ស្ថាបនិក KFC ត្រូវគេបដិសេធរូបមន្តមាន់បំពងជាង១ពាន់ដងមុនក្លាយហាងអាហាររហ័សជោគជ័យសព្វថ្ងៃនេះ

លោក Colonel Sander ជាស្ថាបនិកនៃក្រុមហ៊ុនអាហាររហ័សទាន់ចិត្ត KFC ដែលជាភោជនីយដ្ឋានអាហារហ័សទាន់ចិត្តដ៏មានប្រជាប្រិយបំផុតទូទាំងពិភពលោក។​ លោក Colonel Sander សហគ្រិនមួយរូបដែលទើបទទួលបានភាពជោគជ័យ ក្នុងវ័យ ៦៥ ឆ្នាំ ជាវ័យដែលត្រូវចូលនិវត្តន៍។

ក្នុងឆ្នាំ ១៩៣០ លោកបានជួលហាងតូចមួយក្នុង រដ្ឋ Kentucky សហរដ្ឋអាមេរិក​ ដោយលោកបានបើកអាជីវកម្មលក់សាច់មាន់បំពងជាលក្ខណៈគ្រួសារ ហើយនៅក្នុងឆ្នាំ ១៩៣៩ លោកបានបង្កើតបាននូវរូបមន្តមាន់បំពងដ៏សម្ងាត់មួយ ។

បន្ទាប់ពី​បង្កើតបានរូបមន្តមាន់បំពងនេះហើយ លោកក៏មានគំនិតចង់បង្ហាញនូវស្នាដៃដែលលោកបានបង្កើតឲ្យគេទទួលស្គាល់ ក៏ដូចជាការពង្រីកអាជីវកម្មរបស់លោកផងដែរ​។ លោកបានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយពីភោជនីយដ្ឋានមួយទៅភោជនីយដ្ឋានមួយនៅក្នុងតំបន់ដើម្បីបង្ហាញពីរូបមន្តមាន់​របស់លោក។

បើទោះជាលោកបានបង្ហញពីរូបមន្តមាន់បំពងនិងឲ្យគេភ្លក់រសជាតិសាច់មាន់បំពងជាច្រើនកន្លែងក៏ដោយ តែគ្នានអ្នកណាទទួលស្គាល់ពីរូបមន្តធ្វើមាន់បំពងនោះទេ ហើយមនុស្សជាច្រើនតែងតែនិយាយបដិសេធចំពោះរូបមន្តមាន់បំពងរបស់លោក ​ពោលគឺលោកត្រូវបានគេបដិសេធមិនទទួលស្គាល់ពី​រូបមន្តនៃមាន់បំពង រហូតដល់ទៅ ១០០៩ដង។

នៅក្នុងឆ្នាំ ១៩៥២ លោកបានជួបនិង លោក Pete Harman ដែលពេលនោះលោក Pete Harman ក៏បានទទួលស្គាលពីរូបមន្តមាន់បំពង ហើយនៅពេលនោះ ហាងអាហារ​លក់សាច់មាន់បំពង KFC ដំបូងក៏បានបង្កើតឡើង។

បច្ចុប្បន្ន ហាងអាហារ​រហ័សទាន់ចិត្ត KFC ជាហាងអាហារសម្រន់ដែលមានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនទូទាំងពិភពលោក ហើយនៅក្នុងឆ្នាំ ២០១៤ ហាងអាហារសម្រន់ KFC មានចំនួន ១៨៨៧៥ហាង ក្នុងប្រទេសចំនួន ១១៨ ប្រទេសទូទាំងពិភពលោក៕

 

អត្ថបទដោយ៖ ហុង

អ៊ីម៉ែល៖ [email protected]

0 មតិ

បញ្ចេញមតិ

RELATED ARTICLES