មហាសេដ្ឋីមានបំផុតរបស់ចិន Jack Ma មកដល់ទីក្រុងអង្គរខេត្តសៀមរាបហើយ

ស្ងាត់មហាសេដ្ឋីមានបំផុតរបស់ប្រទេសចិន លោក Jack Ma ស្ថាបនិកក្រុមហ៊ុនយក្សអាលីបាបា បានមកដល់ទីក្រុងអង្គរខេត្តសៀមរាបហើយ។

វត្តមានជាលើកដំបូងមកកាន់កម្ពុជារបស់មហាសេដ្ឋីមាឌល្អិតរូបនេះ នៅមិនទាន់ដឹងប្រាកដច្បាស់លាស់ពីគោលដៅអញ្ជើញមក ដើម្បីជួបពិភាក្សាចង់បើកកិច្ចសហការវិនិយោគ ឫគ្រាន់តែមកកម្សាន្តឲ្យប្រាកដនៅឡើយទេ ស្របពេលប្រធានអាលីផេ (Alipay) លោក Cherry Haung ក៏នឹងមកចូលរួម​នៅក្នុងកម្មវិធី​ Digital Economy Discussion នៅសណ្ឋាគារ​ភ្នំពេញថ្ងៃស្អែកនេះ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ព្រលា​នយន្តហោះ​ខេត្តសៀមរាប​ ​បាន​ឲ្យដឹង​នា​មុន​នេះ​បន្តិច​ថា​ ​លោក​ ​Jack​ ​Ma​ ​បាន​មក​ដល់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ ​ខេត្តសៀមរាប​នា​វេលា​ម៉ោង​ប្រហែល​ ​៧,៣០នាទី​មុន​នេះ​បន្តិច​ នេះបើយោងតាម​ប្រភព៖ Propertyarea.asia

 

អត្ថបទដោយ៖ Jimmy

0 មតិ

បញ្ចេញមតិ

RELATED ARTICLES