ក្បួនរកមាសឬលុយ ៥ យ៉ាងរបស់កំពូលអ្នកមាននៅទីក្រុងបាប៊ីឡូន

បាប៊ីឡូនគឺជាទីក្រុងដ៏រុងរឿងបំផុតនៅក្នុងសម័យបុរាណ ព្រោះប្រជាជននៅទីក្រុងនេះពូកែខាងធ្វើជំនួញ។ ពួកគេមានទ្រព្យសម្បត្ដិស្ដុកស្ដមដោយសារពួកគេឲ្យតម្លៃទៅលើ លុយ និងទ្រព្យសម្បត្ដិ។ ពួកគេមានបច្ចេកទេសក្នុងការគ្រប់គ្រងប្រាក់ ទ្រព្យសម្បត្ដិយ៉ាងមានប្រសិទ្ធិភាពបំផុត ដូច្នេះហើយទើបពួកគេមានអ្វីគ្រប់យ៉ាងដែលខ្លួនចង់បាន។
ខាងក្រោមនេះគឺជាក្បួនរកមាសទាំង ៥ យ៉ាងរបស់កំពូលអ្នកមាននៅទីក្រុងបាប៊ីឡូន។

ក្បួនរកមាសទី១៖ មាសកើតឡើងដល់ជនណាដែលដកប្រាក់ចំណូលយ៉ាងតិច ១០ ភាគរយ ដើម្បីសន្សំធ្វើជាដើមទុនសម្រាប់ថ្ងៃអនាគត។
ជនណាដែលដកប្រាក់ចំណូលយ៉ាងតិច ១០ ភាគរយ ដើម្បីសន្សំទុនជាប់មិនដាច់ និងវិនិយោគប្រាក់សន្សំនោះដោយឈ្លានវៃ គេប្រាកដជាមានប្រាក់ដើមទុនប្រើប្រាស់ដើម្បីបង្កើតប្រាក់ចំណេញនៅថ្ងៃអនាគត ព្រមទាំងអាចធនាសុវត្ថិភាពដល់គ្រួសាររបស់ខ្លួនថែមទៀតផង។ ក្បួននេះបញ្ជាក់ថា មាសតែងតែចូលចិត្ដមនុស្សប្រភេទនេះ។ តាមបទពសោធន៍របស់កំពូលអ្នកមាននៅទីក្រុងបាប៊ីឡូន បានអោយដឹងថា នៅពេលគាត់រកមាសបានកាន់តែច្រើន មាសផ្សេងៗទៀតកាន់តែហូរចូលមក ហើយចំនួនមាសកើនឡើងកាន់តែលឿន។ មាសដែលគាត់បានសន្សំទុកអាចរកមាសបានផ្សេងដ៏ទៃទៀត។

ក្បួនរកមាសទី ២៖ មាសអាចបង្កើតកូនឲ្យម្ចាស់ណាមានប្រាជ្ញា យកវាទៅប្រើប្រាស់ដើម្បីបង្កើតចំណូល ដូចសត្វជ្រូកអាចបង្កើតកូនបានយ៉ាងច្រើនដូច្នេះដែរ។
តាមពិតទៅ មាសដូចជាកម្មករម្នាក់ចឹងអញ្ចឹង គឺវាអាចបង្កើនចំនួនបានទ្វេដង។ ជនណាសន្សំនមាសទុក ពេលឱកាសមកដល់ ជននោះអាចប្រើវាដើម្បីបង្កើតផលចំណេញ។ ដូច្នេះនៅឆ្នាំបន្ទាប់ៗ មាសនោះនឹងកាន់តែច្រើនកើនឡើង។

ក្បួនរកមាសទី ៣៖ មាសចូលចិត្ដរស់នៅជាមួយម្ចាស់ណាដែលប្រយ័ត្នប្រយែង ពិគ្រោះយោបល់ជាមួយអ្នកមានជំនាញ មុននឹងយកទៅវិនិយោគ ឬរកស៊ី។
មាសចូលចិត្ដរស់នៅជាមួយម្ចាស់ណាដែលប្រយ័ត្នប្រយែងតែប៉ុណ្ណោះ ហើយវារត់ចេញពីម្ចាស់ណាដែលធ្វេសប្រហែស។ ជនស្វែងរកការណែនាំពីអ្នកជំនាញក្នុងការប្រើប្រាស់មាសនិងចេះពីរបៀបប្រើប្រាស់មាសនិងចេះពីររបៀបការពារទ្រព្យសម្បត្ដិរបស់ខ្លួន មិនឲ្យបាត់បង់ ព្រមទាំងអាចប្រើប្រាស់វាប្រកបដោយសិវត្ថិភាពថែមទៀតផង ដែលនឹងធ្វើឲ្យចំនួនមាសរបស់ពួកគេចេះតែកើនឡើងជាប់មិនដាច់។

ក្បួនរកមាសទី ៤ ៖មាសរត់ចេញពីម្ចាស់ដែលយកវាទៅធ្វើជំនួញដែលខ្លួនមិនចេះ និងមិនបានពិគ្រោះយោគបលជាមួយអ្នកជំនាញ។
ជនណាមានមាស តែមិនមានជំនាញក្នុងការប្រើប្រាស់វា ងាយនឹងត្រូវគេទាក់ចិត្ដដើម្បិយកមាសរបស់ខ្លួនទៅដាក់វិនិយោគដែលមើលទៅទំនងជាផ្ដល់ប្រាក់ចំណេញច្រើនហើយលឿន និងជារឿយៗមានហានិភ័យខ្ពស់ណាស់ក្នុងការបាត់បង់។ ប្រសិនបើអ្នកជំនាញពិនិត្យពីច្ច័យ ពួកគេនិងមើលឃើញថាការវិនិយោគបែបនេះមានឱកាសតិចតួចណាស់ដើម្បីបានប្រាក់ចំណេញ។ ដូច្នេះម្ចាស់គ្មានបទពិសោធន៍ ម្ចាស់មានជំនឿចិត្ដលើខ្លួនឯងពេកជាញឹកញាប់តែតែមានការខ្វះចន្លោះក្នុងការសម្រេចចិត្ដ។ មនុស្សឆ្លាត មានប្រាជ្ញា គឺជាមនុស្សដែលវិនិយោគទ្រព្យសម្បត្ដិរបស់ខ្លួនបន្ទាប់ពីសុំយោគបល់ពីអ្នកជំនាញ។

ក្បួនរកមាសទី ៥៖ មាសនឹងរត់ចេញពីម្ចាស់លោភលន់ បង្ខំវាឲ្យបង្កើតចំណូលពីមុខរបសរដែលមិនអាចទៅរួច ឬម្ចាស់ដែលឆាប់ជឿសម្ដីមនុស្សបោកប្រាស់ ឬម្ចាស់ដែលជឿខ្លួនឯងពេករហូតប្រើប្រាស់វាក្នុងមុខរបរដែលខ្លួនគ្មានបទពីសោធន៍។ អារម្មណ៍នេះបង្វក់ចិត្ដរបស់គាត់ដូចត្រូវមន្ដអាគមន៍ឲ្យមានចិត្ដលោភលន់ និងចង់ឲ្យទ្រព្យសម្បត្ដិកើនឡើងដោយមធ្យោបាយទុច្ចតរិច។ ត្រូវចាំទុកថាមនុស្សឆ្លាត មានប្រាជ្ញា តែងតែមើលឃើញហានិភ័យជាឱកាសនៅខាងក្រៅមហិច្ចតា ដែលចង់ប្រើផ្លូវកាត់ ដើម្បីបង្កើនទ្រព្យ៕
ប្រភព៖ សៀវភៅកំពូលអ្នកមាននៅទីក្រុងបាប៊ីឡូន
អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES