Dan Lok ៖ គន្លឹះ ២ នេះ ធ្វើអោយអ្នកលក់កាន់តែក្លាហាន ទោះភ្ញៀវលំដាប់ណាក៏អាចលក់បានដែរ

ចេញលក់ដំបូងខ្ញុំត្រូវបានគេបដិសេធ ខ្ញុំធ្វើខ្លួនពីមនុស្សខ្លាចអោយទៅជាហ៊ាន ធ្វើខ្លួនពីមនុស្សល្ងង់ក្លាយទៅជាអ្នកជំនាញ ហើយមកទល់នឹងពេលនេះខ្ញុំក៏អាចប្រែក្លាយពីអ្នកក្រអោយទៅជាមានបានដែរ នេះក៏ដោយសារតែពាក្យមួយម៉ាត់គឺ Confident នេះគឺជាសម្តីរបស់គ្រូបង្វិកជនជាតិកាណាដា Dan Lok គ្រូបង្វិកជំនាញលក់ អចលនទ្រព្យ និងហិរញ្ញវត្ថុដ៏មានប្រជាប្រិយនៅកាណាដា។

លោកបានបង្ហើបនៅចំណុច ២ ដែលធ្វើអោយអ្នកលក់គ្រប់គ្នាមានភាពក្លាហាននៅក្នុងការចេញជួបភ្ញៀវ

១.ការរៀបចំទុកជាមុន

សេដ្ឋីវ័យក្មេងរូបនេះបានលើកឡើងថា៖ ពេលខ្ញុំចេញលក់ម្តងៗ ខ្ញុំមិនជឿលើភាពវិជ្ជមាននៅក្នុងខ្លួនខ្ញុំនោះទេ តែខ្ញុំជឿលើថាមពលនៃភាពវិជ្ចមាន ដែលកើតចេញពីការរៀបចំចំណុចអវិជ្ចមានរបស់ខ្ញុំ។ បើយើងចេញទៅជួបភ្ញៀវដោយមិនមានកាត្រៀមខ្លួនទុកមុននោះទេ មិនខុសអីពីការឡើយប្រកួតនៅលើសង្វៀន ដោយមិនចេះក្បាច់គុណនោះទេ គេនឹងផ្តួលអ្នកអោយសន្លប់មិនខានឡើយ ហើយបើនិយាយពីការលក់វិញគឺបរាជ័យតែម្តង។ ការរៀបចំខ្លួនទុកជាមុនជាវិធីសាស្រ្តសម្តែងមួយយ៉ាងល្អបំផុត ដែលអ្នកអាចធ្វើអោយអតិថិជនរបស់អ្នកមើលឃើញពីភាពវិជ្ចមានរបស់អ្នកច្រើនបំផុត។

២​.ការបង្កើតទំនាក់ទំនង

សេដ្ឋីកាណាដាកំណើតហុងកុងបានបង្ហើបថា៖ អ្នកលក់ភាគច្រើនមិនសូវមានទំនាក់ទំនងល្អជាមួយអតិថិជននោះទេ មិនស្គាល់អតិថិជនច្បាស់់ សូម្បីតែអាស័យដ្ឋានអតិថិជនក៏មិនស្គាល់ដែរ ហើយពេលដែលគាត់ចេញទៅលក់គឺគាត់ងងឹតឈឹងតែម្តង ហើយភាពភ័យខ្លាចនឹងកើតមានឡើងតែម្តង។ លោកបានបង្ហើបថា អ្នកលក់គួរតែបង្កើតទំនាក់ទំនងជាមួយភ្ញៀវជាមុនសិន យ៉ាងហោចណាស់ក៏ស្គាល់ឈ្មោះអាស័យដ្ឋាន ឬក៍លេខទំនាក់ទំនងរបស់អតិថិជន ហើយគួរតែព្យាយាមបង្កើតទំនាក់ទំនងជាមួយភ្ញៀវជាមុន ដែលហេតុផលមួយណេះអាចធ្វើអោយអ្នកលក់មានអារម្មណ៍ថាជិតស្និតជាមួយអតិថិជន ហើយគ្មានចិត្តខ្លាចអតិថិជននោះទេ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES