សេដ្ឋី Bill Gates បង្ហើបទិកនិច៣ខ្លឹមៗ ដើម្បីក្លាយជា អ្នកអានសៀវភៅដ៏ជោគជ័យ

លោក Bill Gates ដែលជាមហាសេដ្ឋីមានបំផុតលេខ២លើផែនដី ត្រូវបានមនុស្សជាច្រើនស្គាលថា លោកជាមនុស្សម្នាក់ដែលចូលចិត្តការអានសៀវភៅ ហើយនៅពេលនេះ មហាសេដ្ឋីលេខ២ ក្នុងលោករូបនេះ បានបង្ហាញ៣ចំណុចសំខាន់ ដើម្បីឲ្យលោកអ្នកក្លាយជាអ្នកអានសៀវភៅដ៏ជោគជ័យ។

១. អានហើយចំណាំនៅចុងសន្លឹកនៃក្រដាសសៀវភៅ


លោក Bill Gates បានើលើកឡើងថា ការអានសៀវភៅមិនមែនចេះអានឲ្យរួចពីដៃនោះទេ លោកអ្នកត្រូវអានដោយយកចិត្តទុកដាក់​ ហើយការអានដោយយកចិត្តទុកដាក់ក៏ទាន់គ្រប់គ្រាន់ដែរ។ ពេលអាន បើលោកអ្នកបានជួបនូវដែលថ្មី ឬចំណេះដឹងថ្មីៗ នោះលោកអ្នកគួរកត់ចំណាំវាទុក ដោយអាចតក់ទុកនៅចុងទំព័រដែលអ្នកកំពុងអានឬក៏កត់ទុកក្នុងសៀវភៅកត់ចំណាំរបស់អ្នក។

២.​ កុំចាប់ផ្ដើមអានសៀវភៅណាដែលអ្នកមិនអាចបញ្ចប់ការអាន

លោក Bill Gates បានឲ្យយោបល់ថា អ្នក​មិនគួរចាប់ផ្ដើមអានសៀវភៅណាដែលអ្នកមិនអាចបញ្ចប់អំនាននោះទេ ដូចជាសៀវភៅដែលមើលអត្ថបទមានភាពសាំញ៉ាំ ដែលអ្នកគិតថាមិនមានប្រយោជន៍សម្រាប់អ្នក​​ ជាពិសេស សៀវភៅរឿងភាគព្រោះអ្នកត្រូវ ចំណាយពេលវេលាច្រើន ថែមខាតពេលវេលារបស់អ្នក។

៣. អានសៀវភៅបោះពុម្ភ ជាជាងអានសៀវភៅតាមអនឡាញ

អ្នកគួរអានសៀវភៅដែលត្រូវបានគេបោះពុម្ភជាជាងការអានសៀវភៅឬអត្ថបទដោយ មានក្នុងប្រព័ន្ធអ៊ីធើណេត ពីព្រោះ សៀវភៅដែលបោះពុម្ភ អ្នកអានធ្វើការកត់ចំណាំបាននៅក្នុងសៀវភៅនោះ ជាពិសេស ពេលដែលអ្នកទៅណាមកណា អ្នកអាចទៅតាមខ្លួនបាន ចំណែកសៀវភៅតាមប្រព័ន្ធអ៊ីធើណេត អ្នកមិនអាចកត់ចំណាំបាន ហើយមិនអាចយកទៅតាមខ្លួនបាននោះទេ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES