ខណៈពេលកំពុងតែដាច់ភ្លើង ខេត្តកំពង់ស្ពឺត្រៀមតម្លើងសួនថាមពលពន្លឺព្រះអាទិត្យ ៦០ មីហ្គាវ៉ាត់

ខណៈពេលដែលប្រទេសកម្ពុជាកំពុងតែជួយវិបត្តិខ្វះខាតចរន្តអគ្គិនីក្នុងការវឲប្រើប្រាស់ ស្រាប់តែលេចចេញក្រុមហ៊ុនផលិតអគ្គិសីមួយឈ្មោះថា Electricite du Cambodge បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងតម្លើងសួនថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺនឹងចាប់ផ្តើមបង្កើតថាមពលនៅខែក្រោយ ដោយចំណាយពេលអស់ ៥ខែ។

បើយោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជា EDC បានឱ្យដឹងថា: «កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្កាវ៉ាត់ ដែលស្ថិតនៅក្បែរភ្នំពេញនឹងបង្កើតបាន ២០ មេហ្គាវ៉ាត់ នៅពាក់កណ្តាលខែមេសាហើយនឹងដំណើរការពេញមួយខែសីហា ហើយគម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៤ ខែមុនកាលបរិច្ឆេទដែលមានចែងនៅក្នុងកិច្ចសន្យា។

ជាងនេះទៅទៀតក្រុមហ៊ុនអគ្គិសនីកម្ពុជា (EDC) កាលពីខែកុម្ភៈបានចាប់ផ្តើមអំពាវនាវដល់ក្រុមហ៊ុនឯកជនឱ្យចូលរួមក្នុងដំណើរការដេញថ្លៃសម្រាប់ការសាងសង់រោងចក្រថាមពលព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅក្នុងខេត្តកំពង់ឆ្នាំង។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃសៅរ៍បានឱ្យដឹងថាឥឡូវនេះប្រទេសកម្ពុជាកំពុងប្រឈមនឹងកង្វះអគ្គិសនីចំនួនប្រហែល ៤០០ មេហ្កាវ៉ាត់ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គីសនីហើយបានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសអ្នកនៅក្នុងវិស័យជំនួញដើម្បីយល់ថាបញ្ហានេះកើតឡើងដោយសារបញ្ហាអគ្គិសនីនៅកម្ពុជា ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបានប្រើប្រាស់ថាមពល ២,៦៥០ មេហ្គាវ៉ាត់ស្មើនឹង ១៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះអគ្គិនីប្រមាណជា ៤៤២ មេហ្គាវ៉ាត់ត្រូវបាននាំចូលពីប្រទេសថៃវៀតណាមនិងឡាវនៅឆ្នាំ ២០១៨ ៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES