ផលចំណេញធំៗ៣ ដែលយើងអាចទាញផលពីដីនៅទំនេរទុកចោលបាន

ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ដាំដុះ​ជាង២លាន៧សែន​ហិកតា ហើយ​អាច​ផលិត​ស្រូវ​បាន​ប្រមាណ​៧​លានតោន​ក្នុង​មួយ​ឆ្នាំ​ ដោយនៅ​សល់​ទិន្ន​ផលស្រូវ​លើស​ពី​តម្រូវ​ការ​ក្នុង​ស្រុក​ចំនួន​៣លានតោនសម្រាប់​នាំចេញ។

ប៉ុន្តែនៅមានប្រជាជនមួយចំនួនដែលគាត់បានសម្រេចចិត្តទុកដីដែលទំនេរចោល ឬមួយក៏ទុកសម្រាប់ឲ្យដីឡើងថ្លៃដើម្បីដាក់លក់យកប្រាក់ចំណេញ ហើយមួយចំនួនទៀតសម្រេចចិត្តទុកដីទំនេរចោលព្រោះមិនដឹងថាត្រូវធ្វើអ្វីជាមួយនិងដីទំនេរមួយនោះ។

សម្រាប់អ្នកដែលមានដីទំនេរហើយសម្រេចចិត្តទុកដីចោលព្រោះមិនដឹងថាត្រូវធ្វើអ្វីជាមួយនោះគួរតែគិតដល់ផលចំណេញធំចំនួន៣ នេះដែលអាចធ្វើឲ្យអ្នកទទួលបានផលជាទីគាប់ចិត្ត។

ខាងក្រោមនេះជាផលចំណេញធំចំនួន៣ ដោយគ្រាន់តែផ្លាស់ប្តូរដីទាំងនោះទៅជាដីកសិកម្មចម្រុះ ឬចំការសម្រាប់ដាំដំណាំ៖

១)ដីទំនេរអាចប្រែក្លាយទៅជាដីដែលពោរពេញទៅដោយដំណាំបៃតងចម្រុះដែលអាចទទួលបានផលចំណូលយ៉ាងច្រើន។

បើតាមរយៈលោកស្រី កែវ គីមសាន ជាកសិករម្នាក់រស់នៅខេត្តសៀមរាប ដែលបានប្រើប្រាស់ដីរបស់គាត់ទៅជាដីសម្រាប់ដាំជីគីនឆាយដែលទទួលបានចំណូលយ៉ាងច្រើន ទោះបីជាការដាំមានការពិបាកនៅក្នុងការថែក៏ដោយក៏វាអាចទទួលបានផលច្រើនជាទីគាប់ចិត្ត។

២)ដីចំការគួបផ្សំជាមួយកន្លែងលំហែកាយដ៏ស្រស់ស្អាតដែលអាចទាក់ទាញមនុស្សក្នុងការកំសាន្តនិងទទួលបានប្រាក់ចំណេញ។

តាមរយៈលោក ចាន់ ថៃឈឿង ដែលជាថៅកែស្រាទំពាំងបាជូរផង និងម្ចាស់ចម្ការទំពាំងបាយជូរ នៅបាណន់ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឲ្យដឹងថាចំការទំពាំងបាយជូរបានប្រែក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ដែលគួបផ្សំជាមួយនិងការទទួលទានទំពាំងបាយជូ និងស្រាទំពាំងបាយជូដែលមានរសជាតិឆ្ងាញ និងទទួលបានផលចំណេញយ៉ាងច្រើន។

៣)ដីចន្លោះចំការផ្លាស់ប្តូរទីជាកន្លែចិញ្ចឹមត្រី ដែលជួយជំរុញឲ្យចំការកាន់តែមានភាពស្រស់ស្អាត និងអាចទាញប្រាក់ចំណេញពីការចិញ្ចឹមត្រី។

សូមបញ្ជាក់ផលដែរថា ផលចំណេញទាំង៣ដែលបានមកពីការផ្លាស់ប្តូរដីដែលទំនេរឲ្យប្រែក្លាយជាដីដែលផលនូវផលចំណេញយ៉ាងច្រើន ដោយប្រើប្រាស់ចំការតែមួយតែទទួលបានផលចំណេញមកវិញចំនួន៣៕

អត្ថបទដោយ៖ Tuon Keopisey

0 មតិ

បញ្ចេញមតិ

RELATED ARTICLES