កម្ពុជាបានក្លាយជាប្រទេសដែលល្អបំផុតសម្រាប់ទិញអចលនទ្រព្យ

វិស័យអចលទ្រព្យបានកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា រួមទាំងបណ្ដាប្រទេសមួយចំនួនធំនៅជុំវិញអាស៊ីបាស៊ីហ្វិចផងដែរ ដោយសារជាតំបន់ពាណិជ្ជកម្មធំបំផុតនៅសតវត្សទី ២១ ឬអាចហៅថាជាសរសៃឈាមសេដ្ឋកិច្ច។

បើការវិនិយោគគឺអាចប្រកបដោយទំនុកចិត្ត ថែមទាំងអាចទទួលបានប្រាក់ចំណេញច្រើន អត្រានៃហានិភ័យនៃការវិនិយោគនឹងនៅកម្រិតកាន់តែទាប រីឯការអភិវឌ្ឍន៍ និងប្រាក់ចំណេញនឹងចូលបានច្រើនក្នុងរយៈពេលវែង។

បើយោងតាម Cambodia Property Report បានឲ្យដឹងថាប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលល្អបំផុតសម្រាប់ទិញអចលនទ្រព្យ រួមជាមួយនិងប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពិន ដែលគេដឹងថាប្រទេសទាំង៣នេះជាប្រទេសល្អបំផុតសម្រាប់ទិញអចលនទ្រព្យនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ដោយប្រទេសមហាអំណាច ដែលខ្លាំងខាងវិនិយោគ គឺគេសម្លឹងឃើញឱកាសវិនិយោគផ្សេងៗជាច្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលមានសន្ទុះសេដ្ឋកិច្ចកើនខ្លាំងក្លាជាងគេក្នុងពិភពលោក ដែលគេអាចទាញប្រយោជន៍បានច្រើន។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់ឥណ្ឌូចិន ដែលក្នុងមួយឆ្នាំលើសពី ៧ ភាគរយឯណោះ ចំណែកឯទីផ្សារអចលទ្រព្យកើនឡើងយ៉ាងខ្លាំង។

ដោយកត្តាទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកវិនិយោគចិនបានធ្វើឲ្យវិស័យសំណង់ក្នុងទីក្រុងភ្នំពេញផ្ទុះឡើងតែម្ដង ជាពិសេសគឺសំណង់ផ្នែកលំនៅដ្ឋានខុនដូ អាផាតមិន អគារពាណិជ្ជកម្ម សំណង់ស្ពានថ្នល់ថ្មីៗ និងគម្រោងអភិវឌ្ឍន៍ចម្រុះនានា កំពុងសាងសង់បន្ថែមក្នុងឆ្នាំ ២០១៩ នេះ។

អត្ថបទដោយ៖ Tuon Keopisey

0 មតិ

បញ្ចេញមតិ

RELATED ARTICLES