កូនចៅធ្វើការងាប់ចោល ខណៈJack Ma ដើរលេងថតSelfie មុខអង្គរវត្តលំហែលអារម្មណ៍

ក្រុមហ៊ុន ​ឫអាជីវកម្មដែលមានប្រព័ន្ធគ្រប់គ្រង់ច្បាស់លាស់ មានមនុស្សដែលអាចទុកចិត្តបានគ្រប់គ្រង និងដំណើរការអាជីវកម្មជំនួសមុខបាន ធ្វើឲ្យមេមានពេលសម្រាក់លំហែលកាយ មិនសូវដេកគិតឈឺក្បាលប៉ុន្មានឡើយ ជាក់ស្តែង លោក Jack Ma ស្ថាបនិក Alibaba ដែលបានចំណាយពេលដើរលេងថត Selfie គ្រប់ទីកន្លែង រួមទាំងពេលនេះកំពុងថត និងដើរកម្សាន្តនៅមុខអង្គរផងនោះ មិនមែនកំពុងតែឈឺក្បាល ការងារគរជើង រកទំនេរគ្មាននោះទេ។​

មហាសេដ្ឋីរូបនេះធ្លាប់មានប្រសាសន៍៖ “ឈានដល់វ័យ៥០ឆ្នាំ មនុស្សគ្រប់គ្រងគ្នាតែអាចចូលនិវត្តន៍ សម្រាកកម្សាន្ត ផ្តល់ពេលវេលាសម្រាប់ខ្លួនឯងវិញម្តង ដើម្បីបើកឱកាសឲ្យអ្នកជំនាន់ក្រោយបញ្ចេញសមត្ថភាព ហើយភាគច្រើនពួកគាត់ឆ្លាតវ័យ មានគំនិតច្នៃប្រឌិតថ្មីៗច្រើនជាងយើងដែលជាមនុស្សចាស់។”


កំពូលមហាសេដ្ឋីពាន់លានដុល្លារអាមេរិករបស់ចិន លោក Jack Ma ស្ថាបនិក ក្រុមហ៊ុន Alibaba ដែលផ្តើមបង្កើតឡើងយ៉ាងវេទនានៅឆ្នាំ ១៩៩៥ បានវិវឌ្ឍន៍ក្លាយជាក្រុមហ៊ុនលំដាប់កំពូលនាំមុខគេលើការទិញ លក់ទំនិញអនឡាញ នៅក្នុងប្រទេសចិន។

មហាសេដ្ឋីដែលមានដាច់គេនៅអាស៊ីរូបនេះ ជាបុគ្គលជោគជ័យក្នុងការរកស៊ី ហើយបាននឹងកំពុងក្លាយជានិមិត្តរូបសម្រាប់អ្នករកស៊ីផ្សេងទៀត ដោយសារតែបុគ្គលម្នាក់នេះ បានផ្លាស់ប្តូរទំព័រជីវិតខ្លួនឯងពីគ្រូបង្រៀនប្រាក់ខែ ១២ដុល្លារ ក្លាយជាម្ចាស់ក្រុមហ៊ុនរកចំណូលបានខ្ទង់ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ពេលខ្លះលោកក៏មានការស្រណោះដល់ជីវិតដែលពោពេញដោយសេរីភាព អំឡុងពេលដែលលោកនៅធ្វើជាគ្រូភាសាអង់គ្លេសនោះ ទោះជាមិនមានលុយពាន់លានដុលា្លរអាមេរិកក៏ដោយ។

មនុស្សម្នាតែងគោរព ស្រឡាញ់ និងកោតសសើរដល់ទឹកចិត្តចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ក្នុងជីវិត ពិសេសក្នុងការរកស៊ីរបស់លោកផ្ទាល់។ សម្រាប់អ្នកដែលចង់ចាប់ផ្តើមរកស៊ី មហាសេដ្ឋីរូបនេះ បានផ្តល់ដំបូន្មានចំនួន៣ ដូចខាងក្រោម៖

១. រៀនពីអ្នកបរាជ័យ

មហាសេដ្ឋីរូបនេះបានណែនាំដល់អ្នកដែលចាប់ផ្តើមរកស៊ីដំបូងៗ គប្បីព្យាយាមសិក្សាពីអ្នកបរាជ័យឲ្យបានច្រើនបំផុត ជាជាងរៀនពីប្រវត្តិជោគជ័យរបស់សហគ្រិនជោគជ័យ។ អ្នកមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត នឹងប្រាប់អ្នកពីរឿងបុគ្គលិកជោគជ័យ ប៉ុន្តែសម្រាប់អ្នកត្រូវតែរៀនពីបុគ្គលបរាជ័យ ត្រូវរកឲ្យឃើញពីមូលហេតុដែលធ្វើឲ្យអាជីវកម្មរបស់ពួកគេបរាជ័យ ចៀសវាងអ្នកដើរផ្លូវខុសដូចគេ។

២. រៀនពីមនុស្សជុំវិញខ្លួន

សម្រាប់អ្នកបើកអាជីវកម្មខ្នាតតូចដំបូង គួរគប្បីកុំព្យាយាមរៀនតែពីមហាសេដ្ឋីពាន់លានដុល្លារដូចជា Bill Gates មហាសេដ្ឋីលេខ ៣ លោក Warrant Buffett និងលោក Jack Ma ឲ្យសោះ។ អ្នកគួរតែរៀនពីអ្នកជិតខាង ឫ មនុស្សជុំវិញខ្លួនឲ្យបានច្រើន ពីព្រោះពួកគាត់ជាមនុស្សដែលមានលក្ខណៈប្រហាក់ប្រហែលនឹងអ្នក ហើយអ្នកត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាគេធ្វើការងារខ្លះបានល្អជាងយើង?

ហេតុអ្វីការរកស៊ីរបស់ពួកគេចេះតែទៅមុខជានិច្ច?

៣. ការផ្លាស់ប្តូរ

មហាសេដ្ឋីរូបនេះបានបញ្ជាក់ត្រង់ចំណុចនេះយ៉ាងដូច្នេះថា៖ នៅពេលដែលអាកាសធាតុល្អ មេឃបញ្ចេញពន្លឺបានល្អ ជាពេលដែលអ្នកត្រូវជុសជុលដំបូលផ្ទះបានហើយ ព្រោះបើអ្នកទៅជុសជុល ខណៈពេលដែលកំពុងមានព្យុះ ឫ មានភ្លៀង អ្នកនឹងមានគ្រោះជាមិនខាន។ ដូចគ្នាទៅនឹងការរកស៊ីរបស់អ្នក នៅពេលដែលក្រុមហ៊ុនដំណើរការល្អហើយ វាជាពេលដែលអ្នកត្រូវធ្វើការផ្លាស់បន្តទៀត ប៉ុន្តែនៅពេលដែលក្រុមហ៊ុនរបស់អ្នកកំពុងតែជួបប្រទះនូវបញ្ហា អ្នកត្រូវនៅឲ្យស្ងៀម ដោះស្រាយបញ្ហាម្តងមួយៗ រងចាំរហូតទាល់តែបញ្ហាត្រូវបានដោះស្រាយ។

មហាសេដ្ឋី Jack Ma៖ “អ្នកត្រូវចាំថា ពេលដែលក្រុមហ៊ុនរបស់អ្នកនៅតូច ភាពសប្បាយរីករាយក៏មិនមានរយៈពេលវែងដែរ៕”

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកសរសេរព័ត៌មានសេដ្ឋកិច្ច ជំនាញចាប់ផ្តើមអាជីវកម្ម

[email protected]  

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES