Jack Ma សម្លឹងឃើញប្រទេស ៥ នៅអាស៊ី ដែលនឹងក្លាយជាដៃគូរកស៊ីរបស់លោកនាពេលអនាគត

ថ្មីៗនេះសេដ្ឋីដាច់លេខរបស់ចិន Jack Ma អគ្គនាយកក្រុមហ៊ុនអនឡាញលំដាប់យក្សរបស់ចិន Alibaba ធ្វើដំណើរមកកាន់ដែនដីសុវណ្ណភូមិទឹកដីខេត្តសៀមរាប ដែលសេដ្ឋីរូបនេះមានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងណាស់ក្នុងវិស័យជំនួញ ឌីជីថលនៅក្នុងប្រទេសចិន។

ថ្លែងប្រាប់លោក Suthichai Yoon សារពត័មាន The Nation មហាសេដ្ឋីចិនចេកម៉ាសម្លឹងឃើញ ទីផ្សារប្រទេស ៤ នៅអាស៊ី ដែលលោកគិតថាជាប្រទេស ដែលមានសក្តានុពលខ្លំាងមួយ ហើយជាដៃគូរល្អបំផុតនៅក្នុងទីផ្សារអនឡាញនៅក្នុងប្រទេសចិន។

សេដ្ឋីចិនរូបនេះបានថ្លែងថា មានប្រទេសចំនួនប្រាំដែលយើងយកចិត្តទុកដាក់ជាពិសេស យើងបានទៅប្រទេសថៃជាលើកដំបូង។ លោកបានបង្ហាញថាប្រទេសទី ១ ដែលលោកដាក់ភ្នែកសម្លឹងមុនគេនោះគឺប្រទេសថៃ ដែលប្រទេសដ៏ធំមួយនេះរីកខ្លាំងក្លារណាស់ ហើយលោកជឿថាប្រទេសមួយនេះអាចជាដៃគូរផ្គត់ផ្គង់ផលិតផលសំខាន់ ដើម្បីលក់នៅលើវេបសាយដ៍ធំ Alibaba នៅប្រទេសចិន។

ក្នុងចំណោមប្រទេសផ្សេងៗនៅអាស៊ី មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងនោះលោកក៏សម្លឹងឃើញម៉ាលេស៊ីជាគោលដៅធំមួយផងដែរ ហើយចិនកំពុងបង្កើតគំរូដំបូងនៃមជ្ឈមណ្ឌលអេឡិចត្រូនិកនៅទីនោះ។ មហាសេដ្ឋី Jack Ma យកចិត្តទុកដាក់ជាពិសេសចំពោះប្រទេសប៉ាគីស្ថាន, វៀតណាម ហ្វីលីពីន និងកម្ពុជាផងដែរ ដែលលោកគិតថាប្រទេសទាំងនេះសំបូរអ្នកទេសចរណ៍ក្មេងៗច្រើនបំផុត។

គួរបញ្ចាក់ផងដែរថា មហាសេដ្ឋីចិន Jack Ma ជួយអាជីវកកម្មខ្នាតតូចនៅប្រទេសចិនជាច្រើន អោយក្លាយទៅជាអាជីវកម្ម ដែលមានទីផ្សារល្អបំផុតមួយ ហើយចំហាយនោះក៏មានសាយភាយមកកាន់ប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ីផងដែរ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

Adtag for Mobile Grow:-
Online

RELATED ARTICLES