹងអ្នកជ្រើសរើសយកដៃគូររកស៊ីជាមួយគ្នាអ្នកត្រូវជៀសវាងបុគ្គល ៤ ប្រភេទនេះ។

.អាត្មានិយម គ្មានចេះស្តាប់ហេតុផល


ក្នុងការដំណើរការអាជីវកម្ម គឺជៀសមិនផុតពីការខ្វែងគំនិតគ្នា ដូច្នេះសមាជិកម្នាក់ៗត្រូវតែចេះសម្របសម្រួលជាជាងប្រកែកយកឈ្នះគ្នាតែរឿងខ្លួន ដែលធ្វើអោយបែកបាក់សាមគ្គី ហើយអាជីវកម្មត្រូវដួលរលំក៏ថាបាន ។ បើអ្នកមានសមាជិកដែលអត្មានិយម គ្មានចេះស្តាប់ហេតុផលហើយ គឺប្រាកដជាលំបាកមិនខាន ព្រោះមនុស្សប្រភេទនេះមិនព្រមទទួលគំនិតអ្នកដទៃដោយងាយនោះទេ ហើយតែងគិតថា ខ្លួនត្រឹមត្រូវគ្រប់ដប់ជានិច្ច។

.​ មិនស្មោះត្រង់ ចូលចិត្តកេងប្រវ័ញ្ច

បើចង់ឲ្យអាជីវកម្មថ្មោងថ្មីរបស់អ្នកអាចដំណើរការទៅយ៉ាងល្អ ទាល់តែសមាជិក ឬ ដៃគូរកស៊ីនីមួយៗ កុំទាន់គិតរឿងផលប្រយោជន៍ខ្លួនឯងជាធំ ពោលគឺមានន័យថា ត្រូវតែលះបង់ដើម្បីអាជីវកម្មនោះឲ្យបានច្រើនបំផុត។ ប៉ុន្តែបើសមាជិកណាម្នាក់ចូលចិត្តគិតរឿងផលប្រយោជន៍ខ្លួនឯង ឬ កេងប្រវ័ញ្ចញើសឈាមរបស់សមាជិកផ្សេងៗទៀតនោះ គឺមិនយូរទេប្រាកដជារលាយ។

.គ្មានចំណេះដឹង នឹង​ជំនាញ​អ្វីមួយអោយច្បាស់លាស់​ ​​​​

ជម្រើស​ដ៏​ល្អសម្រាប់អ្នក គឺ​ត្រូវ​តែ​រក​​សមាជិក​ណា​ដែល​មាន​ជំនាញ​មួយ​ ដូច​ជា ​ជំនាញ​ទីផ្សារ​ ជំនាញ​គ្រប់គ្រង​ ​ជំនាញ​​ព័ត៌មាន​វិទ្យា ​និង ​​ជំនាញ​​ទំនាក់ទំនង​ជា​ដើម​។ ​​នៅ​ពេល​សមាជិក​របស់​អ្នក​ សុទ្ធតែ​មាន​ជំនាញ​ច្បាស់លាស់​ ​នោះ​វា​នាំ​ឲ្យ​ខ្ទង់​ចំណាយ​របស់​អ្នក​គឺ​តិច ​ហើយ​សន្ទុះ​​នៃ​ដំណើរការ​អាជីវកម្ម​ដឹង​តែ​ដើរ​លឿន​ទៅ​មុខ ​​ព្រោះ​ម្នាក់ៗ​សុទ្ធតែ​អាច​ធ្វើ​វា​បាន​។ ​ដូច្នេះ​ ​សូម​កុំ​ទាន់​ជ្រើស​រក​សមាជិក​ណា​ដែល​មិន​មាន​ជំនាញ​ឲ្យ​សោះ ​ដើម្បី​​ជៀសវាង​ការ​ចំណាយ​លើស​ខ្ទង់​ ​ព្រោះ​អ្នក​នឹង​ត្រូវ​ជួល​គេ​មក​កាន់​ការងារ​នោះ​។

.​​គ្មានទំនួលខុសត្រូវលើទង្វើរបស់ខ្លួន​

មនុស្ស​មួយ​ចំនួន​ ទោះបី​ជា​មាន​ចំណេះដឹង​ខ្ពស់​ក៏​ដោយ ​ប៉ុន្តែ​បើ​និយាយ​អំពី​ទំនួល​ខុស​ត្រូវ​វិញ គឺ​និយាយ​មិន​ចេញ​។ កាល​ណា​សមាជិក​ក្រុម​របស់​អ្នក គ្មាន​ទំនួល​ខុស​ត្រូវ​ នោះ​វា​នាំ​ឲ្យ​ការងារ​ទាំង​មូលត្រូវ​ស្ទះ​ដំណើរ​ការ​ជា​មិន​ខាន​។ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​យក​សមាជិក​ណា​មួយ​ដើម្បី​ រក​ស៊ី​ចូល​គ្នា ​ត្រូវ​គិត​លើ​អត្តចរិត​ឲ្យ​ច្បាស់លាស់​ ​ជៀសវាង​រើស​ចំ​មនុស្ស​​​ធ្វើ​ការ​ឲ្យ​តែ​រួច​ពី​ដៃ​ ព្រោះ​ថា ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​ ​គឺ​មិន​ស្រួល​នោះ​ឡើយ​។

 

.គ្មានការតស៊ូ ព្យាយាម

បុគ្គលខ្លះពេលចេញរកស៊ី​ ខិតខំ​បាន​តែ​ដំបូង​​នោះ​ទេ ​ប៉ុន្តែ​នៅ​ពេល​ដែល​ជួប​បញ្ហា​លំបាក​ ក៏​​​បាក់​ទឹកចិត្ត​លែង​ចង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ​ជា​ហេតុ​នាំ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ត្រូវ​បិទទ្វារ​កណ្ដាល​ទី​។ ​ដូច្នេះ​​​​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​​សិន មុន​នឹង​សហការ​គ្នា​ ក្រែង​ទឹក​ភ្នែក​នៅ​ថ្ងៃ​ក្រោយ​។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES