ក្រុមហ៊ុនធានារ៉ាប់ធំៗ ៤ ដែលគួរឲ្យទុកចិត្ដនិងមានការគាំទ្រច្រើនពីប្រជាជនកម្ពុជា

ជាការពិតវ័ស័យធានារ៉ាប់រងនៅកម្ពុជាគឺមានភាពក្មេងខ្ចីនៅឡើយសម្រាប់ពលរដ្ឋកម្ពុជា ព្រោះថាវិស័យធានារ៉ាប់រងនេះទើបតែបានចូលមកកាន់ទីផ្សារកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ដោយសារមានភាពក្មេងខ្ចី និងយើងមើលឃើញថាភាគច្រើនសុទ្ធសឹងជាក្រុមហ៊ុនបរទេសចូលមកវិនិយោគផងនោះ បានធ្វើឲ្យប្រជាជនកម្ពុជាមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់ ពិសេសនោះគឺមិនទុកចិត្ដនិងមិនទាន់ដឹងច្បាស់ពីសារៈប្រយោជន៍របស់ការធនារ៉ាប់រង។
ដោយសារក្រុមហ៊ុនបរទេសចូលមកវិនិយោគច្រើនពេកបានធ្វើឲ្យប្រជាជនកម្ពុ
ជាពិបាកទុកចិត្តថាគួរជ្រើសរើសក្រុមហ៊ុនមួយណាល្អ និងមានសុវត្ថិភាព និងគួរឪ្យទុកចិត្ដ។បើតាមការសង្កេតមើលក៏ជាការស្រាវជា្រវលើប្រវត្ដិរបស់ក្រុមហ៊ុនធនារ៉ាប់នីមួយៗ យើងឃើញថាមានក្រុមហ៊ុនធនាគាររ៉ាប់រង ៤ ដែលមានសុវត្ថិភាព និងទទួលបានការគាំទ្រច្រើនជាគេពីសំណាងប្រជាជនខ្មែរ។

១.ក្រុមហ៊ុនធានារ៉ាប់រង ប្រូដិនសល
ក្រុមហ៊ុន ព្រូដិនសល មាននូវប្រវត្តិដ៏រឹងមាំយូរអង្វែងនៅទ្វីបអាស៊ី ជាមួយវត្តមានជាង ៨០ ឆ្នាំ នៅក្នុងតំបន់។ ក្នុងឆ្នាំ ១៩២៣ ក្រុមហ៊ុន ព្រូដិនសល បានសម្ពោធសេវាធានារ៉ាប់រងក្រៅប្រទេសនៅ កាល់គូតា ប្រទេសឥណ្ឌា។ ទីភ្នាក់ងារសេវាធានារ៉ាប់រងទូទៅ ត្រូវបានចាត់តាំងនៅក្នុងទសវត្សឆ្នាំ ១៩២០ បន្ទាប់មកយើងបានចាប់ផ្តើមសេវាធានារ៉ាប់រងក្នុងប្រនុងឆ្នាំ ១៩៩៤ ក្រុមហ៊ុនសាជីវកម្ម ព្រូដិនសល ប្រចាំតំបន់អាស៊ី ដែលមានការិយាល័យប្រចាំតំបន់នៅ ហុងកុង បានបន្តពង្រីក ប្រតិបត្តិការរបស់ខ្លួនក្នុង ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងហុងកុង។ សព្វថ្ងៃក្រុមហ៊ុននេះឈានមុខប្រចាំតំបន់អាស៊ី ខាងផ្នែកធានារ៉ាប់រងអាយុជីវិត និងជាក្រុមហ៊ុនចាត់ចែងទ្រព្យធំមួយប្រចាំតំបន់ផងដែរ។
ជាមួយប្រវត្តិពាណិជ្ជកម្មយ៉ាងអស្ចារ្យ លើសមត្ថភាពចែកចាយតាមច្រើនរូបភាព យុទ្ធសាស្រ្តភាពជាដៃគូដ៏ខ្លាំង សេវា និង ផលិតផលដែលផ្តោតលើតម្រូវការអតិថិជន និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ព្រូដិនសល នៅតែរក្សាតំណែងគ្មានគូប្រៀបក្នុងការបន្ត លូតលាស់នៅតំបន់អាស៊ី។ទេសម៉ាឡេស៊ីក្នុងឆ្នាំ (១៩២៤) ប្រទេសសិង្ហបុរី(១៩៣១) និងហុងកុង(១៩៦៤)។

២.ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ជាទីផ្សារថ្មីចុងក្រោយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនដ៏ធំមួយនៃបណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅលើសកលលោក។
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់ពិភពលោកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្ដេជ្ញាផ្ដល់ជូន នូវផលិតផលនិងសេវាកម្មទៅលើតម្រូវដ៏ចាំបាច់នៃការការពារហិរញ្ញវត្ថុរបស់អតិថិជន។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យល់ច្បាស់អំពីតម្រូវការរបស់លោកអ្នកដែលផ្ដោតលើគោលការណ៍ការពារអនាគតហិរញ្ញវត្ថុ និងក្រុមគ្រួសាររបស់លោកអ្នក។

៣.ក្រុមហ៊ុនធានារ៉ាប់រងទូទៅ Infinity PLC
ក្រុមហ៊ុនធានារ៉ាប់រងទូទៅ Infinity PLC ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ២០០៧។ ក្រុមហ៊ុន Infinity បានផ្តល់នូវស្តង់ដារអន្តរជាតិនៃផលិតផលធានារ៉ាប់រងសេវាកម្មនិងដំបូន្មានដល់អតិថិជនអាជីវកម្មនិងអតិថិជនទូទាំងប្រទេសកម្ពុជា។ អតិថិជនរបស់យើងរួមមានក្រុមហ៊ុនពហុជាតិធនាគារស្ថានទូតសណ្ឋាគារនិងរមណីយដ្ឋានអង្គការក្រៅរដ្ឋាភិបាលក្រុមហ៊ុន F & B ក្រុមហ៊ុនសំណង់ទូរគមនាគមន៍និងអាជីវកម្មផលិតកម្មខ្នាតតូច។ ក្រុមហ៊ុន ផ្តល់ជូននូវផលិតផលធានារ៉ាប់រងទូទៅគ្រប់ប្រភេទនិងមានលទ្ធភាពទទួលបានទីផ្សារសកលដូចជា Lloyd of London។
ក្នុងនាមជាអ្នកឈ្នះនៃក្រុមហ៊ុនធានារ៉ាប់រងល្អបំផុតនៅកម្ពុជាឆ្នាំ ២០១៥ ក្រុមហ៊ុន Infinity គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយប្រើប្រាស់តែហិរញ្ញវត្ថុ “A” ដែលត្រូវបានវាយតម្លៃដោយក្រុមហ៊ុន Best and Standard & Poor’s ។

៤.ក្រុមហ៊ុន អេ អាយ អេ អ៊ិនសួរិន
គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES