ឧកញ៉ា គួច ម៉េងលី៖ ចង់រកស៊ីជោគជ័យ មិនត្រូវរកស៊ីតាមថ្ងៃរះនិងថ្ងៃលិចនោះទេ គឺត្រូវរកស៊ីតាមយុទ្ធសាស្រ្ដ

លោកឧកញ៉ា គួច ម៉េងលី៖ ប្រសិនបើលបានជោគជ័យក្នុងមុខជំនួញឬអាជីវកម្មរបស់អ្នកគឺមិនត្រូវរកស៊ីតាមថ្ងៃរះនិងថ្ងៃលិចនោះទេគឺត្រូវរកស៊ីតាមយុទ្ធសាស្រ្ដឬក្បួនខ្នាតត្រឹមត្រូវ។ ការរកស៊ីតាមថ្ងៃរះនិងថ្ងៃលិចនោះគឺសំដៅទៅលើការរកស៊ីទៅតាមការចង់ ការរកស៊ីតាមគ្នា រកស៊ីដោយគ្មានបទពិសោធន៍ និងចំណេះដឹងពីជំនួញដែលខ្លួនកំពុងធ្វើនោះសូម្បីតែបន្ដិច។
ជាការពិតណាស់អ្នកដែលរកស៊ីដែលមានក្បួននិងយុទ្ធសាស្រ្ដច្បាស់លាស់តែងជោគជ័យជានិច្ចក្នុងរយៈពេលយូរអង្វែង។ ចំណែកអ្នកដែលរកស៊ីតាមគ្នា ឬគ្មានក្បួនខ្នាតច្បាស់លាស់តែងតែត្រូវបិទទ្វាទៅវិញក្នុងរយៈពេលដ៏ខ្លី។

ដូច្នេះមុននឹងសម្រេចថាចង់ចេញរកស៊ីលោកអ្នកត្រូវប្រាកថាតើនៅក្នុងខ្លួនមានចំណេះដឹងនិងក្បួនខ្នាត ឬយុទ្ធសាស្រ្ដធ្វើជំនួញខ្លះៗ ដើម្បីជាទុនដើម្បីយកទៅប្រកួតនៅក្នុងទីផ្សាប្រកួតប្រជែង។ ប្រសិនបើលោកអ្នកដឹងថាខ្លួនឯងមិនមានយុទ្ធសាស្រ្ដអ្វីជាប់ខ្លួននោះទេលោកអ្នកគួរតែចាប់ផ្ដើមសន្សំវាតាំងពីពេលនេះទៅ តាមរយៈការអានសៀវភៅ អត្ថពាណិជ្ជកម្ម ការស្ដាប់បុគ្គលជោគជ័យ និងបទពិសោធន៍របស់ពួកគេមកអនុវត្ដន៍តាម។
ខាងក្រោមគឺជាយុទ្ធសាស្រ្ដរកស៊ីរបស់លោកឧកញ៉ា គួច ម៉េងលី ដែលជាបណ្ដុំយុទ្ធសាស្រ្ដដ័ល្អ ហើយបន្ទាប់ពីអានលោកអ្នកអាចយកយុទ្ធសាស្ដ្រទាំងនេះទៅប្រើបាន ដើម្បីជៀសវាងហានិភ័យ។

១. ត្រូវចេះមើលឱកាស ចាប់ឱកាស និងបំបែកឱកាស
លោកឧកញ៉ា គួច ម៉េងលី គឺជាសហគ្រិនមួួយរូបដែលពូកែខាងមើល ឱកាស និងចាប់ឱកាស និងបំបែកឱកាស។ តើលោកឧកញ៉ាធ្វើវាបានតាមរបៀបណា?
លោកឧកញ៉ា បានលើកឡើងថា មុនលោកសម្រេចចិត្ដបើកវិទ្យាស្ថាន និងសាលារៀនអអន្ដរទ្វិបអាមេរិកកាំង លោកបានមើលឃើញថាកម្ពុជាទឹកដឹសមរភូមិសម្រាប់អ្នកវិនិយោគអាចចេញរកស៊ីដោយឱកាស។ គួរបញ្ជាក់ថាលោកធ្លាប់រស់នៅនឹងទទួលការសិក្សាដោយទទួលសញ្ញបត្រវិជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិក។ ក្រោយពេលលោកត្រលប់មកកម្ពុជាវិញលោកបានសម្លឹងឃើញថាវិស័យអ្វីក៏ត្រូវការរីកចម្រើនដែរ។ លោកបានប្រៀបកម្ពុជាទៅដីដែលមានជីជាតិដាំអ្វីក៏ដុះដែរ។

