ឧកញ៉ា កែវ មុំ បង្ហើបពីចក្ខុវិស័យនៃការដឹកនាំ ដែលម្ចាស់អាជីវកម្មថ្មីថ្មោងត្រូវមានមុនគេបង្អស់

ឧកញ៉ា កែវ មុំ ជាស្ថាបនិកក្រុមហ៊ុន នំស្រួយ លីលី ​ប្រចំាប្រទេសកម្ពុជាហើយ​ និងជាប្រធានសមាគមន៍ស្រី្តកម្ពុជាផងដែរ។ ក្រុមហ៊ុនចំណីអាហាររបស់គាត់មួយនេះជាក្រុមហ៊ុនដែរនំាមុខគេនៅកម្ពុជា ដោយពុំទាន់ឃើញក្រុមហ៊ុនណាមួយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតនូវផលិតផលដែលអាចនំាចេញទៅកាន់ទីផ្សារអន្តរជាតិបានច្រើនដូចនេះនៅឡើយទេ ដែលនេះជាចក្ខុវិស័យវែងឆ្ងាយដែលជម្រុញឲ្យក្រុមហ៊ុនកាន់តែមានសក្តានុពល។

តាមរយះ ការមានប្រសាសន៍របស់ ឧកញ៉ា កែវ មុំ ពន្យល់ថាចក្ខុវិស័យនៃការគ្រប់គ្រងអាជីវកម្ម មុនចាប់ផ្តើមធ្វើអាជីវកម្មអ្វីមួយគឺត្រូវមានផែនការទីផ្សារច្បាស់លាស់ ទើបអាជីវកម្មឈរជើងរឹមមំាបានយូរអង្វែង ហើយចំណុចទី១នោះ ទោះជាមិនបានកត់ត្រាក្នុងនៅផែនការអាជីវកម្មក៏ដោយ ប៉ុន្តែគំនិតនិងបញ្ញានៃការគិត គឺធ្វើយ៉ាងណាត្រូវតែមើលឲ្យធ្លុះទៅ និងស្ថានការអ្វីដែលចង់ធ្វើ ថាតើដើរផ្លូវនេះទៅវាមានឧបសគ្គអ្វីខ្លះ ដើរផ្លូវនោះនិងជូយបញ្ហាអ្វីខ្លះ? នៅពេលដែលគិតហើយត្រូវតែវិភាគថាភាពជោគជ័យ បានប៉ុន្មានភាគរយហើយត្រូវឆ្ពោះទៅមុខ។

លោក ស្រីបន្តថា ការផ្តើមអាជីវកម្មដំបូងៗពិតណាស់តែងតែជួបនិងភាពបរាជ័យ ទម្រំាបានអាជីវកម្មឈរជើងរឹងមំាមិនមែនជាការងាយស្រួលទេ គឺឆ្លងកាត់នូវបញ្ហា ឧបសគ្គជាច្រើន ចឹងហើយមិនត្រូវចុះចាញ់ត្រូវបន្តដំណើរការទៅមុខទោះមានការរារំាងយ៉ាងណាក្តី នៅពេលដែលជួបឧបសគ្គម្តងហើយម្តងទៀតធ្វើយ៉ាងណាក៏ដោយមិនត្រូវបាក់ទឹកចិត្តឲ្យសោះ​។

បន្ថែមពីនេះ រាស់ការធ្វើអាជីវកម្មដាច់ខាតត្រូវតែមានការពង្រីកអាជីវកម្មជារៀងរាស់៣ឆ្នំាយ៉ាងយឺតបំផុតរយះពេល៥ឆ្នំា  ប្រការដែលពិសេសនោះគឺរៀន រៀន​នៅចំណុចខ្វះខាត បើខ្វះចំណុចគ្រប់គ្រងត្រូវរៀនបន្ថែមពីការគ្រប់គ្រងធ្វើយ៉ាងណា ឲ្យផលិតផលមានស្តង់ដារ និងរក្សានូវគុណភាពបានល្អ ឲ្យរក្សាគុណភាពបានយូរ   ហើយមើលនៅចំណុចខ្សោយខ្លួនឯងដើម្បីទៅស្វែងយល់ពីបទពិសោធន៍អ្នកដទៃឲ្យបានច្រើនទើបអាជីវកម្មលូតលាស់រីកចំរើនទៅមុខ៕

 

អត្ថបទដោយ៖ស្រៀង ចាន់សឌី​ , Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES