រវាងប្រាក់ប្រាក់រៀលនិងប្រាក់ដុល្លារ តើបច្ចុប្បន្នប្រជាជនខ្មែរកាន់ចាយមួយណាច្រើនជាង?

បើយោងតាមរបាយការណ៍របស់ធនាគារជាតិបានឲ្យដឹងថាចររាចរណ៍ប្រាក់រៀលបានថយចុះ។ ក្នុងនោះដែរបើតាមរបាយការណ៍ែដលបានចុះផ្សាយបានឲ្យដឹងថាកាលពីឆ្នាំ ២០១៧ ប្រាក់រៀលក្នុងចរាចរណ៍មានការកើនឡើងចំនួន ២៨,៧ ភាគរយ ប៉ុន្ដែមកដល់ឆ្នាំ ២០១៨ គឺប្រាក់រៀលក្នុងចរាចរណ៏មានការកើនឡើងតែ ១៤,១ ភាគរយប៉ុណ្ណោះនៅបញ្ជាក់ការកើនឡើងប្រាក់រៀលក្នុងចរាចរណ៍មានការថយចុះ។

បច្ចុប្បន្ន រូបិយវត្ថុចរាចរណ៍មានចំនួន ១០,២ ពាន់ពាន់លានរៀល ដែលត្រូវនឹង ២,៥ ពាន់លានដុល្លារ។ ក្នុងនោះប្រាក់បញ្ញើរជាប្រាក់រៀលមានកំណើនប្រមាណ ៩ ភាគរយ។
អាស្រ័យដោយកំនើនប្រាក់រៀលក្នុងចរាចរណ៍មានការថយចុះ ព្រោះតែប្រជាជនខ្មែរកំពុងតែប្រើប្រាស់ប្រាក់ដុល្លារច្រើនជាប្រាក់រៀល បានបណ្ដាលឲ្យស្ថានប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយចំនួនមិនអាចអនុវត្ដស្របតាមការប្រកាសរបស់ធនាគារជាតិ ដែលតម្រូវអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលផ្ដល់ឥតទានទៅកាន់អតិថិជន ត្រូវមានប្រាក់រៀលយ៉ាងហោចណាស់ ១០ ភាគរយនៃឥតទានសរុប។

មួយវិញទៀតដើម្បីលើកកម្ពស់ប្រាក់រៀល ធនាគារជាតិ កម្ពុជាបានប្រកាសឲ្យបណ្ដាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់បង្កើនការប្រើប្រាស់ប្រាក់រៀលនៅក្នុងវិស័យហិរញ្ញវត្ថុឲ្យបានកាន់តែច្រើនឡើងតាមដែលអាចធ្វើទៅបាន។ រហូតមកដល់ពេលនេះការប្រើប្រាស់ប្រាក់រៀលនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុនានា កំពុងតែមានការអនុវត្ដន៍បណ្ដើរៗហើយ។
ដូច្នេះទើបយើងឃើញថានៅតាមគ្រឹៈស្ថានហិរញ្ញវត្ថុមួយចំនួន បានលើកចិត្ដអតិជនរបស់ពួកគេ ប្រើប្រាក់កម្ចីជាប្រាក់រៀល។

ជាការពិតការប្រើប្រាស់ប្រាក់រៀលពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចជាតិនិងសង្គមជាតិ។ ប្រាក់រៀលបានជួយលើកស្ទួយអត្ថសញ្ញាណជាតិ កសាងជំនឿទុកចិត្ដ ជំរុញសាមគ្គីភាព និងបណ្ដុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស។
ចំពោះសេដ្ឋកិច្ច ចរាចរណ័៍ប្រាក់រៀលកាន់តែច្រើននិងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ៕

ដោយសព្វថ្ងែប្រជាជនខ្មែរកំពុងតែប្រើប្រាស់ដុល្លារច្រើនជាងប្រាក់រៀល ដូច្នេះក្នុុងនាមជានាមយើងជាពលរដ្ឋខ្មែរដូចគ្នា យើងត្រូវចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ប្រាក់រៀល តាមរយៈការកាត់បន្ថយការចាយវាយប្រាក់ដុល្លារ ហើយមកចាយវាយប្រាក់រៀលវិញ៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES