អនាគតហិរញ្ញវត្ថុរបស់កូនអ្នកនឹងអាក្រក់ ប្រសិនបើឪពុកម្ដាយប្រកាន់ភ្ជាប់នូវទម្លាប់ទាំងនេះ!

ឪពុកម្ដាយគ្រប់រូបចង់ឱ្យកូនរបស់ពួកគេមានជីវិតសុខស្រួល។ ទោះជាយ៉ាងណាក៏ដោយដើម្បីរស់នៅក្នុងជីវភាពល្អលំហូរសមស្របនៃប្រាក់គឺជារឿងសំខាន់។ ការសន្សំជាប្រចាំអាចជួយអ្នកឱ្យវិនិយោគលើផែនការកុមារដើម្បីថែរក្សាអនាគតកូនៗ របស់អ្នក។ ការសន្សំរបស់អ្នកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារទម្លាប់ហិរញ្ញវត្ថុរបស់អ្នក។ កាលណាអ្នកស្គាល់ពីទម្លាប់អាក្រក់ទាំងនេះកាន់តែច្បាស់វានឹងងាយស្រួលក្នុងការកែប្រែវាដើម្បីបង្កើនប្រាក់សន្សំរបស់យើង។ ខាងក្រោមនេះគឺជាទម្លាប់ហិរញ្ញវត្ថុអាក្រក់ចំនួន ៤ ដែលប៉ះពាល់ផ្នែកហិរញ្ញវត្ថុកូនៗរបស់អ្នកៈ

១.មិនកំណត់ព្រំដែនរវាងបំណងប្រាថ្នានិងតម្រូវការ
ការយល់ច្រឡំនឹងការទាមទារអាចធ្វើអោយការចំណាយប្រចាំខែរបស់អ្នកមានការកើនឡើងយ៉ាងខ្លាំង។ ការមានទីជម្រកគឺជាតម្រូវការប៉ុន្តែការចំណាយដ៏ថ្លៃថ្លាលើផ្ទះរបស់អ្នកគឺជាបំណងប្រាថ្នាមួយ។
សំលៀកបំពាក់គឺមានតំរូវការប៉ុន្ដែការទិញសំលៀកបំពាក់អ្នកច្នៃម៉ូដចុងក្រោយបំផុតក្នុងតម្លៃខ្ពស់បំផុតគឺជាចំណង ដែលត្រូវទប់ស្កាត់។ ការបំពេញតាមបំណងប្រាថ្នារបៀបរស់នៅបែបនេះអាចរារាំងអ្នកមិនឱ្យសន្សំសម្រាប់អនាគតកូនអ្នកបាន។

២.កង្វះខាតវិន័យហិរញ្ញវត្ថុ
បើគ្មានវិន័យហិរញ្ញវត្ថុសមស្របទេ ការចំណាយរបស់អ្នកកើនឡើងខ្ពស់ដែលអ្នកអាចចាប់ផ្តើមចំណាយច្រើនពេកនឹងធ្វើឲ្យមានផលប៉ះពាល់ទៅក្នុងប្រាក់សន្សំរបស់អ្នកនិងរារាំងអ្នកមិនឱ្យវិនិយោគគ្រប់គ្រាន់នៅក្នុងផែនការកូនរបស់អ្នក។ វិន័យផ្នែកហិរញ្ញវត្ថុដែលរក្សាបានល្អនឹងជួយឱ្យអ្នកមានទំលាប់នៃការចាយវាយល្អ។

៣.ការទទួលយកការស្រណុកសុខស្រួលរបស់កូនអ្នក
ឪពុកម្ដាយជាច្រើនបានផ្ដល់ជាប្រាក់ របស់លេងនិងសម្លៀកបំពាក់ទៅតាមតម្រូវការកូនរបស់ពួកគេជាការបង្ហាញពីសេចក្ដីស្រឡាញ់ដែលធ្វើឱ្យកុមារមានភាពរឹងរូសក៏ដូចជាចំណាយប្រាក់អស់ជាច្រើន។
វាអាចមានភាពងាយស្រួលសម្រាប់អ្នកដើម្បីបំពេញតាមបំណងប្រាថ្នាខុសៗគ្នារបស់កូនអ្នកប៉ុន្ដែនៅពេលអាយុរបស់ពួកគេកាន់ច្រើនការទាមទាររបស់ពួកគេក៏កើនហើយការចំណាយារបស់អ្នកក៏កាន់តែច្រើនឡើងផងដែរ។

៤.បំណុល
ការប្រើកាតឥណទានច្រើនពេកសម្រាប់ការទិញការទិញគ្រឿងទេសប្រចាំខែនិងការប្រើប្រាស់ខ្ជះខ្ជាយ ។នៅដែលការចំណាយមិនស្របនឹងចំណូល(ចំណាយច្រើនជាងចំណូល)វាអាចធ្វើឱ្យគ្រួសារចូលទៅក្នុងបំណុលបាន។ ទោះយ៉ាងណាក៏ដោយអ្នកត្រូវកំណត់និងគ្រប់គ្រងទម្លាប់ចំណាយរបស់អ្នកដើម្បីរស់នៅដោយគ្មានបំណុល។

ដូច្នេះដើម្បីកែប្រែទម្លាប់អាក្រក់របស់អ្នក អ្នកត្រូវការប្រាក់សន្សំជាប្រចាំដើម្បីកសាងកេរដំណែលហិរញ្ញវត្ថុសមរម្យសម្រាប់អនាគតកូនអ្នក។ ទម្លាប់ហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការសន្សំរបស់អ្នក។ ជាពិសេសប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុរយៈពេលវែងមួយចំនួនដូចជាការវិនិយោគទុនធម្មតានៅក្នុងផែនការកុមារនោះអ្នកត្រូវទទួលស្គាល់ទម្លាប់ហិរញ្ញវត្ថុល្អនិងអាក្រក់។ វានឹងជួយអ្នកកែប្រែទម្លាប់របស់អ្នកដើម្បីលើកកម្ពស់ការសន្សំអតិបរមា៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES