Dan Lok៖ ការសម្រេចចិត្តខ្លឹមៗ៣នេះ នឹងធ្វើឲ្យអ្នកលែងជួបបញ្ហាលុយកាក់ក្នុងជីវិតទៀតហើយ!

ទម្លាប់របស់មនុស្សពិតជាជៈឥទ្ធិពលដល់ជីវិតរស់នៅរបស់ពួកគេមែនទែន។ មនុស្សមួយចំនួន មិនព្រមផ្លាស់ប្ដូរ ទម្លាប់របស់ខ្លួន ដូច្នេះពួកគេរស់នៅក្នុងជីវិតដដែលៗពេញមួយជីវិតរបស់ពួក ហើយពួកគេស្ថិតក្នុងស្ថានភាពក្រីក្រពេញមួយជីវិត។ ទាក់ទងនឹងចំណុចនេះដែរ លោក Dan Lok បានបង្ហើបនូវការសម្រេចចិត្តខ្លឹមៗ៣ ដែលធ្វើឲ្យជីវិតហិរញ្ញវត្ថុ របស់អ្នកផ្លាស់ប្ដូរ៖

១. ជ្រើសរើសមនុស្សដែលជាអ្នកប្រឹក្សារបស់អ្នក ឬអ្នកដែលអ្នកគួររៀនពីគាត់


ត្រង់ចំណុចនេះ លោក Dan Lok បានបង្ហើបថា ការជ្រើរើសមនុស្សដែលអ្នកត្រូវរៀនសូត្រតាមគឺជារឿងសំខាន់ ក្នុងការផ្លាស់ប្ដូរស្ថានភាពជីវិត ជាពិសេសស្ថានភាពហិរញ្ញវត្ថុតែម្ដង។ លោកបានបន្ថែមថា បើអ្នកនៅដើរជាមួយមនុស្សខ្លាំងនោះអ្នកនឹងខ្លាំងដូចមនុស្សម្នាក់នោះដែរ ព្រោះអ្នកនឹងទទួលបានមេរៀនល្អៗក៏ដូចជាបទពិសោធន៍ល្អៗពីគេ។ លោកបានសង្កត់ធ្ងន់ថា ងាកមកស្ថានភាពរឿងលុយកាក់វិញក៏ដូចគ្នាដែរ ពោលគឺអ្នកត្រូវរៀនសូត្រពីបុគ្គលដែលជួយឲ្យអ្នកផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ បើអ្នករៀនសូត្រពីមនុស្សដែល ធ្វើការដើម្បីដូរបាយ នោះស្ថានភាពជីវិតអ្នកនឹងនៅដូចគេ តែបើអ្នកដើរតាមឬក៏រៀនពីសូត្រពីមនុស្សជោគជ័យលើផ្នែកហិរញ្ញវត្ថុ ​អ្នកក៏នឹងជោគជ័យផ្នែកហិរញ្ញវត្ថុដូចគេដែរ។

២. សម្រេចនូវអ្វីដែលអ្នកចង់បានពិតប្រាកដ ហើយចង់បានប៉ុណ្ណា

ការចង់បានអ្វីមួយ អ្នកត្រូវចង់បានឲ្យប្រាកដ ហើយហេតុផលអ្វីបានជាអ្នកចង់ឬចង់សម្រេចរឿងនោះ។ ឧទាហរណ៍បើអ្នកចង់រកលុយឲ្យបានកាន់តែច្រើន តើលុយចំនួនប៉ុន្មានពិតប្រាកដដែលអ្នកចង់បាន។ ជាជាង ចង់ដឹងពីចំនួនលុយដែលអ្នកចង់រក អ្នកត្រូវសួរខ្លួនឯងថាតើ ត្រូវរកលុយឲ្យបានកាន់តែច្រើនដោយរបៀបណា ហើយចង់រកលុយបានកាន់តែច្រើនដើម្បីអ្វី។ ឧទាហរណ៍ អ្នកចង់បង្កើនប្រាក់ចំណូលកាន់តែច្រើន ព្រោះមានគោលដៅ​ចង់ទិញផ្ទះ ទិញឡានថ្មី ឬ ចង់បានបង្កើនចំណូល ព្រោះចង់បានទុនសម្រាប់រកស៊ី ឬវិនិយោគ។ កាលណាអ្នកចង់បានអ្វីមួយ ដោយមានគោលបំណងច្បាស់លាស់នោះ អ្នកនឹងងាយធ្វើវាបានសម្រេច។

៣. ផ្ដោតឲ្យខ្លាំងដើម្បីសម្រេគោលដៅ

លោក Dan Lok បានរំលឹកថា​ កាលពីឆ្នាំ៥ដំបូងនៃ ការចាប់ផ្ដើមអាជីវកម្មរបស់លោក លោកខំខ្លាំងណាស់ ហើយធ្វើការផ្ដោតនឹងអាជីវកម្មគាត់ខ្លាំងណាស់ ពោលគឺរយៈពេល៥ឆ្នាំនេះ លោកមិនមានថ្ងៃណាបាមសម្រាកឡើយ ហើយធ្វើការពី ១២ ទៅ ១៤ម៉ោងក្នុងមួយថ្ងៃឯណោះ ខណៈក្នុងកំឡុងពេលនោះដែរ មិត្តភក្ដិប្រុស ស្រីរបស់លោក​ គិតតែពីដើរលេងសប្បាយ។ ជាលទ្ធផល លោកបានផ្លាស់ប្ដូរ ទៅខ្លាំងដោយការផ្ដោតទៅលើការអាជីកម្មរបស់លោក ហើយទីបំផុតលោកបានផ្លាស់ប្ដូរជីវិត លោក៣៦០ដឺក្រេ ខណៈមិត្តរបស់លោកនៅដដែល។ លោក Dan Lok បានលើកទឹកចិត្តថា បើអ្នកដាក់គោលដៅហើយ ត្រូវផ្ដោតឲ្យខ្លាំង ទើបចេញជាផ្លែផ្កាពិតប្រាកដដល់អ្នក៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES