អគ្គិសនីកម្ពុជា៖ លើកមូលហេតុធំ៣ ដែលធ្វើឲ្យការផ្គត់ផ្គង់ចរន្តអគ្គិសនីមានការរអាក់រអួលនៅតំបន់មួយចំនួន

នៅរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនមានការរអាក់រអួលដោយសារតែ មានកត្តាប្រឈរមួយចំនួនក្នុងនោះ អគ្គិសនីកម្ពុជាបានលើកឡើងមូលហេតុធំចំនួន ៣ ។​

១. តម្រូវការប្រើប្រាស់កើនឡើង


កត្តាប្រឈរមុខធំជាងគេនាពេលនេះ គឺអាកាសធាតុមានការកើនឡើងកម្តៅខ្លាំងខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងខ្ពស់ជាងមុន។

២. អាងវារីអគ្គិសនីហួតទឹក

អគ្គិសនីកម្ពុជាលើកឡើងថា៖ រដូវប្រាំងឆ្នាំនេះ កើនកម្តៅហួតហែងខ្លាំង ធ្វើឲ្យស្ថានភាពទឹកក្នុងអាងវារីអគ្គិសនីដែលជាប្រភពដ៏សំខាន់របស់អគ្គិសនីពុំមានទឹកច្រើនសម្រាប់ដើរម៉ាស៊ីនជួយផលិតអនុភាពអគ្គិសនី។

៣. សេដ្ឋកិច្ចរីកច្រើន
នៅត្រង់នេះ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា៖ ការវិនិយោគលើគ្រប់វិស័យកើនឡើងមានល្បឿនលឿនខ្លាំងក្រោយការបោះឆ្នោតនៅឆ្នាំ2018 ជាហេតុធ្វើឲ្យតម្រូវការថាមពលអគ្គិសនីកាន់តែខ្ពស់ជាងមុនបន្ថែមទៀត។

 

អគ្គិសនីកម្ពុជាបន្ថែមថា ការប្រឈមនេះព្យាករទៅរហូតដល់រដូវវស្សាមានភ្លៀងធ្លាក់ឯណោះ ហើយអគ្គិសនីកម្ពុជានឹងជូនដំណឹងនូវកម្មវិធីកាត់ចរន្តជាបន្តបន្ទាប់ នៅតំបន់ផ្សេងៗទៀត៕

អត្ថបទដោយ៖ Jimmy

0 មតិ

បញ្ចេញមតិ

RELATED ARTICLES