ដឹងអត់ថាហេតុអ្វីប្រាក់ដុល្លារត្រូវបានប្រើប្រាស់យ៉ាងទូលំទាយនៅកម្ពុជា?

យើងបានដឹងហើយថាកម្ពុជាជាប្រទេសមួយដែលអាចចរាចរណ៍រូបិយប័ណ្ណបរទេសបានគ្រប់ជាតិសាសន៍ទាំងអស់។ ក្នុងនោះយើងឃើញថាប្រាក់ដែលបានចររាចរណ៍បានទូលំទូលាយជាងគេគឺប្រាក់ដុល្លារអាមេរិក។ ប្រាក់ដុល្លារអាមេរិកត្រូវបានប្រជាជនខ្មែរប្រើប្រាស់ និងចាយវាយទូលំទូលាយឡើងដូចប្រាក់រៀលខ្មែរទៅហើយ។ ដោយសារមានករណីបែបនេះធ្វើឲ្យប្រជាជនខ្មែរមួយចំនួនបានមានការប្រតិកម្មថា តើហេតុអ្វីបានប្រាក់ដុល្លារអាមេរិកអាចរាចរណ៍ក្នុងស្រុកខ្មែរបាន?
ខ្ញុំជឿជាក់ថាមានមនុស្សមិនតិចនោះទេដែលមានចម្ងល់ចំពោះរឿងនេះ សូម្បីតែខ្ញុំផ្ទាល់ក៏មានធ្លាប់មានចម្ងល់ចំពោះរឿងនេះដែរ។

បើតាមការចុះផ្សាយរបស់ធនាគារជាតិបានឲ្យដឹងថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយនៅកម្ពុជាគឺបណ្ដាលមកពី កត្ដាប្រវត្ថិសាស្រ្ដ សេដ្ឋកិច្ច នយោបាយ និងសង្គម។ ក្នុងអំឡុងរបរខ្មែរក្រហម ធនាគារជាតិកម្ពុជាត្រូវបានបំផ្លាញ់ទាំងស្រុង ហើយរូបិយវត្ថុត្រូវបានលុបបំបាត់ចោល ពៅលគឺគ្មានទីផ្សារ គ្មានពាណីជ្ជកម្ម និងគ្មាសេរីភាពគ្រប់យ៉ាង។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាចាប់ផ្ដើមទទួលបានសន្ដិភាពវិញ។ បន្ទាប់ពីរូបិយវត្ថុជាតិ ត្រូវបានដាក់ឲ្យចរាចរណ៍ឡើងវិញ ជំនឿទុកចិត្ដ របស់សាធារណជនមកលើប្រាក់រៀលនៅមានកម្រិតនៅឡើយ។ ជាពិសេសនៅពេលសង្រ្គាមត្រូវបានអូសបន្លាយរហូតដល់ចុងទសវត្សឆ្នាំ ១៩៩០។ នៅដើមទស្សវត្សឆ្នាំ ១៩៩០ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាតិប្រចាំនៅកម្ពុជា (UNTAC) បានបំពេញភារកិច្ចរបស់ខ្លួន ក្នងការថែរក្សាសន្ដិភាពនៅកម្ពុជា នៅពេលការបោះឆ្នោតជាតិលើកទី១ ត្រូវបានរៀបចំឡើង។ ក្នងអឡុងពេលនោះប្រាក់ដុល្លារយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រើប្រាស់ដើម្បីទូទាត់ការចំណាយប្រតិបត្ដិការរបស់ (UNTAC)នៅម្ពុជា។

នៅកម្ពុជាប្រាក់ដុល្លារអាមេរិកដើរតួនាទីយ៉ាងសំខាន់ ៣ របស់រូបិយវត្ថុគឹ មធ្យោបាយទូទាត់ ឧបករណ៍កំណត់តម្លៃ និង ឧបករណ៍សន្សំ។ ដោយការរក្សាបាននូវស្ថិរភាព នយោបាយ និងការបើកចំហនៃសេដ្ឋកិច្ច ប្រាក់ដុល្លារហូរចូលមកកម្ពុជាកាន់តែច្រើនឡើង ជាពិសេសតាមរយៈកំណើនជាបន្ដបន្ទាប់នូវសកម្មភាពទេសចរណ៍ និងវិស័យវិនិយោគ។ បន្ទាប់មកប្រាក់ដុល្លារអាមេរិកទទួលការពេញនិយមកាន់តែច្រើនឡើង និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរគ្រប់វិស័យ និងសកម្មភាពជំនួញ និងជីវភាពរស់នៅប្រចាំថ្ងៃ៕

ប្រភព៖ ធនាគារជាតិ
អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES