បើអ្នកវិនិយោគ១ពាន់$ នៅក្រុមហ៊ុនBoeing កាល១០ឆ្នាំមុន តើពេលនេះអ្នកចំណេញប៉ុន្មាន?

Boeing គឺជាក្រុមហ៊ុន Design ផលិតយន្តហោះដ៏ធំមួយរបស់អាមេរិក​ ដោយក្នុ្មងមួយឆ្នាំៗ ក្រុមហ៊ុននេះបានផលិត និងចែកចាយយន្តច្រើនប្រភេទទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ ទូទាំងពិភពលោក ហើយរកចំណូលបានយ៉ាងច្រើនផងដែរ។

បើអ្នកមានលុយ១ពាន់ដុល្លារអាមេរិក ទៅវិនិយោគជាមួយក្រុមហ៊ុន Boeing កាលពី១០ឆ្នាំមុន( ឆ្នាំ ២០០៩) នៅពេលនេះ អ្នកជាងចំណេញជាង ១៤០០០ដុល្លារអាមេរិក ពោលគឺអ្នកបានផលចំណេញជាង ១០០០ភាគឯណោះ នេះបើយោងតាមការគណនារបស់សារព័ត៌មាន CNBC។

បើគិតត្រឹមថ្ងៃទី ១៥​ ខែមីនានេះ ភាគហ៊ុនរបស់ Boeing មានតម្លៃ ៣៧៨.៩៩ដុល្លារក្នុងមួយហ៊ុន ពោលគឺធ្លាក់ចុះជាង ១០ភាគរយ បន្ទាប់យន្តហោះ Boeing 737 Max 8 របស់ខ្លួនបានជួបឧប្បវហេតុធ្លាក់យន្តយន្តនៅប្រទេស Ethiopia កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យអ្នកដំណើរចំនួន ១៥៧បានស្លាប់បាត់បង់ជីវិត។

បន្ទាប់ពីការធ្លាក់យន្តហោះមួយក្នុងចំណោមយន្តហោះ 737 Max 8 របស់ខ្លួននៅក្នុងប្រទេស Ethiopia ពេលនេះ ក្រុមហ៊ុន Boeing បានខាតបង់លុយអស់ចំនួន ២៦.៦ពាន់លានដុល្លារអាមេរិកទៅហើយ នៅក្នុងថ្ងៃជួញដូរភាគហ៊ុនពីរដំបូងនៃកំឡុងសប្តាហ៍នេះ។

ក្រោយពីយន្តហោះ​ Boeing 737 Max បានធ្លាក់ជាបន្តបន្ទាប់ សហព័ន្ធអាកាសចរណ៍អាមេរិកបានចេញសេចក្ដីប្រកាសមិនឲ្យយន្តថ្មី Boeing 737 Max ធ្វើប្រតិបត្តិការហោះហើរឡើយ។

តាមពិតទៅ Boeing បានប្រកាសថាយន្តហោះ របស់ខ្លួនជួបបញ្ហាធ្លាក់ផ្ទួនៗនេះ គឺដោយសារបញ្ហា Software ថ្មីរបស់ខ្លួន។ យ៉ាងណាមិញ បន្ទាប់ពីក្រុមហ៊ុនអាកាសសនៅប្រទេសមួយចំនួនបានផ្អាកមិនធ្វើប្រតិបត្តិការហោះហើរយន្តហោះ Boeing 737 Max ក្រុមហ៊ុន Boeing បានធ្វើការប្រកាសជាផ្លូវ​ការ​ធ្វើកំណែរអាប់ដែត​ទៅលើ Software យន្តហោះដែលខ្លួនផលិតប្រភេទ Boeing 737 ដោយធ្វើការ​កាត់​ចោល​នូវ​មុខ​ងារមួយចំនួន​ចេញ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES