អ្នករកស៊ីអចលនទ្រព្យចេះមើលចំណុចទាំង ៥ នេះ លក់អចនទ្រព្យដាច់បានលឿនជាងធម្មតា

ការលក់អចលនទ្រព្យមិនមែនជារឿងងាយស្រួលឡើយ ដែលទាមទារអោយលក់គ្រប់គ្នាត្រូវតែមានចំនេះដឹងមុតស្រួចទាក់ទងនិងវិស័យនេះ ដើម្បីជាជំនួយក្នុងការបង្កើនការលក់របស់ខ្លួនអោយច្រើនបានជាងមុន ។

ពេលនេះ Business Cambodia សូមលើកយកគន្លឹះ ៥ ស្នៀតជួយអោយអ្នកលក់ ដី ឬផ្ទះដាច់លឿនបំផុត៖

១.លក់មើលកាលៈទេសៈ

ចំណុចនេះយើងចង់សង្កត់ធ្ងន់ទៅលើការមើលពីឱកាសក្នុងការលក់ ដែលតម្រូវអោយអ្នកលក់គ្រប់រូបត្រូវចេះប្រមើលមើលឱកាសក្នុងការលក់របស់ខ្លួន តួរយ៉ាងដូចជា “រដូវកាល រដូវណាគេចូលចិត្តទិញផ្ទះ? ក្រុមមនុស្ស មនុស្សលំដាប់ណាដែលចូលចិត្តទិញដី ទិញផ្ទះ? លក់សមតាមកាល ពេលណាដែលយើគួរលក់? ឧទាហរណ៏ ផ្សព្វផ្សាយលក់ក្នុងការតាំងពិពរណ៏អចលនទ្រព្យ គេហទំព័រទិញលក់អចលនទ្រព្យជាដើម ដែលកត្តាទាំងនេះអាចជម្រុញអោយការលក់របស់អ្នកចំទិសដៅអតិថិជន។

២.តុល្យភាពតម្លៃនិងផលិតផល

បើអ្នកចង់លក់ដាច់លឿនអ្នកត្រូវប្រាកដចិត្តថាតម្លៃ និង ផលិតលដី ឬផ្ទះរបស់អ្នកមានភាពស៊ីមេទ្រីគ្នា ពោលគិតម្លៃសម និងលក្ខណះដី ឬផ្ទះរបស់អ្នក ។ ពេលខ្លះផ្ទះ ឬដីរបស់អ្នកមានសក្តានុពលគ្រប់លក្ខខណ្ឌដែលត្រូវលក់ដាច់ហើយ តែដោយហេតុថាតម្លៃមិនស៊ីគ្នាជាមួយផលិតផល ជាហេតុធ្វើអោយអតិថិជនបដិសេធវិញក៏ថាបាន។ អ្នកលក់អចលនទ្រព្យភាគច្រើនបរាជ័យក្នុងរឿងចចារលក់ដោយសារតែតម្លៃនេះតែម្តង ហើយអ្នកលក់គួរតែវិភាគអោយបានមុនពីហេតុផលនៃការដាក់តម្លៃលើអចលនទ្រព្យរបស់ខ្លួន។

៣.ពឹងជំនួយពីក្រុមមនុស្សមានសក្តានុពល

ផ្ទះ ឬដីដែលអាចលក់ដាច់បានអ្នកលក់ត្រូវហ៊ានចំនាយខ្លះ ក្នុងការស្វែងរកជំនួយពីក្រុមមនុស្សដែលមានសក្តានុពល ដើម្បីពង្រីក និង ពង្រីកពត៌មាននៃការលក់របស់ខ្លួន ។ ក្រុមមនុស្សទាំងនោះអាចជា អ្នកដែលមានសក្តានុពលពត៌មានទូលំទូលាយ ដូចជា ក្រុមហ៊ុនទិញលក់ អចលនទ្រព្យល្បីៗ គេហទំព័រពាណិជ្ជកម្មល្បីៗដែលមានគេស្គាល់ច្រើន ក្រុមអ្នកជំនាញក្នុងការរចនាពត៌មានដែលទាក់ទាញ និងក្រុមមនុស្សដែលមានបទពិសោធន៏លើផ្នែកអចនទ្រព្យជាដើម។

៤.ចំណុចកន្ត្រាក់អារម្មណ៏

លក់ដាច់មិនមែនគ្រាន់តែអង្គុយលក់នៅស្ងៀមមួយកន្លែងនោះទេ តែត្រូវតែបង្កើតនូវអ្វីដែលជាចំណុចកន្ត្រាក់អារម្មណ៏ដែលជម្រុញដល់ការលក់របស់អ្នក ។ មានចំនុចជាច្រើនដែលគេតែងតែយកមកប្រើប្រាស់ក្នុងការទាក់ទាញអារម្មណ៏ភ្ញៀវអោយមានអារម្មណ៏ពុះកញ្រ្ជោលចង់ទិញ ដូចជា៖ ផ្ទះ ឬដីដែលដែលល្អផ្តាច់គេក្នុងក្រុង,លក់បន្ទាន់,លក់បញ្ជុះតម្លៃ​១០ នាក់ដំបូង ឬ ប្រញាប់ឡើងសល់តែ ២០​ កន្លែងជាដើម ដែលហេតុផលទាំងនេះអាចជម្រុញទឹកចិត្តអតិថិជនអោយឆាប់ទិញថែមមួយកម្រិត។

៥.ការអះអាងដោយមានជំនឿចិត្តខ្ពស់

ការធានាអះអាងវាជាទំនុកចិត្តមួយដែលធ្វើអោយ អតិថិជនមិនរារែក មិនអល់អែក និង ចូលមកទិញដី ឬ ផ្ទះរបស់អ្នកបានកាន់តែលឿនបំផុត តួរយ៉ាងដូចជា ការធានាពីប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ការធានាពីគុណភាពសំណង់ និង ការធានាពីបរិបទបែបស៊ីវិល័័យទំនើបនៃដី ឬផ្ទះរបស់អ្នកជាដើម ដែលធ្វើអោយអតិថិជនមានជំនឿចិត្តខ្ពស់ជាមួយដី ឬផ្ទះរបស់អ្នក។ មួយវិញទៀតអ្នកគួរតែបង្ហាញពីស្ថាប័នយោងណាមួយ ដែលគាំទ្រជុំវិញគម្រោងរបស់អ្នក តួរយ៉ាងដូចជាក្រសួងពាក់ព័ន្ធមួយចំនួន ដែលគ្រោងអផិវឌ្ឋន៍តំបន់ជុំវិញ ហើយអ្នកលក់ត្រូវតែច្បាស់ថាវាជាគម្រោងច្បាស់លាស់ ១០០ ភាគរយកុំបោកអតិថិជនរបស់អ្នក៕

ក្នុងក្បួនរកស៊ីមិនបានសរសេរពីការបោកប្រាស់ឡើយ តែបើអ្នករកស៊ីបោកប្រាស់គេ មានន័យថាអ្នករកស៊ីខុសក្បួនហើយ ហើយគួរកុំតាំងខ្លួនជាអ្នករកស៊ីអីល្អជាង

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES