ប្រទេសជិតខាងថែមភ្លើងឲ្យ៩០MW ហើយ នៅតែខ្វះថាមពលផ្តត់ផ្គង់មិនគ្រប់ទៀត

បញ្ហាអាកាសធាតុនូវរដូវប្រាំឆ្នាំនេះមានការឡើងកម្តៅខ្លាំងខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងខ្ពស់ជាងមុន ស្របពេលដែលអាងទឹកវារីអគ្គិសនីដែលជាប្រភពដ៏សំខាន់ ក្នុងការផលិតអគ្គិសនីពុំមានទឹកច្រើនសម្រាប់ដើរម៉ាស៊ីនជួយផលិតអនុភាពអគ្គិសនី។

ដើម្បីដោះស្រាយបញ្ហាប្រឈរភ្លាមៗក្នុងពេលបច្ចុប្បន្ននេះ ទម្រាំដល់រដូវវស្សាមានភ្លៀងធ្លាក់ដែលមានរយៈពេលរហូតដល់ទៅជាង៧០ថ្ងៃទៀតនោះ អគ្គិសនីកម្ពុជាបានឲ្យស្នើរឲ្យមានការជួយពីបណ្តាប្រទេសជិតខាង ក្នុងនោះប្រទេសថៃយល់ព្រមបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែម ៨០MW ហើយប្រទេសឡាវក៏យល់ព្រមបន្ថែម១០MW ថែមទៀត ខណៈដែលវៀតណាមទទួលយល់ព្រមរក្សាការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យនៅដដែល។​

ទោះជាទទួលបានការជួយពីបណ្តាប្រទេសជិតខាងបែបនេះក្តី ក៏តម្រូវការអគ្គិសនីប្រើប្រាស់នៅមានកង្វះខាតប្រមាណ១៣%បន្ថែមទៀត ហេតុនេះអគ្គិសនីកម្ពុជានឹងបន្ថយការផ្គត់ផ្គង់អគ្គិសនីខ្លះ នៅពេលថ្ងៃ នៅតាមតំបន់មួយចំនួន ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់នាពេលយប់ដែលជាតម្រូវការចាំបាច់អត់មិនបាន។

អត្ថបទដោយ៖ Jimmy

0 មតិ

បញ្ចេញមតិ

RELATED ARTICLES