Jack Ma៖ អ្នកដែលពូកែចរចាបំផុត ជាអ្នកដែលពូកែស្តាប់បំផុត

កំពូលមហាសេដ្ឋីមាឌល្អិតរបស់អាស៊ី Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនទិញ លក់ទំនិញអនឡាញដ៏ធំជាងគេរបស់ប្រទេសចិនបានមានប្រសាសន៍ថា “អ្នកដែលពូកែចរចាបំផុត ជាអ្នកដែលពូកែស្តាប់បំផុត”

មហាសេដ្ឋីពូកែសម្តីរូបនេះបានពន្យល់យ៉ាងដូចនេះថា ការស្តាប់ពីអតិថិជន ស្តាប់ពីបុគ្គលិក ឫ ពីវិនិយោគិនបានកាន់តែច្រើន ធ្វើឲ្យអ្នកកាន់តែមានឱកាសក្នុងការចរចាបានជោគជ័យកាន់តែខ្ពស់ ព្រោះអ្នកនឹងដឹងគ្រប់ការចង់បានរបស់ពួកគេ ដឹងពីអ្វីដែលជាបញ្ហារបស់ពួកគេ នឹងជម្រើសល្អបំផុតសម្រាប់ពួកគេដូចគ្នាដែរ។​

លោកបានពន្យល់បន្ថែមទៀតថា ការដំណើរការអាជីវកម្មក៏ដូចគ្នាដែរ ប្រសិនបើអ្នកមិនបានស្វែងយល់ពីការចង់បានរបស់អតិថិជន និងពីបញ្ហារបស់ពួកគេនោះទេ អាជីវកម្មរបស់អ្នកនឹងនៅជាប់គាំង គ្មានការអភិវឌ្ឍនឈានឡើងដើម្បីអាចប្រកួតប្រជែងនឹងគេបានឡើយ។

អ្នកដែលពូកែក្នុងការចរចាច្រើនចំណាយពេលស្តាប់ច្រើនជាងការនិយាយ ព្រោះការស្តាប់ពីបញ្ហា និងការចង់បានរបស់ដៃគូ វាផ្តល់ឱកាសឲ្យអ្នកសញ្ចឹងគិតរកឃើញដំណោះស្រាយ និងទាញចេញជាសម្មិតផលបានឆាប់រហ័ស។

មហាសេដ្ឋី Jack Ma មិនត្រឹមតែជាមេដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ មានការគិតខុសពីអ្នកដទៃប៉ុណ្ណោះទេ តែគាត់ក៏ជាមនុស្សដែលពូកែក្នុងការចរចាជាមួយអតិថិជន ជាមួយបុគ្គលិក និងវិនិយោគិនដូចគ្នាដែរ៕

 

អត្ថបទដោយ៖ MENG SONGHUA

0 មតិ

បញ្ចេញមតិ

RELATED ARTICLES