ចាយលុយសល់ថ្ងៃមកពីចាយគ្មានរបៀប! បើមិនចង់វេទនា ចាយខ្វះមុខខ្វះក្រោយ គួរអនុវត្ដន៍តាមវិធីនេះ

ការសន្សំប្រាក់គឺជារឿងដែលលំបាកនិងទំលាប់បាន ប៉ុន្ដែប្រសិនបើអ្នកអាចចាប់ផ្តើមរកវិធីតូចៗដើម្បីរៀនសន្សំនោះជារឿងដ៏ប្រសើរ។ ការមានទម្លាប់ចាត់ចែងការចំណាយនិងចំណូលច្បាស់លាល់វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុវត្ថិហិរញ្ញវត្ថុរបស់អ្នកនៅពេលនេះក៏ជាពេលអនាគត។ខាងក្រោមនេះគឺជាគន្លឹះហិរញ្ញវត្ថុ ៧ ដែលអ្នកអាចធ្វើតាមដើម្បីបង្កើនប្រាក់សន្សំរបស់អ្នកនិងធានានូវសេរីភាពហិរញ្ញវត្ថុរបស់អ្នក:

១.បង្កើតកញ្ចប់ថវិការសម្រាប់ការចំណាយដែលមិនបានរំពឹងទុក
ជំហានដ៏សំខាន់បំផុតមួយនៃការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺការទុកប្រាក់មួួយចំនួនសម្រាប់ហានិភ័យដែលមិនរំពឹងទុក។ ការដែលមិនមានកញ្ចប់ថវិការសម្រាប់ការចំណាយមិនបានព្រៀងទុកវាធ្វើឱ្យខូចខាតដល់គោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក ប៉ុណ្ណោះទេ វាអាចធ្វើឲ្យអ្នកមានអារម្មណ៏បាក់ស្បាត ព្រោះថាលុយដែលអ្នកខំសន្សំត្រូវបាត់បង់អស់គ្មានសល់។ ដូច្នេះត្រូវប្រាកដថាអ្នកបានរៀបចំប្រាក់មួួយចំនួនសម្រាប់ គ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុសម្រាប់ខ្លួនអ្នកផ្ទាល់ក៏ដូចជាគ្រួសារផងដែរ។

២. តាមដានរាល់ការចំណាយរបស់អ្នកដើម្បីពង្រឹងទម្លាប់រក្សាទុកល្អ
ជំហានដំបូងបំផុតក្នុងការសន្សំប្រាក់គឺត្រូវកំណត់ការចំណាយប្រចាំថ្ងៃរបស់អ្នក។ ការតាមដានរាល់ចំនួនប្រាក់ដែលអ្នកកំពុងចំណាយជួយអ្នកវិភាគទិន្នន័យ និងបំបែកវាជាប្រភេទៗ។ អ្នកក៏អាចពឹងផ្អែកលើប័ណ្ណឥណទាននិងរបាយការណ៍ធនាគាររបស់អ្នកសម្រាប់ការកត់ត្រាត្រឹមត្រូវនៃការចំណាយរបស់អ្នក។ នៅពេលអ្នកមានដឹងថាអ្នកចំណាយលើអ្វីច្បាស់លាស់ហើយនោះ អ្នកអាចរៀបចំការចំណាយប្រចាំថ្ងៃរបស់អ្នកទៅតាមកម្រិតមួយដែលអ្នកចង់បាន។ នៅពេលអ្នកមានបញ្ចីចំណាយក្នុងដៃអ្នកនឹងដឹងថា តើអ្នកបានចំណាយទៅលើរបស់ចាំបាច់ និងមិនចាំបាច់អ្វីខ្លះ? ហើយតើអ្នកគួរកាត់បន្ថយទៅលើរបស់ឥតបានការណាខ្លះ?

៣. ចាប់ផ្តើមពីតិចដើម្បីដោះស្រាយគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ធំ
ការសន្សំប្រាក់ដែលដកចេញពីប្រាក់ចំណូល ១០% ទៅ ១៥% ជារៀងរាល់ខែជាក្បួនដ៏ល្អមួួយដែលអ្នកជំនាញតែងតែណែនាំ។ ការសន្សំទុក ១០% នែប្រាក់ចំណូលគឹមិនមែនសន្សំទុកចាយនោះទេគឺសន្សំទុកដើម្បីវិនិយោគ ឬបើមិនដឹងថាវិនិយោគលើអ្វីទេ គួរទុកប្រាក់នោះសិនហើយចាំឱកាសល្អ ឬពេលវេលាមួួយដែលអ្នកគិតថាអាចវិនិយោគបានហើយ សូមចាប់ផ្ដើមវិនិយោគទៅ៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES