មូលហេតុធំៗ ដែលអ្នកគួរងាកប្រើសេវាហិរញ្ញវត្ថុ របស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមាន App

សម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ( Fintech)​ គឹពិតជាផ្ដល់ភាពងាយស្រួល សម្រាប់មនុស្សធ្វើប្រតិបត្តិការសេវាធនាគារ។ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែដើរទៅមុខឥតឈប់ឈរ អ្នកគួរបោះចោលសេវាហិរញ្ញវត្ថុបែបប្រពៃណី ហើយចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីព្រោះវាផ្ដល់ផលចំណេញច្រើនដល់អ្នក។

ខាងក្រោមនេះគឺជាមូលហេតុដែល ដែលអ្នកគួរងាយប្រើសេវាហិរញ្ញវត្ថុ របស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមាន App៖

១. អាចផ្ទេរប្រាក់ទៅអ្នកដទៃដោយមិនបាច់ចំណាយលុយ

តាមពិតអ្នកប្រើប្រាស់សេវាធនាគារធំៗដែល Mobile App សម្រាប់ធ្វើប្រតិបត្តិការលើស្មាតហ្វូន នោះអ្នកនឹងចំណេញច្រើន ជាពេសងាយស្រួលក្នុងការផ្ទេរប្រាក់កាន់បងប្អូនឬមិត្តភក្ដិ គឺអ្នកមិនបាច់ចំណាយលុយក្នុងការបង់ថ្លៃសេវាផ្ទើរលុយនោះទេ។ ធនាគារ ដែល App អាចឲ្យលោកអ្នកផ្ទេរប្រាក់ទៅកាន់អ្នកដទៃ គ្រប់ពេលវេលាច្រើនគ្រប់ទីកន្លែងយ៉ាងរហ័សទាន់ចិត្ត។

២. បញ្ចូលលុយទូរស័ព្ទដោយខ្លួនឯង

កាលណាអ្នកប្រើប្រាស់ សេវាធនាគារ ដែលមាន App លោកអ្នកលេងស្គាល់ជាតិទិញកាតកោសបញ្ចូលលុយទូរស័ព្ទទៀតហើយ ព្រោះលោកអ្នកអាចបញ្ចូលលុយទូរស័ព្ទតាមរយៈ App របស់ធនាគារ ផ្ទាល់ហើយលុយនឹងត្រូវកាត់ចេញពីគណនីរបស់អ្នកផ្ទាល់ផងដែរ។

៣. អាចបង់វិក័យប័ត្រផ្សេង

ត្រង់ចំណុចនេះ វាពិតជាផ្ដល់ភាពងាយស្រួលមែនទែន ព្រោះអ្នកមិនចាំបាច់ធ្វើដំណើរទៅទៅបង់វិក័យប័ត្រនៃ ស្ថានប័នមួយចំនួនដែលអ្នកប្រើប្រាស់សេវាកម្មរបស់ពួកគេនោះទេ។ Mobile App គ្រឹះស្ថានហិរញ្ញវត្ថុ អាចឲ្យអ្នកធ្វើការបង់វិក័យប័ត្រផ្សេងៗដូចជា ទឹក/ភ្លើង ទូរទស្សន៍ខ្សែកាប  និងអ៊ិនធើណេតជាដើម ដោយលោកអ្នកធ្វើប្រតិបត្តិការតែលើស្មាតហ្វូនប៉ុណ្ណោះ មិនចំណាយពេលធ្វើដំណើរទៅបង់ឡើយ។

៤. មានរបាយការណ៍ហិរញ្ញវត្ថុ

កាលណាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមាន App អ្នកនឹងដឹងថាតើក្នុងខែនេះ អ្នកចាយលុយអស់ប៉ុន្មាន ដោយមានកត់នូវកាលបរិច្ឆេទច្បាស់លាស់។ ឧទាហរណ៍ពេលអ្នកដកលុយចេញពីទូរATM ម្ដង Mobile App របស់អ្នក alert ប្រាប់ពីចំនួនទឹកលុយដែលដកចេញជាមួយនឹងកាលបរិច្ឆេទច្បាស់លាស់ផងដែរ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES