រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រាប់ពីមូលហេតុដែលធ្វើឱ្យទឹកដាច់

ដោយសារតែកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ជាហេតុធ្វើអោយតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងយ៉ាងគំហុក ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាពេលថ្មីៗនេះ។

ស្របពេលដែលទឹកដាច់នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនបន្ថែមមួយទៀត ដែលមានសមត្ថភាពផលិតទឹក ៥២,០០០ម៉ែត្រគូប/ថ្ងៃ បច្ចុប្បន្ននេះការងារសាងសង់បានប្រមាណ ៦០% និងគ្រោងដាក់អោយដំណើរការនា ខែតុលា ឆ្នាំ២០១៩នេះ។

រដ្ឋាករទឹកក្រុងភ្នំពេញ បានបញ្ជាក់ដែរថា នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ រដ្ឋាករនឹងកាត់ភ្ជាប់បណ្តាញចែកចាយទឹកថ្មី ទំហំ២២៥មម នៅលើផ្លូវកោះពេជ្រ (ក្នុងបរវេណកោះពេជ្រ) ហើយត្រូវផ្អាកការផ្គត់ផ្គង់ទឹកលើផ្លូវ Elite នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាក់ការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៣ ម៉ោង គឺចាប់ពីម៉ោង ២១៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច ផងដែរ ៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES