រឿង ៣ យ៉ាង ដែលកម្ពុជាគួរតែរៀនលក់អនឡាញ តាមសេដ្ឋីដាច់លេខរបស់ចិន Jackma

ថ្មីៗនេះសេដ្ឋីដាច់លេខរបស់ចិន Jack Ma អគ្គនាយកក្រុមហ៊ុនអនឡាញលំដាប់យក្សរបស់ចិន Alibaba ធ្វើដំណើរមកកាន់ដែនដីសុវណ្ណភូមិទឹកដីខេត្តសៀមរាប ដែលសេដ្ឋីរូបនេះមានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងណាស់ក្នុងវិស័យជំនួញ ឌីជីថលនៅក្នុងប្រទេសចិន។

មានមេរៀនសំខាន់ ៣ បើសិនជាកម្ពុជាចង់យកគម្រូរកស៊ីតាមជំនួញឌីជីថលតាមមហាសេដ្ឋីល្បីឈ្មោះរូបនេះ៖

១.ពង្រឹងសម្ថតភាពអ្នកផ្គត់ផ្គង់

នៅពីក្រោយជោគជ័យធំបំផុតរបស់សេដ្ឋីដាច់លេខរបស់ចិន Jack Ma គឺបណ្តាលមកពីប្រទេសចិនមានអ្នកផ្គត់ផ្គង់ផលិតផលឥតដាច់។ មានរោចក្រប្រមាណជា ២,៨០១,១៤៣ រោងចក្រ ដែលមានអនុភាពផ្គត់ផ្គង់ផលិតផលស្ទើតែគ្រប់មុខនៅក្នងការលក់តាមអនឡាញនៅក្នុងប្រទេសចិន។

វាជាធាតុផ្សំមួយ ដែលធ្វើអោយវិស័យលក់តាមអនឡាញរបស់ Alibaba កាន់តែមានសំទុះខ្លាំងក្លារបន្ថែមទៀត។ អ្នកអាចបញ្ជាទិញទំនិញឥតដាច់ពីវេបសាយរបស់ Alibaba ដែលនៅពីក្រោយខ្នងនៃការលក់ គឺមានបណ្តាញផ្គត់ផ្គង់ច្បាស់លាស់។ កម្ពុជាក៏អាចរៀនសូត្រពីការផលិតបែបនេះបានដែរ ដោយពង្រឹងសម្ថតភាពអ្នកផ្គត់ផ្គង់ លើវិស័យសំខាន់ៗនានា ដែលអាចជួយអោយការលក់លើអនឡាញ មិនចេះដាច់ស្តុក។

២.ជួយអាជីវកម្មតូចៗអោយរីកធំធាត់

សុភាសិតមួយឃ្លារបស់សេដ្ឋីចិន Jack Ma គឺក្រពើយ៉ាងស៊ី ស៊ីត្រីតូចៗ មានន័យថាគោលដៅធំរបស់លោកគឺចាប់យកអាជីវកម្មតូចៗ នៅក្នុងប្រទេសចិន អោយក្លាយទៅជាអាជីវកម្មមួយ ដែលមានអតថិជនក្នុងដៃច្រើនបំផុតតាមរយៈជំនួញឌីជីថល ពោលគឺនាំអាជីវកម្មតូចៗ ទៅកាន់ពិភពលោក។

ចំណុចមួយនេះអ្នករកស៊ីនៅកម្ពុជាកំពុងតែត្រូវការជំនួញបែបឌីជីថលរបៀបនេះណាស់ ព្រោះមានអាជីវកម្មខ្នាតតូចមួយចំនួនធំ មានផលិតផលតែខ្វះទីផ្សា មានការផលិតតែខ្វះពត៌មានលក់ ដែលទាំងនេះជាចំណុក្តៅមួយ ដែលសហគ្រិនគួររៀនសូត្រពីការកស៊ីរបស់សេដ្ឋី Jack Ma។

៣.ពង្រឹងសេវាកម្មទូទាត់ និងដឹកជញ្ជូន

វេបសាយ E- Commerce វាជាផ្នែកមួយ ដែលធ្វើអោយ Alibaba កាន់តែងាយស្រួលក្នុងការទិញលក់ទំនិញតាមអនឡាញ​ នៅក្នងប្រទេសចិន។ លើសពីអ្វីដែលជាបច្ចេកវិទ្យាផ្ទៃក្នុងសេវាកម្មដឹកជញ្ជូនរបស់ Alibaba ក៏ជាផ្នែកមួយ ដែលធ្វើអោយក្រុមហ៊ុនយក្សមួយនេះកាន់តែមានប្រសិទ្ធភាព លើសេវាដឹកជញ្ជូន ក៏ដូចជាសេវាគ្រប់គ្រងផលិតផល ពីប្រទេសមួយទៅប្រទេសមួយផងដែរ។

ចំពោះវិស័យដឹកជញ្ជូននៅកម្ពុជាកំពុងតែរីកចម្រើនដូចគ្នា​ តែអ្វីដែលគួអោយរៀនសូត្រពីការកស៊ីរបស់ចិននោះគឺ ការទូទាត់ចំណាយងាយស្រួល និងសេវាដឹកជញ្ជូនរហ័ស ដែលជាធាតុផ្សំសំខាន់បំផុត នៅក្នុងដំណើរការប្រតិបត្តិការលក់រាយតាមអនឡាញ៕

អត្ថបទដោយ៖ នេ​ន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES