Knut Haanaes៖ ហេតុផល២សំខាន់ដែលក្រុមហ៊ុនបរាជ័យ ហើយធ្វើយ៉ាងម៉េចដើម្បីជៀសវាង

លោក Knut Haanaes គឺជាអ្នកពូកែខាងយុទ្ធសាស្រ្តធ្វើជំនួញ ហើយលោកបានលើកឡើថាមានហេតុផលសំខាន់២ ដែលក្រុមហ៊ុនភាគច្រើនបរាជ័យ ដោយហេតុផលទី១ គឺ ពួកគេផ្ដោតលើតែការធ្វើសកម្មភាពដដែលៗ ហើយទី២ ពួកគេ​ផ្ដោតតែលើការធ្វើអ្វីដែលថ្មីៗ។

កាលណាក្រុមហ៊ុន​​​​​មួយ នៅតែបន្តផ្ដោតលើការសកម្មភាពដដែលៗ ដោយគ្មានការអភិវឌ្ឍន៍ពីផលិតផលឬ សេវាកម្មរបស់ខ្លួន នោះថ្ងៃណាមួយ ក្រុមហ៊ុននឹងបរាជ័យជាមិនខានពីព្រោះសព្វថ្ងៃអាជីវកម្មមានការប្រកួតប្រជែងខ្លាំង។

ហើយមួយវិញ បើក្រុមហ៊ុនមួយផ្ដោតលើតែការ​​ធ្វើអ្វីដែលថ្មីក៏អាចធ្វើឲ្យក្រុមបរាជ័យបានផងដែរ ពីព្រោះការស្វែងរកនិងការធ្វើអ្វីដែលថ្មីដែលលោកអ្នកមិនដឹងច្បាស់លាស់​​ វានឹងធ្វើឲ្យលោកអ្នកត្រូវខាតបង់ពេលវេលានិងថវិការទៀតផង។

លោក Knut Haanaes បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ គឺការប្រើប្រាស់ចំណេះជំនាញដែលលោកអ្នកមានក្នុងការធ្វើឲ្យលផិតផលឬសេវាកម្មក្រុមហ៊ុន​របស់លោកអ្នកកាន់តែប្រសើរឡើង ហើយមួយវិញទៀត គឺការរុករកនិងស្វែងរកនូវអ្វីដែលថ្មី ជាពិសេសនោះគឺការស្វែរកវិធសាស្រ្តថ្មីក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន។

លើសពីនេះ លោកអ្នកត្រូវដោះស្រាយនូវរាស់បញ្ហាប្រឈមរាបស់ក្រុមហ៊ុន​​ ហើយបន្ទាប់មកធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗ ហើយត្រូវរៀបចំផែនការឲ្យបានវែងឆ្ងាយទៅមុខ ព្រមទាំងធ្វើការអភិវឌ្ឍន៍ដោយសន្សឹមៗពីមួយដំណាក់កាលទៅមួយដំណាក់កាល នោះទើបទទួលបានជោគជ័យ៕

 

អត្ថបទដោយ៖ ទឿយ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES