ស្ថាបនិក ស៊ីក្លូកាហ្វេ បង្ហើបយុទ្ធសាស្រ្តកសាងយីហោមួយ ដែលអាចទាញការចាប់អារម្មណ៍ច្រើនពីភ្ញៀវ

លោក ឃួន យូអ៊ី  ជាស្ថាបនិកនៃហាងកាហ្វេ ស៊ីក្លូកាហ្វេ(CYOLO CAFÉ)ដែលជាម៉ាកយីហោបង្កើតឡើងដោយស្ថាបនិករូបនេះផ្ទាល់ ដែលបើកជាលក្លណះតូបកាហ្វេនៅចិញ្ចឹមផ្លូវរហូតដល់បានពង្រីកខ្លួនក្លាយទៅជាហាង ហើយម៉ាកយីហោមួយនេះមានការគំាទ្រពេញនិយមយ៉ាងខ្លំាងពីសំណាក់អតិថិជនផងដែរ។

ស្ថាបនិករូបនេះ បានលើកឡើងយុទ្ធសាស្រ្តក្នុងការកសាងយីហោមួយ ដែលអាចទាក់ទាញមានអតិថិជនចូលចិត្តច្រើន តាមបទពិសោធន៍របស់គាត់ មុនដំបូង គាត់គ្រាន់តែលក់កាហ្វេជាលក្លណះរទេះតាមចិញ្ចឹមផ្លូវធម្មតា ដោយសារការយល់ឃើញស៊ីក្លូខ្មែរទើបលោកមានគំនិតចង់កែច្នៃស៊ីក្លូខ្មែរ ព្រោះមានតែស៊ីក្លូខ្មែរទេអាចច្នៃទៅជាធ្វើគ្រឿងម៉ាស៊ីនមួយដែលប្រណិតលាយជាមួយម៉ាស៊ីនកាហ្វេ។

លោកបានបន្តថា​ ដូច្នេះហើយទើបលោកបានកែច្នៃស៊ីក្លូខ្មែរដាក់ជាលក្លណះប្រអប់ឈើធ្វើដោយឈើចាន់គិរីច្នៃជាប្រអប់ហើយដាក់ម៉ាស៊ីនកាហ្វេនៅពីកលើ និង​ទឹកនៅពីក្រោម ចំណែកគុណភាពវិញរបស់របរប្រើប្រាស់សម្រាប់ឆុងកាហ្វេសុទ្ធសឹងជាផលិតផលលេខ១មានគុណភាពល្អនៅកម្ពុជារីឯគ្រាប់កាហ្វេគឺមានការនំាចូលមកពីប្រទេសអ៊ីតាលី​។

ម៉្យាងវិញទៀតលោកបាន​ បញ្ចាក់ថា  ឈ្មោះយីហោស៊ីក្លូកាហ្វេបើកដំបូងនេះគឺបានទាក់ទាញអតិថិជនចំណាក់ច្រើន ហើយក៏មានយុវវ័យនិងសិស្សនិស្សិតមួយចំនួនផងដែរ​​​ពូកគាត់មកពិភាក្សាការងាររៀនសូត្រ ហើយចំណែកទីតំាងធំទូលាយ​មានភាពងាយស្រួលក្នុងការចតម៉ូតូឡាន​ បន្ថែមពីនេះទៅទៀតក្នុងការច្នែម៉ូដឡូហ្គូលហាងនិងកន្លែងផ្សេងៗសុទ្ធសឹងយកចិត្តទុកដាក់បំផុតនិងច្នែដោយខ្លួនឯងផ្ទាល់។

គួរជម្រាបថា ស៊ីក្លូកាហ្វេរបស់ស្ថាបនិក ឃួន យូអ៊ី ក្នុងពេលបច្ចុប្បន្ននេះតូបស៊ីក្លូកាហ្វេតាមចិញ្ចឹមផ្លូវបានពង្រីកខ្លួន៣សាខាហើយនៅក្នុងរាជធានីភ្នំពេញយើង៕

 

អត្ថបទដោយ៖ស្រៀងចាន់ឌី , Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES