Mark Cuban៖ សន្សំលុយតែ១មុខ មិនអាចឲ្យអ្នក ក្លាយអ្នកមានទេ គួរធ្វើរឿងមួយនេះបន្ថែមបើចង់ឆាប់មាន

លោក Mark Cuban មហាសេដ្ឋី អាមេរិក​តែងតែផ្ដល់ដំបូន្មាន ទៅដល់យុវជនក្មេងៗឲ្យចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន បានលើកឡើងថា អ្នកគួរតែចាប់ផ្ដើមសន្សំលុយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយចាប់ផ្ដើមសន្សំតាំងពីវ័យក្មេងនោះកាន់តែល្អប្រសើរ។

តែយ៉ាងណាមិញ មហាសេដ្ឋីរាងសង្ហារូបនេះ ក៏បានបង្ហើបផងដែរថា ការផ្ដោតតែលើការសន្សំលុយតែមួយមុខនោះវានឹងមិនធ្វើឲ្យអ្នកក្លាយជាអ្នកមានបានទេ។​ ចំពោះសំណួរដែលសួរថា តើអ្នកអាចសន្សំឲ្យបានមួយលានដុល្លារទេ? លោក Mark Cuban ក៏បានឆ្លើយថា អាចសន្សំបាន តែទាល់តែអ្នកមានវិន័យក្នុងការសន្សំលុយឲ្យបានច្បាស់លាស់។

លោក បានសង្កត់ធ្ងន់ថា ការសន្សំលុយវាមិនទៀងនោះទេ ព្រោះជួនកាលអ្នកដកលុយចុះឡើង​ ចំពោះតម្រូវការណាមួយ​ ដែលធ្វើឲ្យការសន្សំរបស់អ្នកមិនសូវមានប្រសិទ្ធភាពនោះទេ​។

សេដ្ឋីរូបនេះ បានបន្តថា បើលោកអ្នកក្លាយជា អ្នកមាន ក្លាយជាសេដ្ឋី នៅវ័យក្មេង នោះអ្នកត្រូវវិនិយោគឲ្យបានឆាប់កាន់តែល្អ។​ លោកក៏បានឲ្យដឹងថា ការស្ទង់មតិមួយដែល បានសាកសួរប្រជាជនអាមេរិក ចំនួន ១ពាន់នាក់អំពីរបៀប​ក្នុងការវិនិយោគដែលល្អបំផុតដែលធ្វើឲ្យពួកគេក្លាយជាអ្នកមាន។

ក្នុងការស្ទង់មតិនោះ ២៨ភាគរយនៃ ប្រជាជនត្រូវបានគេស្ទង់មតិថាបានឆ្លើយថា ចង់ក្លាយជាអ្នកមានវិធីវិនិយោគល្អបំផុតគឺ វិនិយោគលើអចលនទ្រព្យ។

ចំណែក ២៣ភាគរយនៃប្រជាជនឆ្លើយថា ការសន្សំលុយគឺជាការវិនិយោគដែលគ្មានហានិភ័យនោះទេ ហើយបើសន្សំកាន់តែច្រើនការប្រាក់ក៏កាន់តែច្រើនផងដែរ។ រីឯប្រជាជន ១៧ភាគរយ បានឲ្យដឹងថាវិនិយោគក្នុងផ្សារហ៊ុន៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES