ពេលធ្វើកាអោយគេបើយុវជនឆ្លៀតធ្វើរឿង ៣ នេះ ពេលចេញរកស៊ីអត្រាជោគជ័យកម្រិតខ្ពស់បំផុត

យុវជនគឺជាវ័យមួយ ដែលក្មេងខ្ជីទាំងកាយ ក្មេងខ្ចី ទាំងការគិត ហើយបើចេញរកស៊ីភ្លាមអត្រានៃការបរាជ័យគឺខ្ពស់ណាស់ នេះជាកាលើកឡើងរបស់សហគ្រិនវ័យកណ្តាលមួយរូប គឺលោក សោមសម្បត្តិ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ខេម ផេន ថ្នាំពណ៌ជាតិ។

លោកបានលើកជាទស្សនៈថា ដើម្បីក្លាយខ្លួនជាសហគ្រិនមួយជោគជ័យបាន យុវជនត្រូវតែធ្វើការអោយគេសិន ចាំរកស៊ីតាមក្រោយ ព្រោះពេលវេលានៃការរកស៊ីគឺវាវែងឆ្ងាយណាស់ ដែលតម្រូវអោយយុវជនត្រូវប្រើពេលវេលាមួយនេះកសាងខ្លួនអោយក្លាយជាធនធានដ៏មានតម្លៃជាមុនសិន។

លោកបានលើកឡើងនៅចំណុច ៣ ដែលយុវជនត្រូវការជាចាំបាច់នៅខណៈពេលត្រៀមខ្លួនចេញរកស៊ី

កសាងចំណេះដឹង៖

លោក សោម សម្បត្តិ បានលើកឡើងថា ក្រុមហ៊ុនជាសាលា​ ដែលបានរៀនហើយបានលុយទៀត តែយុវជនភាគច្រើនមិនបានរៀនសូត្រពីកាងារ ដែលខ្លួនកំពុងតែធ្វើឡើយ ពោលគឺធ្វើការដើម្បីតែប្រាក់ខែ ដើម្បីតែបង្រ្គប់ម៉ោងការងារ ដែលវាជាមូលហេតុធំមួយ ធ្វើអោយយុវជនចាយពេលវេលាខុសជាមួយការងារ។ លោកបានបន្ថែមថាដើម្បីក្លាយខ្លួនជាយុវជនម្នាក់មានធនធានល្អ ចំណុចដំបូងបំផុត ដែលយុវជនគួរតែគិតនោះគឺចំណេះដឹង ទាំងក្នុងសាលា ទាំងក្នុងសង្គមការងារ និងក្នុងសង្គមមនុស្សទូទៅផងដែរ។

កសាងបទពិសោធន៍៖

សហគ្រិនវ័យកណ្តាលរូបនេះថ្លែងក្នុងទឹកមុខមាំថា បើអ្នកចង់ក្លាយជាអ្វី ទៅធ្វើការកន្លែងនោះទៅ ចង់ក្លាយជាថៅកែគ្រឿងសំណង់ ទៅធ្វើការកន្លែងលក់គ្រឿងសំណង់ទៅ ហើយធ្វើការដើម្បីអភិវឌ្ឍន៍ខ្លួនឯង កុំធ្វើការដើម្បីតែលុយមួយមុខ។ នៅកន្លែងការងារមួយមានបទពិសោធន៍ផ្សេង នៅកន្លែងកាងារមួយទៀត មានបទពិសោធន៍ផ្សេងទៀត ដូចនេះគួរតែប្រឡូកជាមួយកាងារអោយបានច្រើន ដើម្បីទទួលបានបទពិសោធន៍អោយបានច្រើន ហើយបទពិសោធន៍នេះហើយ ដែលធ្វើអោយខ្លួនឯងក្លាយជាសហគ្រិនឆ្នើមម្នាក់បាន។

មូលដ្ឋានគ្រិះហិរញ្ញវត្ថុ៖

យុវជនគួរតែមានមូលដ្ឋនគ្រិះហិរញ្ញវត្ថុខ្លះខណៈពេលកំពុងធ្វើការអោយគេ ពោលគឺការគ្រប់គ្រង់លុយដែលរកបាន ការចេះចាត់ចែងលុយដែលរកបានអោយចំគោលដៅ ចាយអោយមានរបៀប ទាំងនេះហើយដែលជាគំនិតហិរញ្ញវត្ថុ ដែលយុវជនគ្រប់គ្នាគួរតែចាប់អោយបាន កំឡុងពេលនៅជាបុគ្គលិធ្វើការអោយគេ។ នៅពេលដែលចំណេះដឹងហិរញ្ញវត្ថុរបស់យើងរឹងមាំ យើងក៏អាចមានទុនមួយចំនួនក្នុងការចេញរកស៊ី ចេះគៀងគរទុន និងចេះគ្រប់គ្រងលុយកាក់នៅពេលដែលយើងចេញរកស៊ីផងដែរ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor Of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES