វៀតណាមធ្វើរឿងមិនគប្បីមួយចំពោះ Donald Trump ខណៈដែលយន្តហោះ Bueing ធ្លាក់ជាលើកទី២

ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះក្នុងរយៈកាលថ្មីៗនេះ បានធ្វើអោយមនុស្សភាគច្រើនចាប់អារម្មណ៍ខ្លាំងលើព្រឹត្តិការណ៍មួយសោកនាដកម្មមួយនេះ ជាពិសេសគឺក្រុមហ៊ុនអាកាសចរណ៍នៅតាមបណ្តាប្រទេសនានា កំពុងតែដាក់បន្ទុកមួយនេះទៅលើក្រុមហ៊ុនផលិតយន្តហោះដ៍ល្បីឈ្មោះមួយរបស់អាមេរិក Bueing ហើយក្រុមហ៊ុនមួយនេះកំពុងតែរងបន្ទុកខ្លាំងពីប្រទេសនានា។

ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍វៀតណាមដ៏ធំមួយ បានសម្រេចចិត្តពិចារណាលើគម្រោងទិញយន្តហោះ Bueing ពីអាមេរិកវិញ ខណៈពេលដែលក្រុមហ៊ុនមួយនេះបានបង្កើតកំហុសធ្ងន់ធ្ងរនៅក្នុងការហោះហើររបស់ខ្លួននៅអេត្យូពីកាលពីពេលថ្មីៗនេះ។

រឿងមួយដែលប្រទេសវៀតណាមធ្វើមិនគប្បីចំពោះប្រធានាធិបតី Donald Trump នោះគឺកាលពីថ្មីៗនេះប្រធានាធិបតីរូបនេះបានធ្វើទស្សនៈកិច្ចនៅក្នុងប្រទេសវៀតណាម ក្នុងបំណងចចារសន្តិភាពជាមួយប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន។

នៅក្នុងដំណើរទស្សកិច្ចមួយនេះក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet បានឈ្លៀតឱកាសបញ្ចាទិញយន្តហោះ Bueing ពីអាមេរិកចំនួន Boeing 737 MAX 8 ចំនួន ២០០ គ្រឿង ដោយគិតថាពេលវេលានេះជាឱកាសមួយក្នុងការទទួលចំហាយល្បីពីកិច្ចប្រជុំកំពូលមួយនេះ ហើយមិនយូរប៉ុន្នានវៀតណាមក៏ត្រៀមផ្អាកកិច្ចសន្យាទិញយន្តហោះវិញ ដែលក្នុងកិច្ចសន្យានេះក៏មានទទួលស្គាល់ដោយ Trump ផងដែរ។

គួរបញ្ចាក់ផងដែរថាតាំងពីក្រុមហ៊ុន Bueing ជួបឧបទ្ទវហេតុផ្ទួនៗក្នុងរយៈពេល ៥ ខែនចុងក្រោយនេះ មានប្រទេសជាច្រើនកំពុងតែផ្អាកការហោះហើររបស់ប្រភេទយន្តហោះម៉ូដែលយក្សមួយនេះ ដែលក្នុងនោះរួមមាន ប្រទេសវៀតណាម,ប្រទេសសិង្ហបុរី, ប្រទេសម៉ាឡេស៊ី……ក្នុងបំនងកាពារនៅកិត្តិយស និងរក្សារនៅប្រជាប្រិយភាពរបស់ខ្លួននៅលើទីផ្សារ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES