លោក បណ្ឌិត តាំង ណាំស្រ៊ុន ពីកម្មករលក់ទឹកកកក្លាយជាម្ចាស់ក្រុមហ៊ុនចំនួន ៤

លោក បណ្ឌិត តាំង ណាំស្រ៊ុន សហគ្រិនខ្មែរមួយរូបដែលមានឆ្លងកាត់នូវបទពិសោធន៍
ជូរ ចត់ជាច្រើនទម្រាំបានជោគជ៏យដូចបច្ចុប្បន្ន។ លោកចាប់ផ្ដើមរកស៊ីតាំងពីបាតដៃទទៃ ធ្វើជាកម្មករគេផង រកស៊ីផងវាមិនមែនជារឿងងាយនោះទេ ប៉ុន្ដែយ៉ាងណាមិញក៏នៅតែអាចជន្នះបាន រហូតវិវត្ដខ្លូនក្លាយជាម្ចាស់ក្រុមហ៊ុនចំនួន ៤ ។
លោក បណ្ឌិត បានមានប្រសាសន៍ថា លោកមិនបានសិក្សាបានខ្ពស់ទេព្រោះដោយបញ្ហាសង្គ្រាម។ លោកបានបន្ដទៀតថានៅពេលចប់សង្គ្រាមលោកក៏មិនបានរឿងបន្ដទៀតដែលដោយសារជីវភាពខ្វះខាតពេក លោករៀនត្រឹមតែគួរតិចតួចបំផុត ហើយនៅពេលដែលលោកមានកូនបីនាក់បានលោកចាប់ផ្ដើមទៅរៀនបន្ដរហូរឆ្នាំ ២០១១ បានលោកអាចទទួលបានសញ្ញាប័ត្របណ្ឌិត។ ដោយសារមានផ្នត់គំនិតចង់ក្លាយជាអ្នកមាន ចង់ក្លាយជាថៅកែ ហើយពីឪពុករបស់លោកបានផ្ដល់ដំបូន្មានថាប្រសិនចង់ក្លាយជាអ្នកមានគឺគិតគូររឿងជំនួញ លោកក៏ចាប់ផ្ដើមគិតតែពីរឿងជំនួញចាប់ពេលនោះមក។

លោក បណ្ឌិតបន្ដទៀតថាលោកឪពុករបស់គាត់មិនមានទ្រព្យសម្បត្ដិអ្វីដើម្បីចែកដល់លោក គឺមានតែសម្ដីមានប៉ុន្មានម៉ាត់ដែលលោកចាំមិនភ្លេចនិងអនុវត្ដន៍មកទល់បច្ចុប្បន្នគឺ លោកឪពុករបស់ លោក បណ្ឌិតបានមានប្រសាសន៍ថា ចង់ក្លាយជាអ្នកមានត្រូវមានបីគឺ មានទីតាំងរឹងមាំ មានបច្ចេកទេស និងសម្ព័ន្ធមិត្ត។ លោកឪពុករបស់លោកបានបន្ដថា ការតស៊ូព្យាយាម ជម្នះ រឹងមាំ មិនធ្វើការឲ្យគេថ្ងៃណាមួយអ្នកនឹងក្លាយជាម្ចាស់ និងជាថៅកែ។ លោកលើកឧទារហណ៍ថា កាលណាយើងបោកខោអាវហើយបើមិនហាលវានឹងមានក្លិនមិនល្អ។ នៅក្នុងជំនួញក៏ដូចគ្នាដែរ បើមានឱកាសហើយមិនចេះចាប់នៅអ្នកនឹងត្រូវបាត់បងឱកាសដែលកម្ររកតាម។ ឪពុករបស់លោកបានផ្ដាំផ្ញើរថា ឱកាសដែលធ្វើឲ្យមនុស្សផ្លាស់ប្ដូរ និងឱកាសធ្វើឲ្យមនុស្សុំមានបានគឺណៅពេលយើងមានឱកាសហើយយើងត្រូវប្រើប្រាស់វាឲ្យអស់សក្ដានុពល និងឲ្យមានភាពច្បាស់លាល់។ លោកបញ្ជាក់ថាប្រសិនបើអ្នកមិនច្បាស់ការធ្វើអានេះធ្វើអានោះតិច រកស៊ីមិនប្រាកដ រៀនក៏មិនច្បាស់នូវជំនាញដែលខ្លួនកំពុងរៀន នោះគឺវាពិបាកនិងជោគជ័យនិងក្លាយជាអ្នកមានណាស់។

លោក បណ្ឌិត តាំង ណាំស្រ៊ុន ក៏ប្រាប់ពីប្រវត្ដិរកស៊ីរបស់លោកគឺ ក្រោយថ្ងៃរំដោះ មករា ឆ្នាំ ១៩៧៩ លោកក៏បានមករស់នៅទីក្រុងភ្នំពេញ ហើយបានផ្ទាស់ប្ដូរមុខរបររកស៊ី និងធ្វើការជាញឹកញាប់។ នៅមិនបានយូរប៉ុន្មានឪពុករបស់លោកក៏បានហៅអោយត្រលប់ទៅនៅស្រុកវិញព្រោះគាត់ជាកូនកាត់ចិន ថាប្រសិនបើនៅទីក្រុងខ្លាចមានគ្រោះថ្នាក់។
បន្ទាប់ពីទៅនៅស្រុកស្រែវិញលោក បណ្ឌិតបានប្រកបរបជាអ្នកលក់ត្រីប្រលាក់ លក់ប្រហុកនៅផ្សារសង្ក័សី ហើយថែមទាំងឡើងត្នោតទៀតផង។ លោកបានបន្ដទៀតថានៅអាយុ ១៥ ឆ្នាំដោយសារមានគំនិតចង់ក្លាយជាអ្នកជំនួញ លោកមិនញញឹតក្នុងឆ្លងដែនទៅប្រទេសជិតខាងនោះទេ។ កាលនោះលោកបានធ្វើដំណើរទៅប្រទេសវៀតណាមគឺដើម្បីទៅទិញម្លូរនិងស្លាយលមកដូរជាមួយអង្ករ។ លោកបន្ដទៀតថាក្នុងអំឡុងពេលលោកនៅសង្ក័សី នៅពេលលោកមកភ្នំពេញលោកតែងតែរែកអង្ករយកមកដូរជាមួយត្រីប្រលាក់។ ហើយរែកត្រីពីភ្នំពេញទៅស្រុកវិញ ដោយដើរបានចំណាយ ៥ គីឡូម៉ែតក្នុងមួយម៉ោង។ យើងដឹងហើយថារែករបស់ធ្ងន់ហើយដើរផ្លូវឆ្ងាយទៀតវាមិនមែនជារឿងងាយនោះទេ។ លោកបាននិយាយថានៅពេលនោះលោកមិនទាន់មានកងជិះនៅឡើយទេ។ ក្រោយពេលឡើងត្នោតអស់រយៈពេលពីឆ្នាំ លោកសន្សំប្រាក់ទីញបានកង់មួយ បន្ទាប់ពីទិញកងហើយលោកបានសម្រេចចិត្ដទៅភ្នំពេញម្ដងទៀត។ ដោយលើកនេះមុខរបរដែលលោកចាប់មុនគេគឺលក់នំបុ័ងនៅពេលយប់ ហើយទិញអេតចាយ និងធ្វើការ៉េមលក់។ ក្នុងនោះលោកនិយាយពីបទពិសោធន៍ជូចត់របស់លោកថា មានថ្ងៃមួយមេឃភ្លៀងហើយកង់ការ៉េមរបស់លោកបានដួលហើយការ៉េមទាំងអស់បានធ្លាក់ចូលក្នុងទឹក ពេលនោះលោកបានលើកកង់ឡើងទាំងទឹកភ្នែក តែយ៉ាងណាក៏លោកមិនចុះចាញ់ និងឲ្យកម្លាំងចិត្ដខ្លួនឯងជានិច្ចថាត្រូវតស៊ូ។ លោកតែងប្រាប់ខ្លួនឯងនូវពាក្យមួយឃ្លាថា “អតីតឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ អនាគតរុងរឿង”។

ក្រៅពីរបរខាងលើ លោកនិងឪពុកបានទៅធ្វើជាកម្មការដឹកទឹកកកនៅដេប៉ូលក់មួយដែលម្ចាស់ដេប៉ូនោះគឺជាពូជារបស់លោក។ ក្នុងអំឡុងពេលធ្វើការនោះពីមួយពេលទៅមួយពេលលោកបានព្យាយាមធ្វើទំនាក់ទំនងជាមួយ អ្នកបន្លែង អ្នកលក់សាច់ជាដើម លោកតែងតែព្យាយាមសួរសុខទុក្ខ ហើយព្យាយាមចង់រាប់អានពួកគាត់។ ដោយធ្វើការឲ្យគេអស់រយៈពេលមួយឆ្នាំ លោកចេះតែមានទំនាក់ទំនងល្អជាមួយម៉ូយដែលលោកដើរដាក់ទឹកកកផង លោកបានឆ្លៀតពេលទំនេរពីការងារដឹកទឹកកក លោកតែងតែទៅជួយម៉ូវទឹកកកណាដែលទើបបើកថ្មី ដូចជាជួយរៀបតុរៀបកៅអី និងបោសសម្អាតជាដើម។ លោកបានបន្ដទៀតថាសូម្បីតែលាងបង្គន់ក៏គាត់ធ្លាប់ធ្វើដែរ។ លោកធ្វើដូចច្នេះក្នុងគោលបំណងតែមួយគត់គឺឲ្យម្ចាស់នោះព្រមយកទឹកកកគាត់។ អាស្រ័យភាពពូកែទំនាកើទំនងរបស់លោក ធ្វើឲ្យលោកមានស្គាល់ម្ចាស់ហាងជាច្រើន ហើយម្ចាស់ហាងទាំងនោះគឺគោរពស្រលាញ់គាត់ខ្លាំងណាស់។ ចាប់ពីពេលនោះមកលោកក៏ចាប់ផ្ដើមទិញទឹកកកពីថៅកែ ហើយយកទៅឲ្យម៉ូយដែលលោកទាក់ទងបាននោះ ដោយលោកយកតែប្រាក់ចំណេញតែប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃម៉ូយរបស់លោកកាន់តែច្រើន លោកក៏ផ្លាស់ប្ដូរពីបុគ្កលិកក្លាយជាភ្នាក់ងារចែលចាយរបស់រោងចក្រទឹកកក។ លោកបាននិយាយថានេះគឺអាជីវកម្មទីមួយរបស់លោក ចំណែកអាជីវកម្មមួយទៀតដែលធ្វើឲ្យចំណូលគ្រួសាររបស់លោកកាន់តែកើនឡើងនោះគឺអាជីវកម្មលក្ខណៈគ្រួសារ(លក់ដូរនៅផ្ទះ)។

ដំណាក់កាលទី ៣ គឺលោកបានចាប់ផ្ដើមបើកក្រុមហ៊ុន ហង្សនាគ ហើយនៅឆ្នាំ ១៩៩៦ ក្រុមហ៊ុនហង្សនាគបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថាបន្ទាប់ពីបើកក្រុមហ៊ុនហង្សនាគ ហើយលោកចាប់ផ្ដើមមានប្រព័ន្ធ និងក្រុមកាងារកាន់តែច្រើន ដូច្នេះលោកក៏ចេះបង្កើនមុខជំនួញច្រើនឡើងៗរហូតមកដល់សព្វថ្ងៃ៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES