ទិកនិក៣ដែល ស៊្រាត មុំសុភា ប្រើដើម្បីកម្លាយខ្លួនពីបុគ្គលិក ទៅជាម្ចាស់ក្រុមហ៊ុនទេសចរណ៍

ឧកញ៉ា ស៊្រាត មុំសុភា​ ជាសហគ្រិនស្រ្តីជោគជ័យមួយរូបនៅប្រទេសកម្ពុជា ហើយកាលពី២០១៦ ឧកញ៉ាបានឈ្នះពានរង្វាន់សហគ្រិនវ័យក្មេងក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា។ បច្ចុប្បន្ន ឧកញ៉ា ជាអនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាលោកស្រី​ និងជាស្ថាបនិកក្រុមហ៊ុនទេសចរណ៍ Sophiya & Tours តែមុននឹងក្លាយជា ម្ចាស់ក្រុមហ៊ុនទេសចរណ៍ លោកស្រីធ្លាប់ធ្វើជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍​សាមញ្ញមួយរូបប៉ុណ្ណោះ។

តើមាន កត្តា​អ្វីខ្លះដែលជួយជម្រុញ​គាត់ អាចប្រែក្លាយពីបុគ្គលិកបម្រើការ ក្នុងក្រុមហ៊ុនទេសចរណ៍សាមញ្ញម្នាក់ មកជាម្ចាស់គ្រប់គ្រងក្រុមហ៊ុនទេសចរណ៍មួយដែលអាចឈជើងដល់សព្វថ្ងៃ?

១.​​​ មើលឃើញឱកាស ហើយក្ដោយកឱកាសចាប់ផ្ដើមអាជីវកម្ម

កាលពីឆ្នាំ ២០០០ លោកស្រី បានធ្វើការជាឲ្យក្រុមហ៊ុនទេសចរណ៍មួយ នៅក្នុងស្រុក​ ហើយខណៈពេលនោះដែរ លោកស្រីបានសង្កេតឃើញថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជាពិតជាមានសក្ដានុពលនិងមានការរីកចម្រើននាថ្ងៃអនាគត។ ដូច្នេះ ក្នុង ឆ្នាំ ២០០៥ លោកស្រីក៏សម្រេចចិត្តបង្កើតក្រុមហ៊ុនទេសចរណ៍ Sophiya & Tours ជាមួយនឹងដើមទុន ២ពាន់ដុល្លារ។

២. មានចិត្តចង់ក្លាយជាអ្នកជំនួញ

លោកស្រីកើតនៅក្នុងគ្រួសារមួយ ដែលឪពុកម្ដាយជាអ្នករកស៊ីជាលក្ខណៈគ្រួសារ ហើយដោយសារ មានឪពុកម្ដាយជាអ្នករកស៊ីធ្វើអាជីវកម្មនោះ បានបណ្ដុះគំនិត លោកស្រី​ឲ្យមានចិត្តចង់ក្លាយជាអ្នកជំនួញនាថ្ងៃអនាគត ហើយស្របពេលដែលឱកាសអំណោយផលផងនោះ លោកស្រី​ក៏អាចបើកអាជីវកម្ម និងក្លាយជាអ្នកជំនួញដូចក្ដីប្រាថ្នា។

៣.​ ដកស្រង់បទពិសោធន៍ការងារ យកមកបើកអាជីវកម្មផ្ទាល់ខ្លួនឯង

ដូចបានជម្រាបជូនខាងលើ មុននិងក្លាយជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ លោកស្រីធ្លាប់ធ្វើការក្នុងក្រុមហ៊ុនទេសចរណ៍មួយ ហើយក្នុងកំឡុងពេលធ្វើការ លោកស្រីបានស្វែងយល់ពីដំណើរការនៃក្រុមហ៊ុនទេសចរណ៍ យល់ពីររបៀបនៃការគ្រប់គ្រង ហើយគួបផ្សំនឹងបទពិសោធន៍ ការងារ​ខាងវិស័យទេសចរណ៍ ធ្វើឲ្យលោកស្រីអាចចាប់ផ្ដើមអាជីវកកម្មដោយខ្លួនឯងបាន។

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES