មកស្គាល់ល្បិចបោកយកលុយធំបំផុត៣ អ្នកគួប្រយ័ត្នក្នុងសម័យបច្ចេកវិទ្យានេះ បើមិនចង់អស់លុយទទេៗ

ខណៈបច្ចេកវិទ្យាកាន់តែដើរទៅមុខឥតឈប់ឈរ វាជួយសម្រួលដល់ការរស់នៅរបស់មនុស្ស​ តែក៏ផ្ដល់ភាពងាយស្រួលសម្រាប់ជនខិលខូចមួយចំនួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆបោកអ្នកដទៃ ជាពិសេសឆបោកយកលុយតែម្ដង។

ខាងក្រោមនេះ ល្បិចបោកយកលុយធំបំផុត៣ ដែលអ្នកគួប្រុងប្រយ័ត្នក្នុងសម័យបច្ចេកវិទ្យានេះ បើមិនចង់អស់លុយទទេៗ៖

១. Phishing email

Phishing email គឺជាការគំរាមកំហែងមនុស្សដ៏ធំមួយលើប្រព័ន្ធអ៊ិនធើណេត។ Phishing email គឺកើតឡើងពីការទាក់ទង តាមរយៈ អ៊ីម៉ែល ឬបណ្ដាញសង្គមជាដើម។ វិធីបោកបញ្ឆិតមួយនេះ ឧក្រដ្ឋជនតាមប្រព័ន្ធអ៊ិនធើណេត បានផ្ញើរអ៊ីម៉ែលមកឲ្យអ្នក ដោយពួកគេព្យយាមបោកបញ្ឆោតអ្នកឲ្យបញ្ចេញនូវ ព័ត៌មានផ្ទាល់ខ្លួនចំនួនដូចជា ព័ត៌មានទាក់ទងនឹងគណនីធនាការ ឬបណ្ដាញសង្គម ហើយអ៊ីម៉ែលដែលផ្ញើរមកឲ្យអ្នកគឺប្រៀបដូចជាអ៊ីម៉ែលរបស់គ្រិះស្ថានធនាគារ តែតាមពិតគឺជាអ៊ីម៉ែលក្លែងក្លាយដែលចង់ធ្វើស៊ីយកលុយរបស់អ្នក។ ដូច្នេះមុននឹង ផ្ដល់ព័ត៌មាន ឬឆ្លើយតប អ្នកគួរពិនិត្យឲ្យបានច្បាស់លាស់សិន។

២. ឆបោកលុយតាមទូរស័ព្ទ( phone scam)

ជាទូទៅការឆបោកលុយតាមទូរស័ព្ទ ធ្វើចេញមកគឺឆាប់រហ័ស ហើយមើលទៅគួរឲ្យទុកចិត្ត។​ ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ អាចឲ្យជនខិលខូចប្រើល្បិចយកបាននូវលេខទូរស័ព្ទរបស់ធនាគារឬ ស្ថានប័នគួរឲ្យទុកចិត្តណាមួយ។ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នពេលទទួលទូរស័ព្ទ ព្រោះលេខខ្លះដែលហៅមកកាន់អ្នក មើលទៅអ្នកគិតថាជាលេខខាងធនាគារឬស្ថានប័នណាមួយ តែបើអ្នកទទួលលេខនោះអ្នកអាចនឹងក្លាយជាជនរងគ្រោះពីការhack មកលុយពីគណនីធនាគាររបស់អ្នក។

៣.​ ល្បិចឆបោកយកលុយ តាមរយៈ Wi-Fi សាធារណៈ

វាមិនមែនជារឿងល្អនោះទេ ពេលអ្នក log in ដើម្បីប្រើប្រាស់គណនីធនាគាររបស់អ្នក ឬធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុ តាមរយៈការភ្ជាប់អ៊ិនធើណេត ជាមួយ Wi-Fi ឬ Wi-Fi Hotspot សាធារណៈដែលមិនគួរឲ្យទុកចិត្ត។ ត្រង់ចំណុចនេះ ចំពោះវេបសាយដែលមាន HTTPSគឺជាវេបសាយដែលអាចទុកចិត្តបានតែ បើអ្នក log in ជាមួយដែលវេបសាយដែល មានតែ HTTP វាជាឱកាសសម្រាប់ជនខិលខូច អាចទទួលបានផ្ទាល់ខ្លួនរបស់អ្នក។ ជាការល្អអ្នកមិនគួរ log in ប្រើប្រាស់សេវាហិរញ្ញវត្ថុជាមួយ Wi-Fiសាធារណៈឡើយ៕

អត្ថបទដោយ៖

0 មតិ

បញ្ចេញមតិ

RELATED ARTICLES