Jack Ma ទោះធ្វើការឲ្យគេ​ ឬធ្វើការឲ្យខ្លួនឯងក៏ដោយ​ អ្នកត្រូវធ្វើការឲ្យខ្លាំង​កុំថ្នមកម្លាំង

នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ​សហគ្រិនល្បីឈ្មោះបំផុត​របស់អាស៊ីគឺ​ Jack Ma នឹងចូលនិវត្តន៍ហើយ។ លោកធ្លាប់បានថ្លែងទៅបុគ្គលិកគាត់ថា ​​​បើអ្នកចង់ជោគជ័យ​​អ្នក​ត្រូវតែហ៊ានធ្វើការឲ្យខ្លាំងបំផុត ​​ទោះធ្វើការឲ្យខ្លួនឯង​ឬ​ធ្វើការ​ឲ្យអ្នកដទៃក៏ដោយ។

គាត់បានពន្យល់ថា ​លើលោកនេះ​នរណាដែលធ្វើការថ្នមកម្លាំង​នឹងមិនមានឳកាស​ជោគជ័យទ្បើយ​ ព្រោះ​សង្គមសព្វថ្ងៃ​ជាសង្គម​ពេញដោយការប្រកួតប្រជែង។​លោកបានរំលឹកផងដែរថា ​លោកបានខិតខំរៀនអង់គ្លេសដោយខ្លួន​ឯង ព្រោះគ្មាន​លុយ​ តែពេលរៀននោះ​លោកមិនបានរៀនលំៗទ្បើយ។

គួរបញ្ជាក់ថា​ ទម្រាំចេះនិយាយភាសាអង់គ្លេសល្អដូចសព្វថ្ងៃ​យុវជន​​ Jack Ma ធ្លាប់ជិះកង់​រាប់គីទ្បូម៉ែត្រ ​ទៅសណ្ឋាគារមួយដែលមានបរទេសស្នាក់នៅ​ដើម្បីអនុវត្តន៍ភាសាអង់គ្លេស​របស់គាត់ ​​ដោយរាល់ព្រឹក​គាត់ត្រូវភ្ញាក់ម៉ោង​៥ព្រឹកឯ​ណោះ។

ដល់ពេលគាត់ចាប់ផ្តើមរកស៊ី​​​ Jack Ma និងដៃគូ​របស់គាត់​ធ្វើការមិនខុសពីមនុស្សឆ្កួតទេ។ ​​ពួកគាត់បានធ្វើការខ្លាំង​ ទោះបីអាជីវកម្ម​របស់ខ្លួន​គ្មានចំណូលសូម្បីតែ១ដុល្លារ​ក្នុង​រយះពេល​៣ឆ្នាំ​​ក៏ដោយ ហើយទោះបីមនុស្សជុំវិញ​នាំគ្នា​ថា​អាជីវកម្ម​ដែលគាត់កំពុងធ្វើ​ជា​គំនិតរកសុីអត់បានការក៏ដោយ។

នេះជាសារធំណាស់ សម្រាប់យុវជនកម្ពុជា ​ដែលដល់វ័យដែលអ្នកត្រូវខំធ្វើការ។​​​ទោះធ្វើការឲ្យគេ​ឬធ្វើការឲ្យខ្លួនឯងក៏ដោយ​សូមចាំបណ្តាំ​របស់​ Jack Ma ផង។​ហើយខ្ញុំក៏សូមរំលឹកបន្ថែមដែរថា​ ថាមពល​របស់អ្នកក្នុងខ្លួន ​​ទោះប្រើយ៉ាងណា​ក៏មិនចេះអស់ដែរ។ ​អ្នកប្រើអស់ថ្ងៃនេះ ​ស្អែកទ្បើងនឹងមានដដែល​ ដូចនេះ​មិនគួរ​ទុក​ថាមពលនោះចោល​ ដោយអត់បានប្រើទេ។ ​សូមនាំគ្នាសំរុកធ្វើការឲ្យខ្លាំង​ដើម្បីជោគជ័យ​ក្នុងជីវិតទាំងអស់គ្នា៕

 

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal



                                  

0 មតិ

បញ្ចេញមតិ

RELATED ARTICLES