ជាសរុបទៅលោកបានមើលឃើញវិស័យអប់រំជាវិស័យអទិភាពដែលលោកត្រូវចាប់យក ហើយវិទ្យាស្ថាន និងសាលាអន្ដរទ្វិបអាមេរិកកាំង ជាមុខរបរទីមួយដែលលោក ឧកញ៉ា លោកចាប់ផ្ដើមធ្វើមុនគេដោយសារមូលហេតុពីរយ៉ាង។
ទី១៖ ជាវិស័យមួយដែលចាំបាច់បំផុតដើម្បីឲ្យកម្ពុជារីកចម្រើន ដូច្នេះកម្ពុជាត្រូវការផ្នែកនេះមានទំហំធំណាស់។
ទី២៖ ការបើកសាលាជាមុខរបរមួយដែលមិនចេះអស់ម៉ូយ។ មូលហេតុដែលលោកនិយាយដូច្នេះព្រោះយើងដឹឹងហើយថា ពីមួយថ្ងៃទៅមួយថ្ងៃចំនួនក្មេងគឺកើនឡើងរហូត។ ដូច្នេះម៉ូយរបស់សាលាគឺមិនចេះថយចុះនោះទេ មានតែកើនឡើង។

បន្ទាប់ពីចាប់យកឱកាសគឺលោកអ្នកត្រូវចេះបំបែកឱកាស លោកឧកញ៉ា បានលើកឡើងថាលោកបានបំបែកឱកាសតាមរយៈការបំបែកសាខា សាលា អាហារដ្ឋាន បណ្ណាគារ ហាងកាហ្វេ សេវាប្រឹក្សាសុខភាព សេវាដឹកជញ្ចូនសិស្ស និងមានអាជីវកម្មជាច្រើនទៀតដែលចេញពីការបំបែកនៃឱកាសចេញពីសាលានិងវិទ្យាស្ថានអន្ដរទ្វីប។ ក្រៅពីសាលារៀនលោកឧកញ៉ាក៏មានអាជីវកម្មជាច្រើនផ្សេងទៀតដូចជាវិស័យអចលនទ្រព្យ ដោយសព្វថ្ងៃសាលារបស់លោកមានអគារ ៨ កន្លែងហើយនៅទីក្រុងភ្នំពេញ។ ហើយលោកគ្រោងនឹងសាងសង់ ៨ អគារទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវាការអាជីវកម្មរបស់លោក។ នៅក្នុងវិស័យអចលទ្រព្យលោកកំពុងតែទទួលបានជោគជ័យខ្លាំង ក្នុងការគៀងគរដើមទុនដើម្បីពង្រីងសាលា ដោយសារតម្លៃដីនិងអគារដែលលោកបានសាងសង់កាលពីប៉ុន្មានឆ្នាំមុនគឺបានកើនឡើងមួយទ្វេជាបី។ ថ្មីនេះលោកក៏បន្ដសាងសងអគារជាច្រើនជាន់ក្នុងគោលបំណងជួលឲ្យសិស្សនិស្សិតនិងសាស្រ្ដាចារ្យនៅសាលារបស់លោកផងដែរ។

២.រកស៊ីកុំខ្វែងជើងគ្នា
លោកឧកញ៉ា បានមានប្រសាសន៍ថា ដើម្បីយុទ្ធសាស្រ្ដនេះបានជោគជ័យលោកអ្នកត្រូវគិតលើកត្ដាពីរសំខាន់ៗគឺ គុណភាព និងសេវាកម្ម។ លោកបានអះអាងថា បើលោកអ្នកយកចិត្ដទុកដាក់លើការអប់រំរបស់សិស្ស និងសេវាកម្មដែលផ្ដល់ឲ្យសិស្ស នោះអាជីវកម្មរបស់អ្នកមិនងាយបរាជ័យនោះទេ។
លោកបន្ដទៀតថានៅក្នុងស្រុកខ្មែរគឺចូលចិត្ដណាស់ការប្រកួតប្រជែងគ្នាតែទៅលើតម្លៃ ជាជាងគុណភាព និងសេវាកម្ម ដូច្នេះហើយទើបអាជីវកម្មរស់មិនបានយូរ។

៣.ត្រូវចេះជ្រើសរើស ចេះប្រើ និងចេះអភិវឌ្ឍបុគ្គលិកឆ្នើម
យុទ្ធសាស្រ្ដដែលលោកបានប្រើរហូតមកដល់សព្វថ្ងៃនេះគឺការជ្រើសរើសបុគ្កលិកដែលមានសម្ថភាពតែ ៥ ទេប៉ុន្ដែអាចធ្វើការងារបាន ១០។ លោកឧកញ៉ាបានលើកឡើងថា ប្រសិនបើអ្នកជ្រើសរើសបុគ្កលិកដែលចេះទំាង ១០ គឺពួកគេមិននៅជាមួយអ្នកបានយូរនោះទេ ព្រោះពួកគេជាមនុស្សមានអំនួតខ្លាំងហើយងាយលោតពីកន្លែងការងារមួយទៅកន្លែងការងារមួយទៀត និងការងារដែលពួកគេអាចទទួលបានប្រយោជន៍ច្រើន។

ជាទូទៅដើម្បីទទួលជោគជ័យក្នុងជីវិតក៏ដូចជានូវកន្លែងការងារលោកឧកញ៉ាមានប្រសាសន៍ថា អ្នកត្រូវចេះ ៥ ភាសាដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ ភាសាទាំងនោះមានដូចជា ភាសាខ្មែរ ភាសាសាកល ភាសាបច្ចេកវីទ្យា ភាសាកាទូត និងភាសាឯកទេសផ្ទាល់ខ្លួន។ បន្ទាប់លោកអ្នកអាចរកបានបុគ្កលិកដូចខាងលើហើយ ដល់ពេលដែលត្រូវរក្សាពួកគេនៅជាប់ជាមួយអ្នក។ មនសុ្សគ្រប់គ្នាតែងចង់រស់នៅក្នុងសង្កមមួយដែលសមរម្យ និងមានអាណាព្យាបាលត្រឹមត្រូវ នេះជាមុលហេតុដែលលោកអ្នកត្រូវយកចិត្ដទុកដាក់លើបុគ្កលិក។ និយាយមួយបែបទៀតគឺអ្នកត្រូវវិនិយោគលើបុគ្គលិកឲ្យបានច្រើន ក្រុមហ៊ុនគួរចំណាយនូវអត្ថប្រយោជន៍ផ្សេងៗដែលបុគ្កលិកត្រូវទទួលបាន ជាការឆ្លើយតបនឹងការខិតខំរបស់បុគ្កលិក។ អត្ថប្រយោជន៍ដែលទទួលបានគឺការផ្ដល់ជាប្រាក់សម្រាប់ឆ្លងទន្លេ ការធានារ៉ាប់រង និងដូចជាផ្ដល់ឲ្យកូនរបស់បុគ្កលិករៀនដោយឥតគិតថ្លៃនៅសាលារបស់លោក។

លោក ឧកញ៉ា គួច ម៉េងលី បានបន្ថែមទៀតថាគាត់មិនស្ដាយក្នុងការវិនិយោគលើបុគ្គលិក ព្រោះវាចាតបស្នងសម្រាប់ការខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិក។ មួួយវិញទៀតលោកក៏នឹងបានទទួលផលតបស្នងមកវិញពីការយកចិត្ដទុកដាក់របស់លោក គឺបុគ្កលិកនឹងគោរពស្រលាញ់់ ធ្វើការដោយពេញចិត្ដនិងអស់ពីសម្ថភាព៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES