ការពារផ្ទះកុំឲ្យក្លាយជាបំណុល! តើអ្នកត្រូវត្រៀមខ្លួនដូចម្ដេចខ្លះមុនស្នើសុំកម្ចីទិញផ្ទះ?

ជាការពិតអ្នកណាក៏មិនចង់នៅបន្ទប់ជួលដែរ គឺតែងតែប្រាថ្នាចង់ផ្ទះជាសម្បត្ដិផ្ទាល់ខ្លួន។ ក្នុងនោះប្រសិនបើលោកអ្នកមិនទាន់មានប្រាក់គ្រប់គា្រន់ដើម្បីទិញផ្ទះ ហើយសម្រេចិត្ដចង់ប្រើប្រាក់កម្ចីដើម្បីទិញផ្ទះលោកអ្នកគួរគិតគូរវាឲ្យបានដិតដល់ ព្រោះហ៊ានតែប្រហែសផ្ទះរបស់អ្នកនឹងក្លាយជាបំណុល ប្រឈមនិងការបាត់បង់ ឬការរឹមរូសដោយមិនដឹងខ្លួនក្នុងករណីណាមួួយ។ មួយវិញទៀតដើម្បីប្រតិបត្ដិការទទួលបានកម្ចីប្រព្រឹត្ដិទៅដោយជោគជ័យយើងត្រូវរៀបចំឯកសារដែលពាក់ព័ន្ធឲ្យសមស្របទៅនឹងលក្ខខណ្ឌឬគោលការណ៍របស់ស្ថានប័នហិរញ្ញវត្ថុដែលយើងបានជ្រើសរើសនោះ ក៏ដូចជាគោលការណ៍ ៥ Cs ដែលគ្រប់គ្រិះស្ថានហិរញ្ញវត្ថុសុទ្ធសឹងចង់បាន មានដូចខាងក្រោម៖

១.Characteristic ( អត្ដចរិក)
សំដៅទៅលើអត្ដចរិករបស់អតិថិជន ពោះគឺអត្ដចរិកល្អ មានឆន្ទៈក្នុងការសងបំណុលត្រលប់មកវិញ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ និងពុំមានបំណងគេចវះពីបំណុល។

២.Condition ( លក្ខខណ្ឌ)
សំដៅលើស្ថានភាពនយោបាយ និងសេដ្ឋកិច្ច ថាតើអាចមានការប៉ះពាល់ដល់តម្លៃអចលនទ្រព្យឬទេ? ម្យ់៉ងទៀតអតិថិជនត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនិងមានការងារនិងមុខរបរច្បាស់លាល់ហើយស្របតាមច្បាប់ផងដែរ។ លើសពីនេះអតិថិជនត្រូវមានឯកសារបង្ហាញអត្ដសញ្ញាណត្រឹមត្រូវ និងមានទីលំនៅអចិន្ដ្រៃយ៍ផងដែរ។

៣. Capacity (លទ្ធភាពនៃការសង)
អ្នកត្រូវមានប្រាក់ចំណូលច្បាស់លាស់ និងមានសម្ថភពគ្រប់គ្រាន់ក្នុងការសងត្រលប់។

៤.Capital (ដើមទុន)
ដើមទុនត្រង់កន្លែងនេះគឺសំដៅទៅលើទ្រព្យដែលយើងមានក្រៅពីកម្ចីដូចជា លុយ ឡាន ដី ជាដើម។ ជាទូទៅស្ថាប័នហិរញ្ញវត្ថុតែងតម្រូវឲ្យអតិថិជនមានទុបខ្លួនឯងប្រមាណ ៣០ ភាគរយ យ៉ាងតិចដើម្បីកម្ចីទិញផ្ទះបាន។

៥. Collateral(ទ្រព្យធានា)
សំដៅទៅលើការដែលយើងចង់ទិញថាវាពិតជាជាសក្ដិសមក្នុងការដាក់ធានាឲ្យសមស្របទៅនឹងបំណុលដែរឬទេ? គេធ្វើបែបនេះ ដើម្បីការពារហានិភ័យផ្សេងៗនៅពេលដែលអតិថិជនលែងមានលទ្ធភាពសង។

ជារួមយើងត្រូវរៀបចំឲ្យបានស្រេចបាច់នូវឯកសារឲ្យបានស្រេចបាច់នូវឯកសារពាក់ព័ន្ធដូចជា សៀវភៅគ្រួសារ អត្ដសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាណ៍៏(ប្រសិនបើមាន) លិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ដែលចេញពីក្រុមហ៊ុន និងមានបោះត្រាទទួលស្គាល់ដោយអង្គភាព។ ចំពោះអ្នកបើកអាជីវកម្មក្រុមហ៊ុនត្រូវមាន ប័ណ្ណប៉ាតង់ អាជ្ញាប័ណ្ណ ប្រតិបត្ដិការចំណូល ចំណាយ ដែលមានការកត់ត្រាច្បាស់លាស់តាមលក្ខណៈស្ដង់ដា (Recorded by System) និងមានការធ្វើសវនកម្មត្រឹមត្រូវ។ ចំណែកឯអាជីវកម្មមានលក្ខណៈជាគ្រួសារមានភាពស្មុគស្មាញបន្ដិច ព្រោះលោកអ្នកត្រូវរៀបចំឲ្យបានច្បាស់លាស់នូវចំនូលចំណាយប្រចាំថ្ងៃតាមរយៈវិក័យបត្រ ឬតាមវិធីទូទាត់ផ្សេងៗនិងស្ថិតនៅក្រោមការសិក្សានិងវាយតម្លៃរបស់មន្រ្ដីឥណទានជំនាញរបស់ស្ថាប័នហិរញ្ញវត្ថុនោះ៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES