មូលហេតុធំមួយ ដែលជាជម្ងឺរាំរ៉ៃ ធ្វើអោយយុវជនកម្ពុជាចេញរកស៊ីបរាជ័យងើបមុខមិនរួច

រកស៊ីបរាជ័យបានក្លាយជាប្រធានបទដ៏គួរអោយភ័យខ្លាចមួយ សម្រាប់សហគ្រិនកម្ពុជា ជាពិសេសគឺសហគ្រិនថ្មីថ្មោងជាយុវជន ដែលមានបទពិសោធន៍តិចតួចនៅក្នុងការរកស៊ី ហើយកំពុងតែប្រឈមខ្លាំងជាមួយហានិភ័យដ៏ធំមួយនេះផងដែរ ។

ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក សោម សម្បត្តិ នាយកប្រតិបត្តិ ខេមផេន ថ្នាំពណ៌ជាតិ ដែលជាសហគ្រិនជើងចាស់ មានបទពិសោធមួយរូប បានបង្ហើបប្រាប់ក្រុមការងារយើងថា៖ សហគ្រិនជាយុវជនដួលព្រោះតែរឿងមួយគត់គឺ គ្មានផែនការយុទ្ធសាស្រ្ត។

សហគ្រិនវ័យចំណាស់រូបនេះបានអះអាងថា យុវជនកម្ពុជាភាគច្រើនចូលចិត្តតែនិយាយ បើរឿងទ្រឹស្តីវិញស្អីក៏ធ្វើបាន ធ្វើកើតទាំងអស់ តែអនុវត្តន៍ស្អីក៏ធ្វើមិនបានដែរ ជាក់ស្តែងគឺសូន្យ ហើយវាជាមេរោគមួយដែលធ្វើអោយយុវជនបរាជ័យ ទោះជាចេញរកស៊ីជាមួយដើមទុនច្រើនប៉ុណ្ណាក៏ដោយ។

អគ្គនាយក ខេមផេន បានបន្តថា ផែនការយុទ្ធសាស្រ្តគឺជាផែនការមួយ ដែលមានភាពប្រកដនិយមនៅក្នុងការរកស៊ី ពោលគឺមានពិត អនុវត្តន៍កើត និងទទួលបានប្រសិទ្ធភាពពិតៗ មិនមែនមានតែក្នុងឯកសារ ឬចេះតែនិយាយ រួចយកមកអនុវត្តន៍នៅក្នុងការកស៊ីនោះទេ។ តួរយ៉ាងដូចជារោងចក្រផលិតថ្នាំលាប ខេមផេន គឺផែនការយុទ្ធសាស្រ្តគឺត្រូវតែផលិតថ្នាំលាបមួយជារបស់ខ្មែរ លក់នៅលើទីផ្សារអោយបាន ហើយវាត្រូវតែធ្វើអោយបាន ទីបំផុត ខេមផេន ក៏អាចធ្វើបានតាមផែនការរបស់ខ្លួនមែន។

លោក សោម សម្បត្តិ សង្កត់ធ្ងន់ថាផែនការយុទ្ធសាស្រ្តគឺសំខាន់ខ្លាំងណាស់នៅក្នុងការរកស៊ី ហើយយុវជនដែលមានគំនិតចង់ក្លាយជាសហគ្រិន ត្រូវតែរៀនបង្កើតផែនការយុទ្ធសាស្រ្តអោយរឹងមាំ ពោលគឺនិយាយកើត ធ្វើកើត អនុវត្តន៍កើត អាចកសម្រេចបានផលពិតជាក់ស្តែង សមស្រមទៅនឹងបរិបទទីផ្សារក្នុងស្រុករបស់យើង។

លោកបានបញ្ចាក់ថា ផែនការយុទ្ធសាស្រ្តរឹងមាំ មានភាពច្បាស់លាស់ នោះការរកស៊ីនឹងដើរត្រូវផ្លូវ ហើយដើរនៅលើផែនការមួយ ដែលអ្នកមានគូសវាសវាទុក ហើយវានឹងសម្រេចផលទៅតាមផែនការ ដែលអ្នកមានដាក់ចេញ ហើយបើអាជីវកម្មរកស៊ីមួយគ្មានផែនការយុទ្ធសាស្រ្តរឹងមាំទេ គ្មានអ្នកណាគេចូលរួមជាមួយយើងក្នុងការកស៊ីនោះទេ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES