ម៉ាឡេស៊ីធ្វើរឿងមួយ ដែលធ្វើអោយអឺរ៉ុបខកចិត្ត ហើយជាឈប់ទិញដូងប្រេងរបស់មប្រទេសមួយនេះ

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធនេះ បានសន្និដ្ឋានថាប្រេងដូងគួរត្រូវបានកាត់បន្ថយចេញពីប្រេងឥន្ធនៈនិង វិស័យដឹកជញ្ជូនដោយសារក្តីបារម្ភពីបរិស្ថាន ដែលបង្កឱ្យមានប្រតិកម្មតបពីប្រទេសម៉ាឡេស៊ីដែលជាក្រុមហ៊ុនផលិតប្រេងដ៏ចម្បងមួយនៅលើពិភពលោក ។
ការសន្និដ្ឋាននេះកំពុងតែស្ថិតនៅ ក្នុងលក្ខណៈវិនិច្ឆ័យរបស់គណៈកម្មការដើម្បីកំណត់ថាតើផលដំណាំបង្ករផលប៉ះពាល់ដល់បរិស្ថាន។ កាវិនិច្ឋ័យរបស់សហភាពអឺរ៉ុបនេះ គឺជាផ្នែកមួយនៃច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ដែលច្បាប់មួយនេះបង្កើនចំណែកកកើតឡើងវិញរហូតដល់ ៣២% នៅត្រឹមឆ្នាំ ២០៣០ និងកំណត់ប្រភពកកើតឡើងវិញដែលសមស្រប។ សារព័ត៌មាន Reuters បានរាយការណ៍ថាការកើនឡើងដូងប្រេងដែលគណៈកម្មការរកឃើញបាននាំមកនូវការកាប់បំផ្លាញព្រៃឈើនិងការប្រើប្រាស់ប្រេងឥន្ធនៈដឹកជញ្ជូន។
គណៈកម្មការសហគមន៍អ៊ឺរ៉ុបបានសន្និដ្ឋានថា ៤៥ ភាគរយនៃការពង្រីកផលិតកម្មដូងប្រេងចាប់តាំងពីឆ្នាំ ២០០៨ បាននាំឱ្យមានការបំផ្លាញព្រៃឈើតំបន់ដីសើមឬដីកោះដែលបណ្តាលឱ្យមានឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន។

ការស្រាវជ្រាវបានបង្ហាញថាប្រេងដូងមិនមែនជាកត្តាជំរុញដ៏សំខាន់នៃការកាប់បំផ្លាញព្រៃឈើទេហើយទាំងប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានប្រកាសផ្អាកការដាំដូងប្រេង។ ទោះជាយ៉ាងណាដូងប្រេងគឺជាអ្នកជំរុញការលុបបំបាត់ភាពក្រីក្រ។ ច្បាប់របស់គណកម្មាធិការសហភាពអឺរ៉ុបមានបំណងធ្វើឱ្យកសិករនៅលោកខាងលិចបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូចម៉ាឡេស៊ី»។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES