មូលហេតុសំខាន់ ២  ធ្វើអោយអគ្គិនីវៀតណាមប្រើមិនអស់ ហើយលក់ទៅអោយប្រទេសជិតខាងទៀត

ប្រទេសវៀតណាមជាប្រទេសមួយដែលអភិវឌ្ឈន៍លឿនគួរសមមួយ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឈន៍នានា​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើនិយាយពីវិស័យអគ្គសនីនៅប្រទេសដងទន្លេរក្រហមមួយនេះ ក៏មិនធម្មតានោះដែរ ដែលមានសមត្ថភាពអាចផលិតអគ្គសនីអោយប្រជាជនខ្លួន ប្រើប្រាស់ពេញបរិបូណ៍ ហើយក៏អាចលក់ចេញទៅប្រទេសជិតខាងមួយចំនួនផងដែរ។

ក្នុងនោះមានមូលហេតុសំខាន់ ២ សំខាន់ៗ ដែលធ្វើអោយវៀតណាមមានការអភិវឌ្ឈន៍ខ្លាំងលើវិស័យអគ្គិសនី៖

១.កត្តាផលិតភាព

បច្ចុប្បន្នវៀតណាមមានរោងចក្រផលិតធ្យូងថ្មរហូតដល់ ២០ កន្លែងហើយគ្រោងនឹងបង្កើនចំនួនរោងចក្រនៅឆ្នាំ ២០២០ ចំនួន ៣២ នៅឆ្នាំ ២០២៦ ។ នេះមានន័យថានៅឆ្នាំ ២០២០ រោងចក្រធ្យូងថ្មរបស់ប្រទេសនេះនឹងផលិតបាន ៤៩% នៃទិន្នផលអគ្គិសនីរបស់ខ្លួនដោយដុត ៦៣ លានតោន។

ក្រៅពីរោងចក្រធ្យូងថ្មដ៏ធំមួយនេះ វៀតណាមក៏មានប្រភពទាញអគ្គនីពីវារីអគ្គិនីធំៗ នៅតាមដងទន្លេមេគ្គង និងថាមពលពន្លឺព្រះអាទិត្យបានមួយចំនួនធំថែមទៀត ផងដែលតាមទិន្នន័យជាក់ស្តែងមួយបង្ហាញថា វៀតណាមអាចផលិតអគ្គិនីជាមធ្យមបានប្រមាណជា ១៩១០០ ជីហ្គាវាត់ម៉ោង (GWH) ក្នុងឆ្នាំ ២០១៨ នេះ។

កត្តាធំៗ ទាំងនេះបានធ្វើអោយការប្រើប្រាស់អគ្គិនីនៅវៀតណាមមិនសូវខ្វះខាត ហើយមានលទ្ធភាពអាចលក់ចេញទៅអោយប្រទេសដទៃបានថែមទៀតផង​។

២.កត្តាប្រើប្រាស់

ប្រទេសវៀតណាមប្រើប្រាស់ថាមពលអគ្គិនីមានរបៀបណាស់ ឯការសន្សំសំចៃខ្លាំងណាស់ដែរ។ តាមរបាយការមួយបានបង្ហាញថា ប្រជាជនវៀតណាមម្នាក់ប្រើប្រាស់អគ្គិសនីអស់តែ ១៧០០ គីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ហើយប្រជាជនវៀតណាមមានគោលការណ៍ប្រើប្រាស់អគ្គិសនីតិច តែចំគោលដៅ។ រដ្ឋភិបាលវៀតណាមមានគោលការណ៍ធំៗចំនួន ៤ ដែលគ្រប់គ្រងការប្រើប្រាស់អគ្គិសនីមានប្រសិទ្ធភាពគឺ ១.ពង្រីកវិសាលភាពកកើតឡើងវិញ (ជាពិសេសខ្យល់និងពន្លឺព្រះអាទិត្យ); ២.លើកកម្ពស់ឧស្ម័នធម្មជាតិនិងឧស្ម័នធម្មជាតិ, ៣.បង្កើនការវិនិយោគប្រកបដោយប្រសិទ្ធភាពថាមពល, ៤.លើកកម្ពស់ការដោះដូរថាមពលអគ្គីសនីជាពិសេសជាមួយឡាវនិងភាគខាងត្បូងប្រទេសចិន៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES