ទូតអ៊ីស្រាអែល៖ វិនិយោគិនអ៊ីស្រាអែលកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យអាទិភាព២

ស្របពេលដែលកម្ពុជា កំពុងរក្សាបាននូវកំណើនសេដ្ឋកិច្ចថេរប្រមាណ៧ភាគរយជារៀងរាល់ឆ្នាំ ខណៈដែលវិស័យសំខាន់ៗជាច្រើននៅកម្ពុជាកំពុងរីកចម្រើនឈានទៅមុខជាលំដាប់ បានក្លាយជាសញ្ញាណល្អទាក់ទាញការចាប់អារម្មណ៍វិនិយោគិនជាច្រើនមកពីបណ្តាប្រទេសផ្សេងៗទាំងនៅអាស៊ី និងអឺរ៉ុប។

ជាមួយគ្នា លោក ម៊ែរអៀ ស្លូម៉ូ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ Business Cambodiaថា៖ វិនិយោគិនអ៊ីស្រាអែលមួយចំនួនកំពុងតែសម្លឹងមើលឱកាសវិនិយោគ សហការរកស៊ីជាមួយកម្ពុជា។


លោកបន្ថែមថា៖ វិស័យជាអាទិភាពដែលវិនិយោគិនអ៊ីស្រាអែលសម្លឹងមើលមុនគេបំផុតមាន២វិស័យ គឺវិស័យកសិកម្ម និង Hi-Tech ដែលវិស័យទាំងពីរនេះជាជំនាញដ៏ខ្លាំងក្លា និងទំនើបបំផុតរបស់អ៊ីស្រាលអែល។

ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា៖ វិនិយោគិនអ៊ីស្រាអែលបានបោះជំហានវិនិយោគនៅក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដែលក្នុងរួមមាន ប្រទេសឥណ្ឌា សិង្ហបុរី និងថៃជាដើម។

គួរជម្រាបផងដែរថា ជនជាតិអ៊ីស្រាអែលដែលមកកាន់កម្ពុជាកាលពីឆ្នាំទៅមានចំនួនប្រមាណជាង៣០នាក់។ នេះបើតាមការបញ្ជាក់របស់លោកឯករដ្ឋទូត៕

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Phsar Khmer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES