លោក ស្រី គង់ សូរីតា៖ចង់ឲ្យអាជីវកម្មរឹងមំា សហគ្រិនវ័យក្មេងគួរស្វែងយល់តិចនិកដឹកនំាមួយនេះសិន

បើចង់ឲ្យអាជីវកម្មមួយទទួលបានផ្លែផ្កាភ្លាមៗ នោះវាមិនជារឿងមួយដែលងាយស្រូលទេសម្រាប់អ្នក ចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ទាល់តែយើងចេះស្វះស្វែងរិះរកដំណោះស្រាយ​ ឬយុទ្ធសាស្រ្តក្នុងការដឹកនំា តិចនិកក្នុងការគ្រប់គ្រងបុគ្គលិករួមទំាងយុទ្ធសាស្រ្តអាជីវកម្មធ្វើយ៉ាងណា មានគោលដៅ ផែនការច្បាស់លាស់ ទើបអាចជួយជម្រុញឲ្យអាជីវកម្មមានសក្តានុពលខ្លំាង និងលក់ដាច់ខ្លាំងជាងគេក្នុងទីផ្សារបាន។

លោក ស្រី សូរីតា ​ជានាយកប្រតិបត្តិក្រុមហ៊ុន Ocean TechnologyCo.,Ltd បានមានប្រសាសន៍ថា “នៅពេលចេញរកស៊ី ឬធ្វើអាជីវកម្មអ្វីមួយ អ្វីៗទំាងអស់វាមិនមែនជាភាពងាយស្រួលនោះទេ តែអ្វីដែលអ្នកដឹកនំាត្រូវស្វែងយល់នោះគឺ ក្នុងនាមជាអ្នកដឹកនំាម្នាក់ យើងមិនមែនឲ្យអ្នកនៅក្រោមបង្កាប់ ត្រូវខ្លាចអ្នកដឹកនោះទេ តែត្រូវធ្វើឲ្យគេមកគោរពយើងប្រសើរជាង​​ ហើយអ្នកដឹកនំាម្នាក់ត្រូវចេះប្រើមនុស្សឲ្យត្រូវនឹងពេលវេលាត្រូវក្បួន​ខ្នាត មានពាក្យពេជន៍សសើរលើកទឹកចិត្តទៅកាន់បុគ្គលិកទើបធ្វើឲ្យអាជីវកម្មរីកមានការចំរើន។”


សហគ្រិនរូបនេះ បញ្ចាក់ថា​ក្នុងនាមយើងជាអ្នកដឹកនំាក្រុមហ៊ុនឬស្ថានប័នក៏ពិតមែនតែនៅក្រៅការងារយើងអាចជាបងប្អូន ​ឬចូលរួមដោះស្រាយបញ្ហាជាមួយគ្នាហើយនៅពេលដែលយកចិត្តបុគ្គលិកបែបនេះ ទោះបីជាមិនបាន១០០%ក្តី តែអ្នកក៏អាចមានភាពងាយស្រួលក្នុងការដឹកនំាដែរ ព្រោះរវាងទាំងសងខាងបានយល់ពីគ្នាច្បាស់ទៅហើយ។

ហើយជាចុងក្រោយ លោកស្រី គង់ សូរីតា សង្កត់ធ្ងន់ថា ចង់ធ្វើអាជីវកម្មអ្វីមួយបើចង់ហើយអត់ធ្វើលទ្ធផលដែលទទួលបានស្មើនិងសូន្យ បើចង់ធ្វើអាជីវកម្មត្រូវសិក្សាឲ្យច្បាស់ស្គាស់ខ្លួនឯច្បាស់មានគោលដៅផែនការទីផ្សារច្បស់លាស់ផងដែរ៕

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី , Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES