ធ្វើរឿង៣នេះ បើអ្នកចង់អភិវឌ្ឍន៍ ទម្លាបចាយលុយ ឲ្យដូចជាសេដ្ឋី

ជាការពិតណាស់ ទម្លាប់នៃការចាយវាយរបស់មនុស្សពិតជាជៈឥទ្ធិពលដល់ការរស់នៅរបស់ពួកគេ។ ជាក់ស្ដែង មនុស្សមួយចំនួនមានទម្លាប់ចាយលុយមិនល្អ ដូច្នេះទោះជាពួកគេរកលុយបានច្រើនយ៉ាងណាក៏ដោយក៏មិនងាយសល់លុយដែរ។​ ចំណែក មនុស្សមួយចំនួនទៀត មានវិន័យល្អក្នុងការចាយលុយផ្ទាល់ខ្លួន ហើយវិន័យនោះទៀតសោតជាវិន័យល្អ ដែលធ្វើឲ្យលុយរបស់ពួកគេកាន់តែកើនឡើង។

ពាក់ព័ន្ធនឹងទម្លាបនៃការចាយលុយនេះដែរ Business Cambodia សូមលើកយកនូវទិកនិចសំខាន់ៗ៣ក្នុងការអភិវឌ្ឍន៍ទម្លាប់ចាយលុយឲ្យដូចជាសេដ្ឋីម្នាក់៖

១. ពួកសេដ្ឋីតែងតែបង្កើនលុយរាល់ឆ្នាំ

គំនិតរបស់ពួកអ្នកមានឬសេដ្ឋីសុទ្ធតែមានគំនិតដូចគ្នា ពោលគឺពួកគេមានគោការណ៍ ដោយមិនចាយលុយ​ដើម្បីបំផ្លាញទ្រព្យខ្លួនឯងឡើយ។ ផ្ទុយទៅវិញពួកគេដាក់គោលការណ៍ ត្រូវតែបង្កើនទ្រព្យរបស់ខ្លួនយ៉ាងហោចណាស់ឲ្យកើនពី​ ៨​ ទៅ ១០ភាគរយក្នុងមួយឆ្នាំ។ លើសពីនេះ ពួកសេដ្ឋីមិនសំឡឹងមើល ផ្លូវរកលុយណាដែលងាយស្រួលពេលហើយឆាប់រហ័សនោះទេ ព្រោះពួកគេគិតថា ផ្លូវរកលុយស្រួលច្រើនជាជាការបោកប្រាស់ឬការវិនិយោគបោកប្រាស់។ យ៉ាងណាមិញ ពួកគេជាមនុស្សអត់ធ្មត់ក្នុងការរកលុយដោយវិនិយោគតាមទស្សនៈវិស័យរបស់ពួកគេ នោះទើបពួកជ្រើសរើសបានការវិនិយោគត្រឹមត្រូវមួយ។

២.​ ពួកសេដ្ឋី មុនក្លាយជាអ្នកមានពួកគេសន្សំសំចៃណាស់

តាមពិតទៅ ពួកសេដ្ឋីជាច្រើនលើពិភពលោក សុទ្ធតែបង្កើតភាពមានបានរបស់ខ្លួនដោយការខិតខំប្រឹងប្រែងដោយខ្លួនខ្លួន។ មានផ្លូវសំខាន់មួយដែលរុញច្រានមនុស្សមួយចំនួនឲ្យក្លាយជាសេដ្ឋីគឺ ការសន្សំលុយ។ យើងដឹងហើយការសន្សំវាគ្មានផ្លូវធ្វើឲ្យមនុស្សក្លាយជាអ្នកមានបានទេ តែការសន្សំលុយបន្ដិចម្ដងៗ ធ្វើឲ្យពួកគេមានលុយធ្វើជាទុនក្នុងការចាប់ផ្ដើមអាជីវកម្មឬការវិនិយោគ រហូតពួកគេក្លាយជាអ្នកមានដូចសព្វថ្ងៃ។

៣. អនុវត្តន៍ច្បាប់ស្រូបទាញ

ត្រងចំណុចនេះ ទាក់ទងនឹងការសន្សំដូចចំណុចទី២ដែរ។​ ពេលអ្នកចាប់ផ្ដើមសន្សំលុយ អ្នកនឹងមានអារម្មណ៍វិជ្ជមានព្រោះអ្នកមើលឃើញលុយក្នុងគណនីរបស់អ្នកកកាន់តែកើនឡើង ជានិច្ច។ ដូច្នេះអារម្មណ៍វិជ្ជមាន នៃការឃើញលុយរបស់អ្នកកាន់តែឃើញឡើងនេះបានដុតអារម្មណ៍របស់អ្នកឲ្យកាន់តែខិតខំរកលុយជាបន្តបន្ទាប់ ដែលធ្វើឲ្យទ្រព្យរបស់អ្នកកាន់តែឡើងរហូតក្លាយជាអ្នកមានបាននឹងគេម្នាក់ផងដែរ៕

អត្ថបទដោយ៖ ហុង

 

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES